Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-18 02:58

នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ បានធ្វើការកំណត់អំពីឋានៈរបស់ជនដែលត្រូវបានចោទប្តឹងយ៉ាងជាក់លាក់ ក្នុងគោលបំណងសម្រាប់សម្គាល់ដំណាក់កាលនីតិវិធី ដោយប្រើប្រាស់បច្ចេកស័ព្ទគតិយុត្តឲ្យសមស្របទៅនឹងដំណាក់កាលនីតិវិធីនីមួយៗខុសៗគ្នា ។ បច្ចេកស័ព្ទគតិយុត្តនេះ បានបញ្ជាក់អំពីអត្តន័យនៃពាក្យនីមួយៗដូចខាងក្រោម ៖

  • ជនសង្ស័យ សំដៅលើជនដែលត្រូវបានគេប្តឹងនៅដំណាក់កាលស៊ើបអង្គេតរបស់មន្ត្រីនគរបាលយុត្តិធម៌ /ឬ ដំណាក់កាលស៊ើបអង្កេតរបស់ព្រះរាជអាជ្ញា ។
  • ជនត្រូវចោទ សំដៅលើជនដែលត្រូវបានព្រះរាជអាជ្ញាធ្វើចោទប្តឹងចាប់ពីពេលមានដីកាបញ្ជូនរឿងឲ្យ ស៊ើបសួរទៅចៅក្រមស៊ើបសួរ។ នៅដំណាក់កាលស៊ើបសួរនេះ ជនដែលត្រូវបានចង្អុលបង្ហាញនៅក្នុងដីកាបញ្ជូនរឿងឲ្យស៊ើបសួរ ឬ ជនដែលមានតម្រុយពិរុទ្ធភាព (ជនដែលមិនត្រូវបានចង្អុលបង្ហាញនៅក្នុងដីកាបញ្ជូនរឿងឲ្យស៊ើបសួរ ប៉ុន្តែអាចមានការពាក់ព័ន្ធ) ត្រូវហៅថា “ជនត្រូវចោទ” រហូតផុតដំណាក់កាលស៊ើបសួរ ។
  • ជនជាប់ចោទ សំដៅលើជនដែលត្រូវបានព្រះរាជអាជ្ញាធ្វើចោទប្តឹងតាមរយៈដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬកំណត់ហេតុស្តីអំពីការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម ឬ ជនដែលត្រូវបានចៅក្រមស៊ើបសួរ បានចោទប្តឹងតាមរយៈដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) ទៅតុលាការជំនុំជម្រះ។ នៅដំណាក់កាលជំនុំជម្រះនេះ ជនខាងលើ ហៅថា “ជនជាប់ចោទ” រហូតមាន​សេចក្តី​​សម្រេច​ប្រកាសពីតុលាការជំនុំជម្រះ។
  • ពិរុទ្ធជន សំដៅលើជនដែលត្រូវបានតុលាការជំនុំជម្រះ បានប្រកាសអំពីពិរុទ្ធភាពលើអង្គហេតុ ដែលបានប្រព្រឹត្តបទល្មើស។ ប៉ុន្តែប្រសិនបើសេចក្តីសម្រេចលើអង្គហេតុក្តីនេះ មិនទាន់ចូលជាស្ថាពរទេ ពិរុទ្ធជន ឬ ព្រះរាជអាជ្ញា អាចធ្វើការប្តឹងឧទ្ធរណ៍បាន។ ចាប់ពីពេលមានបណ្តឹងឧទ្ធរណ៍នេះ ពិរុទ្ធជន ត្រូវបានហៅថា “ជនជាប់ចោទជាថ្មីម្តងទៀត”។
  • ទណ្ឌិត សំដៅលើជនដែលត្រូវបានតុលាការជំនុំជម្រះប្រកាសអំពីពិរុទ្ធភាពជាស្ថាពរ (សេចក្តីសម្រេចចូលជាស្ថាពរ)។ កាលណាសេចក្តីសម្រេចចូលជាស្ថាពរហើយ ទណ្ឌិតមិនអាចធ្វើបណ្តឹងឧបាស្រ័យទៀតបានទេ លុះត្រាតែមានមូលហេតុនៃបណ្តឹងរើសើ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login