Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 08:00
  • ការពង្រីកព្រំដែនឡូត៍នេសាទ ការចាប់យកនិងការលក់តំបន់បើកចំហដោយខុសច្បាប់ ម្ចាស់ឡូត៍ យោធា និងរដ្ឋអំណាចមូលដ្ឋាន ជាញឹកញាប់បានរឹបយកតំបន់បើកចំហ ហើយជួលទៅឲ្យឈ្មួញឬតំរូវឲ្យអ្នកនេសាទតូចតាចបង់ ថ្លៃដើម្បីចូលនេសាទ ។ ពួកគេបានឆ្លៀតយក​ប្រយោជន៍លពីការបោះបង្គោលព្រំមិនបានច្បាស់លាស់ក្នុងឡូត៍នេសាទ និងកន្លែងបើកចំហដើម្បីពង្រីកឡូត៍នេសាទដោយខុស ច្បាប់លើសពីព្រំប្រទល់ពិតប្រាកដ គឺឆ្លងចូលទៅកន្លែងទៀតដែលសំបូរត្រី ។ ក្នុងករណីជាច្រើន ព្រំដែនេសាទ ត្រូវពង្រីកដើម្បីកាត់បញ្ចូលតំបន់លិចទឹក្នុងរដូវវស្សា ។ កងកម្លាំងប្រដាប់អាវុធដើរតួសំខាន់នៅក្នុងការពារ និងត្រួតពិនិត្យឡូត៍នេសាទ ។
  • ការប្រជែងគ្នាក្នុងការប្រើប្រាស់ដី និងទឹកសំរាប់គោលដៅកសិកម្ម និងនេសាទៈ ទំនាស់បានកើតឡើងលើការប្រើប្រាស់ដី និងទឹកសំរាប់គោលដៅកសិកម្ម និងនេសាទៈ ទំនាស់បានកើតឡើងលើការប្រើប្រាស់ដីនិងទឹក នៅក្នុងតំបន់ឡូត៍ពីព្រោះធនធានទាំងនេះដើរតួសំខាន់ក្នុងការទ្រទ្រង់ទាំងកសិកម្ម និងជលផល  ។ ម្ចាស់ឡូត៍ចង់ការពារព្រៃលិចទឹកនិងព្រៃគម្ពោត ពីព្រោះវាផ្តល់ជាជំរកត្រីដ៏សំខាន់ និងបង្កើនទិន្នផលត្រី ចំណែកកសិករច្រើនព្យាយាមបូកពង្រីងអាងទឹកនិងស្រះដើម្បីងាយចាប់ត្រីប៉ុន្តែមកសិករចង់បានទឹកនេះសំរាប់កសិកម្ម ហើយចង់ប្រើប្រាស់វាបន្តិចម្តងៗ ។ អ្នកភូមិមួយចំនួនបានអះអាងថា ម្ចាស់ឡូត៍ហាមមិនឲ្យពួកគេប្រើប្រាស់ទឹក បំផ្លាញប្រព័ន្ធធារាសាស្រ្តរបស់ពួកគេ ហើយរារាំងមិនឲ្យពួកគេជីកស្រះសំរាប់ការប្រើប្រាស់ក្នុងគ្រួសារ ឬការស្រោចស្រព ។ទោះបីជាកំណែទំរងបច្ចុប្បន្នបានកាត់បន្ថយឡូត៍នេសាទអស់ពាកកណ្តាលហើយក៏ដោយ គេក៏នៅតែត្រូវការវិធីសាស្រ្តសំរាប់ គ្រប់គ្រងផ្ទៃនេសាទជាង ៤៤,០០០ហិកតាទៀតដែលជាតំបន់មានផលិតភាពនេសាទខ្ពស់បំផុតនៅប្រទេសកម្ពុជា ។ ក្នុងនេះគេរំពឹងថា ការជួលឡូត៍នេសាទនឹងអាចជួយឲ្យសំរេចបាននូវគោលដៅមួយចំនួនដូចជាៈ
  • គ្រប់គ្រងជលផលឲ្យមានចីរភាព ដើម្បីធានាអ្នកជំនាន់ក្រោយបន្តទទួលបានអត្ថប្រយោជន៍ពីធនធានជលផល
  • បង្កើនចំនូលថវិការដ្ឋតាមការជួលឡូត៍នេសាទ និងកំរៃផ្សេងទៀត ។ ជាការប្រសើរថវិកាទាំងនេះគួរជួយឧបត្ថម្ភ ដល់ការងភិវឌ្ឍន៍ជនបទ និងគំរោងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ដែលទទួលឥទ្ធិពលអាក្រក់ពីឡូត៍នេសាទ
  • បង្កើតការងារ និងធ្វើអភិវឌ្ឍន៍ជនបទនៅក្នុងតំបន់ន ។ ឧទាហរណ៍ៈ ឡូត៍នេសាទអាចជួយដល់ពាណិជ្ជកម្មកែច្នៃ និងសហគ្រាស ជាប់ទាក់ទិនដែលផ្តល់ការងារឲ្យប្រជាជនរស់នៅក្នុង ឬនៅក្បែរឡូត៍នេសាទ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login