Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើហេតុអ្វីបានអង្គភាពពាណិជ្ជកម្មត្រូវការគណនេយ្យ  ?

២២- តើរបាយការណ៍ហិរញ្ញវត្ថុមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ។

២៣- តើបច្ចេកស័ព្ទពាក្យថា អប្បហារសាច់ប្រាក់ (Cash Discount) និងអប្បហារពាណិជ្ជកម្ម (Trade Discount) មានន័យខុសគ្នាដូចម្តេច ?

២៤- ដូចម្តេចដែលហៅថា សន្និធិ (Inventories) ? តើទម្រង់សំខាន់ៗនៃសន្និធិមានអ្វីខ្លះ ? ចូរពន្យលត្រួសៗ ?

២៥- តើផ្សារហ៊ុនរបស់ប្រទេសកម្ពុជាមានឈ្មោះអ្វី ? ចូររៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិនៃផ្សារហ៊ុននៅកម្ពុជា ?

ចម្លើយ

២១- បានជាអង្គភាពអាជីវកម្មត្រូវការគណនេយ្យ ព្រោះវាមានសារៈសំខាន់ណាស់ដូចជា ៖

  • អាចជួយក្នុងការរៀបចំបញ្ជីផ្សេងៗរបស់ក្រុមហ៊ុនឲ្យមានរបៀបរៀបរយ
  • បង្កើតពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីឲ្យអ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុនងាយស្រួលក្នុងការរៀបចំយុទ្ធសាស្ត្រ និងចេញសេចក្តីសម្រេចផ្សេងៗ
  • បង្កើតពីស្ថានភាពចំណូលនិងចំណាយ ដែលបានកើតឡើងក្នុងដំណើការអាជីវកម្ម ដែលអាចឲ្យអ្នកគ្រប់គ្រងមានលទ្ធភាពក្នុងការកាត់បន្ថយទៅលើចំណាយមួយចំនួនដែលមិនចាំបាច់
  • គណនេយ្យ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធ្វើការវិភាគពិចារណាលើគោលការណ៍ ផែនការ និងការកំណត់ទិសដៅផ្សេងៗទៀត
  • បង្កើតលទ្ធភាពនៃការសងបំណុលរបស់ក្រុមហ៊ុន
  • បង្កើតលទ្ធភាពនៃការធ្វើអាជីវកម្ម ថាតើចំណេញឬខាត
  • វាអាចកាត់បន្ថយការកេងប្រវ័ញ្ចផ្សេងៗបាន
  • សម្រាប់ជាភ្នាក់ងាររបស់រដ្ឋាភិបាល ក្នុងការកំណត់មុខងារហិរញ្ញវត្ថុ អាជីវកម្មសម្រាប់បង់ពន្ធ និងរៀបចំថវិកាជាតិ ។

២២- របាយការណ៍ហិរញ្ញវត្ថុមានចំនួន ៤ គឺ ៖

  • របាយការណ៍តុល្យការ (Balance Sheet) ៖ គឺជារបាយការណ៍ដែលរាយការណ៍នូវទ្រព្យសកម្ម បំណុល និងដើមទុនម្ចាស់របស់ក្រុមហ៊ុនអាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់មួយ ។ តារាងតុល្យការ គឺជាតារាងមួយដែលគេរៀប ចំឡើងនៅក្នុងការិយបរិច្ឆេទ បង្ហាញពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ពិតប្រាកដ ដែលមាននៅក្នុងក្រុមហ៊ុន ។
  • របាយការណ៍លទ្ធផល (Income Statement) ៖ បង្ហាញនូវគ្រប់ផលចំណូល និងបន្ទុកចំណាយ និងបង្ហាញនូវលទ្ធផលជាប្រាក់ចំណេញ ឬខាតបង់របស់ក្រុមហ៊ុនក្នុងអំឡុងពេលជាក់លាក់មួយ ។ ប្រសិនបើចំណូលធំជាងចំណាយ មានន័យថាចំណេញសុទ្ធ ប៉ុន្តែបើចំណូលតូចជាចំណាយមានន័យថាខាតសុទ្ធ ។
  • របាយការណ៍ដើមទុនម្ចាស់ (Statement of Owners Equity) ៖ ជារបាយការណ៍បង្ហាញបម្រែបម្រួលកើងឡើង ឬថយចុះនៃដើមទុនម្ចាស់ សម្រាប់អំឡុងពេលជាក់លាក់មួយ ។ ទ្រព្យម្ចាស់ គឺជាការអះអាងរបស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុន វាជាប្រយោជន៍ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកបំណុលចេញ ។ ទ្រព្យម្ចាស់ត្រូវបានគេហៅថា ទ្រព្យសកម្មសុទ្ធ (Net Assets) ដែរ ។ ការវិនិយោគរបស់ម្ចាស់ និងចំណូលបង្កើតដើមទុនម្ចាស់ ។ ហើយដើមទុនម្ចាស់នោះថយចុះ ដោយសាការដកទុនរបស់ម្ចាស់ និងបន្ទុកចំណាយឥទ្ធិពលនៃការឡើង ឬថយចុះនៃទុនម្ចាស់ ។
  • របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow) ៖ មានវិធីពីរយ៉ាងដើម្បីបង្កើតលំហូរសាច់ប្រាក់គឺ៖ 

         - វិធីសាស្រ្តផ្ទាល់

         - វិធីសាស្រ្តមិនផ្ទាល់

គោលបំណងដ៏សំខាន់របស់របាយការណ៍លំហូរសាច់ប្រាក់គឺ ផ្តល់ព័ត៌មានអំពី Cash receipts, Cash Payment, Net Change in Cash បណ្តាលមកពីសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយ ។

         របាយការណ៍លំហូរសាច់ប្រាក់ចាត់ទុកជា Cash receipts, Cash Payment ស្ថិតក្នុងសកម្មភាពប្រតិបត្តិការ សកម្មភាពវិយោគ និងសកម្មភាពហិរញ្ញប្បទាន ។

២៣- ពន្យល់ពីភាពខុសគ្នារវាងពាក្យ អប្បហារសាច់ប្រាក់ និង អប្បហារពាណិជ្ជកម្មគឺ ៖

  • អប្បហារសាច់ប្រាក់ (Cash Discount) ៖ ការសំដៅទៅលើការព្រមបញ្ចុះតម្លៃរបស់អ្នកលក់ឲ្យទៅអតិថិជន នៅពេលធ្វើការទូទាត់ទំនិញឬសេវា ។ អប្បហារសាច់ប្រាក់ គឺត្រូវបានប្រើប្រាស់ដោយអ្នកលក់ ដើម្បីសម្រួលដល់ការទូទាត់ និងចៀសវាងហាក់និភ័យឥណទាន ។ ទាំងអ្នកលក់ និងអ្នកទិញរក្សានូវអន្តរការណ៍ អប្បហារសាច់ប្រាក់នៅក្នុងសៀវភៅគណនីរបស់គេយ៉ាងត្រឹមត្រូវ ។
  • អប្បហារពាណិជ្ជកម្ម (Trade Discount) ៖ គឺសំដៅលើការព្រមព្រៀងបញ្ចុះតម្លៃទំនិញ ឬសេវាកម្មរបស់អ្នកផលិត ឬអ្នកចែកចាយឲ្យទៅអាជីវកម្មដទៃទៀត ។ អប្បហារពាណិជ្ជកម្ម គឺមិនត្រូវបានកត់ត្រាក្នុងសៀវភៅគណនីទេ ។

២៤- យោងតាមស្តង់ដារគណនេយ្យកម្ពុជាកំណត់ថា សន្និធិជាទ្រព្យដែល ៖

  • ទុកសម្រាប់លក់ក្នុងដំណើរការអាជីវកម្មធម្មតា
  • ស្ថិតនៅក្នុងដំណើរការផលិត
  • មានទម្រង់ជាវត្ថុធាតុដើម ឬសម្ភារប្រើប្រាស់ក្នុងដំណើរការផលិតកម្ម ឬ ក្នុងការផ្តល់សេវាកម្ម ។

២៥- ផ្សារហ៊ុននៅប្រទេសកម្ពុជាមានឈ្មោះថា “ផ្សារមូលបត្រកម្ពុជា” ដែលជាកន្លែងដែលមូលបត្រ ដូចជាភាគហ៊ុន និង សញ្ញាប័ណ្ណ ត្រូវបានគេទិញនិងលក់ ។

គុណសម្បត្តិរបស់ផ្សារមូលបត្រកម្ពុជា ៖

  • ទីផ្សារមូលបត្របង្កើនឲ្យមហាជនបង្កើននូវការសន្សំកៀរគរមូលធន ដែលនៅសេសសល់មិនមានតម្រូវការប្រើប្រាស់យកទៅវិនិយោគក្នុងសេដ្ឋកិច្ច ។
  • ទីផ្សារមូលបត្រ គឺជាមធ្យោបាយមួយប្រមែប្រមូលកៀរគរនូវប្រភពមូលធនដែលនៅទំនេរតូចៗមិនទាន់មានតម្រូវការប្រើប្រាស់ ពូនផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត ។
  • ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
  • ផ្សារមូលបត្រ គឺជាឧបករណ៍មួយ ដើម្បីទាក់ទាញនិងស្រូបយកនូវមូលធនពីបរទេស ។
  • ផ្សារមូលបត្រ ជួយជំរុញឲ្យក្រុមហ៊ុននានាប្រកបអាជីវកម្មដោយប្រសិទ្ធភាពនិងមានតម្លាភាព ។
  • ផ្សារមូលបត្រ ជួយជំរុញប្រភពមូលធនក្នុងស្រុកចរាចរឬមានភាពរស់រវើក ។
  • ផ្សារមូលបត្រ ជួយបង្កើតទម្លាប់នៃការវិនិយោគ ។

ទោះបីជាទីផ្សារមូលបត្រមានគុណសម្បត្តិដ៏សំខាន់សម្រាប់ជួយជំរុញសេដ្ឋកិច្ចជាតិក៏ដោយ ក៏មានគុណសម្បត្តិមួយចំនួនដែរ ជាពិសេសសម្រាប់ប្រទេសមានប្រព័ន្ធច្បាប់ខ្សោយ ដែលតែងតែជួបប្រទះនូវបញ្ហាដូចខាងក្រោម ៖

  • ការឆក់ឱកាសកេងចំណេញក្នុងការទិញ-លក់ (Speculation) គឺការជួញដូរមួយដែលមានការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីទទួលបានផលចំណេញដោយប្រឈមនឹងហានិភ័យ ។ អ្នកឆក់ឱកាសកេងចំណេញ ក្នុងការទិញ-លក់របៀបនេះ វានឹងបង្ករឲ្យមានឥទ្ធិពលដល់តម្លៃហ៊ុន។ ព្រឹត្តិការណ៍នេះ ធ្វើឲ្យមានភាពងាយស្រួលនៅពេលពួកគេ ត្រូវរ៉ូវគ្នាក្នុងពេលជួញដូរ ដែលនាំឲ្យស្ថានភាពនៅលើទីផ្សារមានពេលខ្លះធ្វើឲ្យភាគហ៊ុនខ្លះឬលើស ហើយនាំឲ្យមានចលនាឡើងចុះ តម្លៃនៃការជួញដូរមូលបត្រនៅទីផ្សារមូលបត្រ ។
  • ការជួញដូរផ្ទៃក្នុង ៖ មានបុគ្គលជាបុគ្គលិករបស់ក្រុមហ៊ុនចុះបញ្ជី ឆ្លៀតឱកាសយកព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើម្បីធ្វើការជួញដូរភាគហ៊ុនស្វែងរកចំណេញរបស់ខ្លួន ដែលមានឥទ្ធិពលដល់តម្លៃភាគហ៊ុនរបស់ទីផ្សារមូលបត្រ ដែលព័ត៌មាននោះមិនមែនព័ត៌មានសាធារណៈ (ព័ត៌មានសម្ងាត់ )
  • ការជួញដូរក្លែងក្លាយនិងការប្រើឧបាយកលក្នុងទីផ្សារ ៖ គឺជាការធ្វើសកម្មភាពណាមួយ ឬគេចវេះមិនធ្វើសកម្មភាព ដែលបណ្តាលឲ្យលក្ខណៈសិប្បនិម្មិតទាក់ទិននឹងមូលបត្រនៅលើទីផ្សារមូលបត្រ
  • សេចក្តីថ្លែង ឬការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ ឬដែលនាំឲ្យមានការយល់ខុសធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការកើនឡើង ឬការថយចុះ ឬនៅថេរ ចំពោះតម្លៃការជួញដូរនៅក្នុងទីផ្សារមូលបត្រ
  • ក្រុមហ៊ុនដែលបោះផ្សាយលក់មូលបត្រ តម្រូវឲ្យមានបញ្ជីគណនេយ្យច្បាស់លាស់មានតម្លាភាព និងអភិបាលកិច្ចសាជីវកម្មល្អ ដែលទាំងនេះគឺជាបន្ទុកមួយសម្រាប់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនបានផ្លែផ្កាមកវិញនូវទុនរយៈពេលវែង ក្នុងតម្លៃថោកសមរម្យសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login