Answer 1


user icon Khmer Literature 2018-02-05 09:36

អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានសីលធម៌និងសុវធម៌ដូចជា៖

ក.សុជីវធម៌ក្នុងការបើកបរ

  • ត្រូវចេះកំណត់ល្បឿន បន្ថយល្បឿន ឱ្យបានសមស្របតាមផ្លូវនៃការកំណត់ល្បឿន
  • មិនត្រូវជែងគ្នា ឬជែងចុះឡើង ឬកាច់ចង្កេះ បង្កការលំបាកដល់អ្នកធ្វើដំណើរជាមួយ
  • ត្រូវចេះមើលភ្លើងសញ្ញានៅពេលមានគេសុំជែង មានធុរៈទៅមុន
  • ត្រូវបន្ថយល្បឿននៅកន្លែងមានទឹកដក់ ឬភក់ជ្រាំ ដើម្បីកុំឱ្យទឹកភក់ខ្ចាត់ប្រឡាក់អ្នកដំណើរជាមួយតាមផ្លូវ
  • មិនត្រូវខាកស្តោះ ឬបោះសំរាមចេញក្រៅដែលធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់អ្នកដំណើរដូចគ្នា

ខ.ឥរិយាបថក្នុងការបើកបរ

  • ត្រូវអធ្យាស្រ័យ ចេះអត់ឱន អនុគ្រោះ យោគយល់គ្នាក្នុងការបើកបរ
  • ត្រូវមានអារម្មណ៍នឹងនរ ស្មារតីប្រុងប្រយ័ត្ន អាកប្បកិរិយាស្ងប់ស្ងាត់ ខន្តី អត់ធន់ ចិត្តទូលាយ មិនឆេវឆាវ ក្រេវក្រោធ ចង់ឈ្នះគេឯទៀត
  • ត្រូវគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់ស្តាំ គោរពស្លាកសញ្ញា ភ្លើងសញ្ញា
  • ត្រូវយល់ច្បាស់ពីស្ថានភាពផ្លូវ បន្ថយល្បឿនផ្លូវបំបែក ផ្លូវបត់ ផ្លូវកោង
  • មិនត្រូវជិះ ឬបើកបររថយន្តទន្ទឹមគ្នា បង្កើនល្បឿនហួសហេតុ និងបង្ហោះយានយន្ត
  • មិនត្រូវប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនក្នុងពេលបើកបរ
  • ត្រូវការពារសុវត្ថិភាពខ្លួនឯង “មួកមួយ ជីវិតមួយ”
  • ត្រូវដាក់លេខទូរស័ព្ទនៅតាមរថយន្តរបស់ខ្លួន និងត្រូវចេះទទួលយកកំហុសនិងការកែលំអពីអ្នកដទៃ

ដូចនេះ ការបើកបរត្រូវមានសុជីវធម៌ល្អ ទើបផុតពីគ្រោះថ្នាក់ចរាចរណ៍ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login