និមិត្តសញ្ញារបស់រដ្ឋនីមួយៗមាន ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ។
សញ្ញាជាតិខ្មែរយើងគឺ ព្រះសង្ហារដែលមាន អត្ថន័យដូចខាងក្រោម៖
	- ពន្លឺឆព្វររង្សីនៅពីលើតំណាងឲ្យអរិយធម៌ខ្មែរ
 
	- ស្វេត្រឆ័ត្រទាំងពីរតំណាងឲ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្ត្រ
 
	- ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
 
	- រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកំលាំងទ័ពរបស់ប្រជារាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក
 
	- ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា។