Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លទ្ធិប្រជាធិបតេយ្យជាលទ្ធិដែលផ្តល់អំណាចដល់ប្រជាជនជាធំ ក្នុងការសម្រេចជោគវាសនាប្រទេសជាតិ ឲ្យស្របតាមតម្រូវការការ ឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ។ លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ ជាច្រើនដូចជាៈ

  • ផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសតំណាងខ្លួនមានសិទ្ធិបង្កើតសមាគមន៍​ក្រុមហ៊ុន មូលនិធិ ឬអង្គការសង្គមផ្សេងៗដើម្បីបម្រើប្រជាជនទប់ទល់អំពើពុករលួយ ជំរុញអភិបាលកិច្ចល្អ និងការពារសេរីភាព
  • ផ្តល់សេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ តាមរយៈការសេរ ការនិយាយ ការផ្សព្វផ្សាយ ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី
  • ធានាសិទ្ធិសេរីភាពក្នុងការហូបចុកអនាម័យ ការសិក្សាការថែរក្សាសុខភាព.... ស្ថិតក្នុងក្របខណ្ឌនៃច្បាប់ ។

គោលការណ៍ល្អៗក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យមានៈ

  • មានសមភាពមិនរើសអើងប្រកាន់វណ្ណៈ ពណ៌សម្បុរ និងការទទួលខុសត្រូវខ្ពស់ដោយបំពេញភារកិច្ច តាមតួនាទី ឋានៈ យុត្តិធម៌
  • ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ( ការនិយាយស្តី  បញ្ចេញមតិវែកញែកទាមទារឲ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរាស្រ្ត )
  • មានភាតរភាពយោគយល់ អធ្យាស្រ័យមិនរំលោភបំពានអ្នកដទៃ
  • មានសិទ្ធិចូលរួមប្រជុំ ការអប់រំ ការជឿលើសាសនា ការបង្កើនសមាគមន៍ និងផ្តល់សិទ្ធិលើវិស័យ សេដ្ឋកិច្ចនិងម្ចាស់កម្មសិទ្ធិ
  • មានការបោះឆ្នោតគោរពលទ្ធផលឆ្នោតសេរី ត្រឹមត្រូវនិងយុត្តិធម៌
  • មាននីតិអាជ្ញាគ្រប់គ្រងច្បាប់មានតុលាការ ជំហរអព្យាក្រិត
  • មានពហុបក្សជាច្រើន ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រង
  • មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តភារកិច្ចតាមតួនាទីរៀងៗខ្លួន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login