Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្នុងណឺរ៉ូន តើអាំងភ្លុចប្រសាទ មានទិសដៅពីណាទីណា ?

២. តើអាំងភ្លុចប្រសាទមានទិសដៅពីសរីរាង្គណាទីសរីរាង្គណា ? ឆ្លងកាត់ណឺរ៉ូនណាខ្លះ ?

៣. តើខួរក្បាលនិងខួរឆ្អឹងខ្នងការពារដោយអ្វី ?

៤. តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ ?

៥. តើបរិមណ្ឌលប្រសាទមានសរសៃប្រសាទអ្វីខ្លះ ?

ចម្លើយ

១. ក្នុងណឺរ៉ូនអាំងភ្លុចប្រសាទធ្វើដំណើរចាប់ផ្តើមចេញពីចុងដង់ឌ្រីត ចូលទៅតួកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន ។

២. អាំងភ្លុចប្រសាទមានទិសដៅពីសេរីរាង្គវិញ្ញាណ ទៅសរីរាង្គចលករ ដោយឆ្លងកាត់ណឺរ៉ូនវិញ្ញណនាំ រួចណឺរ៉ូនភ្ជាប់ បន្ទាប់មកណឺរ៉ូនចលករ ។

៣. ខួរក្បាលការពារដោយ ឆ្អឹងលលាក៏ក្បាល ។ នៅក្រោមឆ្អឹងលលាដ៏ក្បាល មានស្រោមខួរ ។ នៅចន្លោះស្រទាប់ក្នុងបង្អស់ និងស្រទាប់ក្រៅបង្អស់ជាស្រទាប់កណ្តាលដែលពេញដោយទឹកខួរ ។ ក៏ដូចខួរក្បាលដែលខួរឆ្អឹងខ្នងត្រូវបានការពារដោយឆ្អឹង  ស្រោមខួរ និងទឹកខួរ ។

៤. ខួរក្បាលមានផ្នែកសំខាន់ៗ៣គឺ ខួរធំ ខួរតតូច និងខួរកញ្ចឹងក ។

៥. បរិមណ្ឌលប្រសាទ មានសរសៃប្រសាទលលាដ៏ក្បាល ១២គូ បែងចែកពីខួរក្បាល និងសរសៃប្រសាទឆ្អឹងខ្នង ៣១គូ បែងចេញពីខួរឆ្អឹងខ្នង ។

វិញ្ញាសាទី៦



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login