Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៧៦- តើសង្គ្រាមលោកលើកទី១ ប្រទេសណាជាមួយប្រទេសណា នៅឆ្នាំណា ? តើសង្គ្រាមលោកលើកទី២ ប្រទេសណាជាមួយប្រទេសណា នៅឆ្នាំណា ? តើសង្គ្រាមលោកទាំងពីរលើកមានផលប៉ះពាល់ដល់កម្ពុជាអ្វីខ្លះ ?

៣៧៧- សូមពន្យល់ពាក្យ “វាក្យខណ្ឌ” ?

៣៧៨- តើច្បាប់ប្រឆាំងអំពើពុករលួយចេញនៅពេលណា ? ព្រោះសព្វថ្ងៃក្នុងអង្គភាពកងទ័ព នគរបាល PM មេកាត់លុយក្នុង១ខែ ២ម៉ឺនទៅ៣ម៉ឺនរៀល ។

៣៧៩- តើច្បាប់រដ្ឋធម្មនុញ្ញមានលក្ខណៈគ្រប់គ្រាន់ពេញលេញក្នុងការគ្រប់គ្រងរដ្ឋឬទេ ? ព្រោះអ្វី ? បើមិនគ្រប់គ្រាន់គេត្រូវធ្វើអ្វីបន្ថែមទៀត ?

ចម្លើយ

៣៧៦- សង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៤-១៩១៨ កើតនៅអឺរ៉ុបខាងលិច ។ តាមអ្នកវិទ្យាសាស្ត្រនយោបាយ គេនិយាយថាជាសង្គ្រាមរវាងចក្រពត្តិ និង ចក្រពត្តិ ដើម្បីចែកដីអាណានិគមគ្នាឡើងវិញ ។ សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩ -១៩៤៥ ដូចគ្នានឹងសង្គ្រាមលោកលើកទី១ដែរ ដើម្បីផលប្រយោជន៍ និងដណ្តើមដីអាណានិគមគ្នា ។សង្គ្រាមលោកលើកទី១ កងទ័ពឥណ្ឌូចិនក្នុងនោះមានខ្មែរដែរទៅជួយច្បាំងដល់ប្រទេសបារាំង ។ សង្គ្រាមលោកលើកទី២ ក៏មានទាហានខ្មែរទៅជួយច្បាំងបារាំងដែរ ។ ខ្មែរយើងវេទនាណាស់ក្នុងសង្គ្រាមលោកលើកទី២ អត់សាប៊ូដុស អត់ក្រណាត់ស្លៀក ខួរស្លៀកបាវឆ្នូតខៀវ អេះចេញចៃពីស្បែក ។ល ។

៣៧៧- វាក្យខណ្ឌ ជាចន្លោះដែលលាតសន្ធឹងពីចំណុចបញ្ចប់ឃ្លាមួយរហូតដល់ដើមបន្ទាត់ និងចន្លោះប្រវែងដែលគេកំណត់រឿងនៅដើមបន្ទាត់បន្ទាប់ទៀត ។

៣៧៨- ចូលជាធរមានរួចហើយបង្កើតបានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយរួចហើយដែរ ។

៣៧៩- រដ្ឋធម្មនុញ្ញគ្រាន់តែជាច្បាប់គោលរបស់ប្រទេសក្នុងការកំណត់អំពីរបបនយោបាយ អំណាច ការគោរពសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ ជំនឿ ។ល ។ សួរថាគ្រប់គ្រាន់ទេ ? គ្រប់គ្រាន់នៅក្នុងកាលៈទេសៈណាមួយដែលកកើត គឺគ្រប់គ្រាន់ ប៉ុន្តែយើងត្រូវដឹងថាសង្គមមានការវិវឌ្ឍរីកចម្រើនទៅតាមការវិវឌ្ឍរីកចម្រើនរបស់ពិភពលោកដែរ ។ ប្រទេសនីមួយៗមានទំនាក់ទំនងគ្នា ស្ថិតនៅក្នុងសហគមន៍អន្តរជាតិ ពិសេសចាប់ពីពេលមាន អង្គការសហប្រជាជាតិ យើងអាចនិយាយថា ប្រទេសណាក៏ជាសមាជិកអង្គការសហប្រជាជាតិដែរ ។ ដូច្នេះ កាលណាពិភពលោកវិវឌ្ឍរីកចម្រើនប្រទេសជាតិរីកចម្រើន ពេលនោះហើយបើកាលណាមានភាពចាំបាច់ត្រូវដោះស្រាយអ្វីមួយឱ្យស្របនឹងការរីកចម្រើន គេចាំបាច់ត្រូវរៀបចំធ្វើការកែប្រែឬបន្ថែម ។ ដោយសារការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដល់កម្រឹតដែលត្រូវធ្វើការកែប្រែហើយត្រូវតែធ្វើការកែប្រែ ដូចជាការកែប្រែពីប្រព័ន្ធអនុម័ត បោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ឬទម្លាក់រាជរដ្ឋាភិបាល កាលពីឆ្នាំ១៩៩៣ សរសេរសុទ្ធតែ ២/៣ ទាំងអស់ ពីព្រោះពេលនោះទាមទារឱ្យខ្មែររួបរួមគ្នាស្រុះស្រួលគ្នា។ ដោយសារមានការវិវឌ្ឍន៍ នៅឆ្នាំ២០០៦ ទាមទារឱ្យមានការកែប្រែពីសំឡេងអនុម័តបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា ឬបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ប្តូរពីសំឡេង ២/៣ មកសំឡេងភាគច្រើនដាច់ខាត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login