Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ផលអាក្រក់រួមមានៈ

គ្រោះថ្នាក់ចំពោះបរិស្ថានៈ

  • សម្លាប់សត្វដែលរស់នៅនៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី
  • ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់នឹងសារធាតុ ពុលផ្សេងៗ
  • បង្កើនភាពអារដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ

គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ

  • ក្រុមហ៊ុនផលិតគ្រាប់ GM ការពារយ៉ាងស្របច្បាប់មិនឲ្យក្រុមហ៊ុនដទៃផលិតគ្រាប់រុក្ខជាតិ GM ដូចគ្នាបាន
  • កសិករមិនអាចយកគ្រាប់រុក្ខជាតិទុកធ្វើពូជបានគឺត្រូវទិញពីក្រុមហ៊ុនរៀងរាល់ឆ្នាំ ។

គ្រោះថ្នាក់ចំពោះសុខភាពៈ

  • ធ្វើឲ្យមានប្រតិកម្មពីប្រព័ន្ធភាពសុំាពេលបរិភោគសារធាតុដែលបានមកពីវិស្វកម្មសេនេទិច
  • សែនខ្លះធ្វើឲ្យមានធន់និងអង់ទីប្យូទិចដែលធ្វើឲ្យអ្វីដេលព្យាបាលដោយអង់ទីប្យូទិចមិនអាចព្យាបាលបានជា
  • មនុស្សខ្លះធ្វើឲ្យចេតនានិងបង្កើតបន្សំសែនថ្មីសម្រាប់ផលិតសារធាតុគីមីប្រើប្រាស់ក្នុងសង្គ្រាម

គ្រោះថ្នាក់ចំពោះសង្គមនិងសីលធម៌ៈ

  • ធ្វើឲ្យមានមុយតាស្យុងសែនក្នុងអូវុល ស្ពែម៉ាតូសូអ៊ីតដែលឲ្យប៉ះពាល់ដល់សណ្តានក្រោយ
  • បែងចែកវណ្ណៈពីព្រោះអ្នកមានមានចំនួនទើបអាចប្រើប្រាស់វិស្វកម្មសេនេទិចនេះបាន
  • អ្នកប្រកាន់សាសនាមិនដូចគ្នាទទួលស្គាល់ការច្នៃសែនធម្មជាតិដើម្បីបង្កើតសារពាង្គកាយ ។

Answer 2


ខួរក្បាលមាន៣ ផ្នែកគឺខួរធំ ខួរតូច និងខួរកញ្ចឹងក ។ ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ

  • ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា ។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង ៥ ។
  • ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាឆន្ទៈទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ ។
  • ខួរកញ្ចឹងកៈ វាមាននាទីត្រួតពិនិត្យចលនាអឆន្ទៈរបស់សាររពាង្គកាយគឺចង្វាក់ដង្ហើម និងការន្ត្រាក់របស់បេះដូង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login