Answer 1


user icon Khmer Literature 2018-02-03 22:40

ក.អរិយធម៌មកពីពាក្យ អរិយ + ធម៌។ អរិយ មានន័យថា ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង។ ធម៌ មានន័យថា ធាតុ ភាវៈទ្រទ្រង់។ ដូចនេះ អរិយធម៌ គឺធម៌ទាំងឡាយណាដែលនាំទៅរកសេចក្តីសុខចម្រើន។

ខ.អរិយធម៌ មានធាតុសំខាន់ពីរ គឺវប្បធម៌ និងសង្គមធម៌។

វប្បធម៌

  • ចំណេះដឹង (ជំនឿ,សាសនា,វិជ្ជា វិទ្យាសាស្ត្រ)
  • កំណត់ផ្សាយ (ភាសា អក្សរ សញ្ញា, អក្សរសាស្ត្រ អក្សរសិល្ប៍,សិល្បៈ ព័ត៍មាន)
  • ការអនុវត្ត (ទំនៀមទំលាប់ ប្រពៃណី, ការអប់រំ និងកីឡា ល្បែងកំសាន្ត ច្បាប់)

សង្គមធម៌

  • គ្រឿងសង្គម (ប្រដាប់ប្រដារស់នៅ, ប្រដាប់តិចនិច, មុខរបរ)
  • របបសង្គម (សេដ្ឋកិច្ច, សង្គមកិច្ច, នយោបាយ)
  • ទម្រង់សង្គម (ស្នូលសង្គម, វណ្ណៈសង្គម, អង្គការសង្គម)

គ.ខ្មែរយើងទទួលឥទ្ធិពលអរិយធម៌បរទេសជាច្រើនដូចជា៖

មូលដ្ឋានខ្មែរមុនគ.ស៖

  • ជឿលើព្រលឹងអារក្ស អ្នកតា
  • ទុកស្ត្រីជាធំ
  • ផ្សាំសត្វ
  • កប់ខ្មោចក្រោមថ្មដុស ក្នុងក្រឡ
  • ភាសាមានអន្តរបទ...

មានឥទ្ធិពលពីឥណ្ឌា (ស.វទី១)៖

  • ទស្សនៈ រាជាធិបតេយ្យ
  • សាសនា ភាសា អក្សរ អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ និងច្បាប់ផ្សេងៗ។

ឥទ្ធិពលចិន(ស.វទី៣)៖

  • ជំនួញ ល្ខោន ល្បាយជាតិសាសន៍
  • ឥទ្ធិពលចាម-ជ្វា (ស.វទី៥)
  • ផ្នែកស្ថាបត្យកម្ម (សំណង់ប្រាសាទ និងក្បាច់លំអជាដើម)

ឥទ្ធិពលថៃ-វៀតណាម(ស.វទី១៣)៖

  • ពាក្យពេជន៍ (កំចីពាក្យ)

ឥទ្ធិពលអឺរ៉ុប(ស.វទី១៦)៖

  • វិទ្យាសាស្ត្របច្ចេកទេស
  • ទំនៀមទម្លាប់(ចាប់ដៃ ស្លៀកពាក់)
  • លទ្ធិប្រជាធិបតេយ្យ កិច្ចការដ្ឋបាល...។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login