Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-17 02:49

សូមមើលមាត្រានេះឱ្យចប់ បើយកតែមួយឃ្លាមកមើលពិបាកបកស្រាយណាស់ ដូច្នេះបើមើលច្បាប់ត្រូវមើលឱ្យអស់ន័យ ។ មាត្រា ១៣៣ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ ។ ប៉ុន្តែ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមដែលប្រព្រឹត្តខុស។ សូមជម្រាបថា ចៅក្រមក៏ជាពលរដ្ឋដែរ គឺត្រូវមានទោសដូចគ្នា បើបានប្រព្រឹត្តខុស ។ ឧទាហរណ៍ បើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនថាជាចៅក្រម ឬសមាជិកសភាទេ បើជាបទល្មើសជាក់ស្តែង គឺចាប់ឃុំខ្លួនតែម្តងអត់ចាំបាច់ស្នើសុំដកអភ័យឯកសិទ្ធិអ្វីទេ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្តូរ ការផ្តាច់ពីមុខងារ ការដាក់ឱ្យនៅទំនេរ ការដាក់ឱ្យនៅក្រៅក្របខ័ណ្ឌ ការហូតងារចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ ហើយក្រុមប្រឹក្សាវិន័យមានសិទ្ធិសម្រេចលើការដាក់វិន័យចំពោះចៅក្រម ឬព្រះរាជអាជ្ញាដែលប្រព្រឹត្តខុស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login