Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- នៅពេលដែលចៅក្រមឬព្រះរាជអាជ្ញាប្រព្រឹត្តខុស តើមាននរណាជាអ្នកមានសិទ្ធិដាក់វិន័យបាន ?

៣២- តើក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី ? មានភារកិច្ចអ្វីខ្លះ ?

៣៣- តើក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើង និងបញ្ចប់យ៉ាងដូចដូចម្តេច ?

៣៤- តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពដែរឬទេ ?

៣៥- តើនរណាខ្លះអាចបញ្ហាច្បាប់ដែលអនុម័តរួចទៅក្រុមប្រឹក្សាធម្មនុញ្ញ មុនច្បាប់នោះប្រកាសឲ្យប្រើ ?

ចម្លើយ

៣១- មានតែឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទេ ដែលអាចសំរេចដាក់វិន័យលើចៅក្រមប្រព្រឹត្តខុស ។ ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ករណីទាក់ទងចៅក្រមឬ ព្រះរាជអាជ្ញា ។ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមត្រូវស្ថិតក្រោមព្រះអធិបតីភាពព្រះមហាក្សត្រ ដោយព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតី។

៣២- ក្រុមប្រឹក្សាធម្មនុញ្ញ ជាអង្គការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងដោះស្រាយវិវាទការបោះឆ្នោតអាចហៅថាជា “តុលាការធម្មនុញ្ញ” ។ មានភារកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់រួចហើយ ពិនិត្យ និង សំរេចអំពីករណីវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

៣៣- សមាជិកមានចំនួន៩រូប សំរាប់អាណត្តិ៩ឆ្នាំ ដែលជ្រើសតាំងដោយព្រះមហាក្សត្រចំនួន៣រូប ដោយរដ្ឋសភាចំនួន៣រូប និងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន៣រូប ដែលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ១/៣ត្រូវផ្លាស់ថ្មីក្នុងរយៈពេល៣ឆ្នាំ ម្តងៗ ។ សមាជិកជាឥស្សរជនជ្រើសរើស មានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាផ្នែកច្បាប់ រដ្ឋបាល កាទូត សេដ្ឋកិច្ច មានពិសោធន៍ ការងារ ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញជ្រើសតាំងឡើងដោយសមាជិកទាំងមូល ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសំលេងឧត្តមានុភាពសំរេចក្នុងករណីសំលេងស្មើគ្នា ។

៣៤- មានវិសមិតភាពជាមួយមុខងារសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែងតំណែងណាមួយក្នុង មុខងារសាធារណៈ ប្រធាន ឬ អនុប្រធានគណបក្សនយោបាយ ប្រធាន ឬ អនុប្រធានសហជីព ។

៣៥- មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្រ្ត១/១០ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភា១/៤ ត្រូវសំរេចក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login