Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-25 12:52

ការបកស្រាយច្បាប់ គឺធ្វើនៅក្រោយការប្រកាសឱ្យប្រើ។ អ្នកដែលមានសិទ្ធិស្នើសុំរួមមាន ព្រះមហាក្សត្រ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា តំណាងរាស្ត្រចំនួនមួយភាគដប់ សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន នាយករដ្ឋមន្ត្រី និងតុលាការ ។

  • នីតិវិធី ៖ កាលណាទទួលបានសំណើសុំបកស្រាយច្បាប់ណាមួយ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចចាត់តាំងសមាជិកមួយរូបក្នុងក្រុមណាមួយជាសមាជិករាយការណ៍ឱ្យធ្វើការសិក្សា ។ សិក្សារួចទើបប្រជុំក្រុម ហើយ ធ្វើសេចក្តីរាយការណ៍មួយ ដើម្បីសុំកោះប្រជុំបឋមរួចមកទើបកោះប្រជុំពេញអង្គ ។ ប្រជុំពេញអង្គ គឺចេញសេចក្តីសម្រេចជាផ្លូវការហើយ ។
  • របៀបស្រាវជ្រាវ ៖ ឧទាហរណ៍ សំណើសុំបកស្រាយមាត្រា ១៧ និងមាត្រា ១៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់នាយករដ្ឋមន្ត្រីមកដល់ ។ យើងខ្ញុំចាប់ផ្តើមសិក្សាដូចជាត្រូវមើលសេចក្តីព្រាងដើម សេចក្តីថ្លែងហេតុ កំណត់ហេតុពិស្តារនៃកិច្ចប្រជុំរបស់រដ្ឋសភា និងឯកសារផ្សេងៗទៀត ។ នេះជាការស្រាវជ្រាវតាមបែបបណ្ឌិតសភា ។

ដូច្នេះយន្តការ គឺសមាជិករាយការណ៍សិក្សាស្រាវជ្រាវ ហើយធ្វើរបាយការណ៍ដាក់ក្នុងរបៀបវារៈប្រជុំក្រុម ក្រុមត្រូវធ្វើរបាយការណ៍មួយទៀត ទើបកោះប្រជុំបឋមរួចមកទើបកោះប្រជុំពេញអង្គ ។ ប្រជុំពេញអង្គរួច គឺចេញសេចក្តីសម្រេចបិទផ្លូវតវ៉ា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login