Answer 1


user icon HOU 2017-08-13 00:29

 

ឧទ្យានដងព្រែក ជាទីកន្លែងទេសចរណ៌ដែលមិនគួររំលង។ យើងអាច ជិះខ្សែរ៉កឆ្លងកាត់ព្រែក ចែវទូក(កាយ៉ាក់)លេងនៅតាមដងព្រែក។

សកម្មភាពជិះខ្សែរ៉ក

ជិះខ្សែរ៉ក មានសុវត្ថិភាព ដោយមានឧបករណ៌ការពារបានគ្រប់គ្រាន់និងគួអោយទុកចិត្តបាន។ ដំបូងមានអារម្មណ៌ភ័យដែរ ដោយសារតែត្រូវឡើងទៅលើដើមឈើកំពស់ប្រហែល១០ម៉ែត្រជាង ចំងាយក៏ឆ្ងាយ ពុំសូវចេះហែលទឹក ហើយមិនដែលធ្លាប់ជិះពីមុនទេ តែខ្ញុំព្យាយាមសាកល្បងនូវអ្វីដែលមិនធ្លាប់ធ្វើ។

តម្លៃសំបុត្រៈ ៣០ ០០០៛ ក្នុង១ដង។ 


ខ្សែក្រវ៉ាត់ការពារ

 

 

សកម្មភាពចែវទូក

មានសូវជាមានទំនុកចិត្តក្នុងការចែវទូកប៉ុន្មានទេ ព្រោះទូកមានទំហំតូច អាចនឹងលិចបើគ្មានលំនឹងគ្រប់គ្រាន់ ម៉្យាងទៀតក៏មិនដែរជិះពីមុនដែរ។ ខ្ញុំជិះគ្នាពីរនាក់ ហើយព្យាយាមរក្សាលំនឹង បន្ទាប់មកក៏ចាប់ផ្តើមចែវទៅមុខ ចែវបន្តើរ និយាយគ្នាបន្តើរដើម្បីបន្លប់ការផិតភ័យ ហើយក្រោយមកពួកយើងអាចគ្រប់គ្រងលំនឹងបានល្អ ហើយបានចែវលេងកំសាន្តតាមសប្បាយក្នុងរយៈពេលមួយម៉ោង ដោយគ្មានបញ្ហា។

តម្លៃសំបុត្រៈ ១ម៉ោង ២០ ០០០៛ ក្នុង១ទូកជិះបាន២នាក់។

 

 

 

វិឌីអូបន្ថែមអំពី ឧទ្យានដងព្រែក

 


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login