Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយពីវដ្តសិលាៈ ដំបូងម៉ាក់ម៉ាដែលជា សិលារលាយនៅក្នុងផ្ទៃផែនដីដែលវាជារូបធាតុផ្សំដំបូងបង្អស់ក្នុងការបង្កើតឲ្យមានជាប្រភេទសិលាផ្សេងៗ ។ នៅក្នុងកាលៈទេសៈមួយដែលម៉ាក់ម៉ាមានឱកាសងើបឡើងនៅក្នុងផ្ទៃផែនដី និងក្បែរផ្ទៃផែនដីដោយសារចរន្តរង្វល់នៅក្នុងផ្ទៃផែនដីវាបានធ្វើឲ្យម៉ាក់ម៉ារុលចេញមកក្រៅនៅតាមព្រំដែនផ្លាកពីរបុកគ្នា​បែកចេញពីគ្នាចំណុចក្តៅមហាសមុទ្រ និងទ្វីប ។ នៅពេលនោះម៉ាក់ម៉ាដែលបានងើបឡើងមកផុតផ្ទៃផែនដីវាត្រូវបានផ្លាស់ប្តូរបរិស្ថានរូបរបស់វា ដែលធ្វើឲ្យវាទទួលរងនូវឥទ្ធិពលខាងក្រៅរបស់បរិយាកាសផែនដីហើយម៉ាក់ម៉ាក៏បានចុះត្រជាក់នឹងត្រូវបានកករឹងក្លាយទៅជា សិលាម៉ាក់ម៉ា ។

          នៅក្នុងបរិស្ថានដែលសិលាម៉ាក់ម៉ានោះស្ថិតនៅបរិយាកាសខាងក្រៅបានធ្វើឲ្យសិលាទាំងនោះបន្តផ្លាស់ប្តូរនូវលក្ខណៈរបស់វាក្នុងលក្ខខណ្ឌមួយវាអាចរងបិច ( ការពុកផុយនៃសិលានិងសំណឹក ហើយបន្ទាប់មកកម្ទេចកំណដែលបានមកពីការសឹកនោះត្រូវបានជញ្ជូននិងចាក់បង្គរនៅបាតសមុទ្រក្នុងទម្រង់ជាកម្ទេចកំណ ។ អស់រយៈពេលកម្ទេចកំណនោះត្រូវបានចាកបង្គរជាស្រទាប់នឹងរងនូវលំនាំភ្ជាប់ ហើយបង្កើតបានជាសិលាកម្តេចកំណ ។

          ស្របពេលជាមួយគ្នានោះ សិលាកម្ទេចកំណអាចក្លាយទៅជាកម្ទេចកំណវិញនៅពេលដែលវារងបិចនិងសំណឹក ហើយសិលាកម្ទេចកំណខ្លួនឯងនោះក៏ក្លាយទៅជាម៉ាក់ម៉ាវិញដែរ ។ ហើយពេលដែលសិលាកម្ទេចកំណ ទទួលរងនូវលំនាំប្រែកំណើត ( សីតុណ្ហភាព និងសម្ពាធ ) វាបានក្លាយទៅជាសិលាប្រែកំណើត ។ ពេលដែលសិលាប្រែកំណើតបានធ្លាក់ចូលទៅក្នុងជម្រៅផែនដីដ៏ជ្រៅវិញនោះនឹងក្លាយទៅជាម៉ាក់ម៉ាវិញ ។

          សរុបសេចក្តីមក វដ្តសិលាគឺជាលំនាំនៃការវត្តិន៍របស់សិលាឥតឈប់ឈរ និងគ្មានទីបញ្ចប់ហើយមានលក្ខណៈស្មុគស្មាញខ្លាំងដោយវាចូលរួមពីសមាសធាតុបង្កើតសិលា ទាំងបីប្រភេទចំនួនពីរគឺ ម៉ាក់ម៉ា និងកម្ទេចកំណ​ ។ ហើយក៏មានការចូលរួមពីកត្តារបិច សំណឹក លំនាំប្រែកំណើត ( សីតុណ្ហភាពនិងសម្ពាធ ) ​និងលំនាំភ្ជាប់ឡើងវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login