Answer 1


user icon SpecialExams 2018-02-20 09:28

អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមមាន៖

  • ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិត នៅពេលដែលរងហានិភ័យសង្គមនានា
  • លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាស តាមរយៈការជឿជាក់លើការងារ
  • រួមចំណែកលើកម្ពស់សុខភាពកម្មករនិយោជិតតាមរយៈការរំលែកហានិភ័យ
  • ធានាសិទ្ធិជាមួលដ្ឋានរបស់មនុស្សជាតិ ពិសេសកម្មករនិយោជិតដែលមានចែងក្នុងច្បាប់
  • កម្មករនិយោជិតមានក្តីសង្ឃឹមលើការងារក្នុងវិស័យឯកជន ដោយពួកគេយល់ថា មានការធានារ៉ាប់រងនៅពេលជួបហានិភ័យសង្គមនានា ដូចមន្ត្រីរាជការរដ្ឋដែរ។
  • កម្មករនិយោជិតទទួលបានការងារប្រពៃតាមរយៈការលើកម្ពស់លក្ខខណ្ឌការងារ ពិសេសសុវត្ថិភាពការងារ និងអនាម័យការងារតាមសហគ្រាសគ្រឹះស្ថាន
  • ធ្វើឱ្យមានសុខដុមរមណីយកម្មក្នុងសង្គមជាតិ ពិសេសរវាងកម្មករនិយោជិត​និងនិយោជក
  • ចូលរួមការអភិវឌ្ឃន៍សេដ្ឋកិច្ចសង្គមតាមរយៈការវិនិយោគប្រាស់ដែលនៅសល់ពីការប្រើប្រាស់សម្រាប់តាវកាលិក។
  • ចូលរួមចំណែកកសាងនីតិរដ្ឋ ព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ឆាប់ទទួលបានជោគជ័យ
  • រួមចំណែកក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលមានចែងក្នុងចតុកោណទី៣មុំទី៤ទទួលបានជោគជ័យតាមការកំណត់
  • និយោជកបានបំពេញករណីកិច្ច គុណធម៌ដោយចែករំលែកផលចំនេញតាមរយៈកាតព្វកិច្ចបង់ភាគទានសម្រាប់របបសន្តិសុខសង្គម
  • បញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់អំពីប្រមុខរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ទាំងបច្ចុប្បន្នក៏ដូចតទៅអនាគត

នៅបណ្តាលប្រទេសជឿនលឿនមូលធនសន្តិសុខសង្គមអាចរួមចំណែកដល់កំណើន នៃផលទុនជាតិ ដូច្នេះប្រព័ន្ធសន្តិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឃន៍សង្គមជាតិ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login