Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមនឹងដំណើរប្រព្រឹត្តទៅនៃសមាសភាព ដែលចូលរួមនៅក្នុងសេដ្ឋកិច្ចនិយាយដោយឡែក ។

         សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សារពីសេដ្ឋកិច្ច ។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវ ឆ្លើយតបទៅនឹងសំណួរបីគឺ ត្រូវផលិតអ្វី ? ត្រូវផលិតដោយរបៀបណា ? ត្រូវផលិតឲ្យនរណា ?

         នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរគឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស នឹងរដ្ឋាភិបាល) នឹងរបបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជារបបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ) ។

ក- អ្នកសម្រេចចិត្ត

  • អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេគឺជាតួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ នឹងជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម និយាយរួមគឺពួកយើងទាំងអស់គ្នា ។
  • សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ទិញឬជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផលនិងសេវាផ្សេងៗ ។
  • រដ្ឋ គឺជាអ្នកផ្គត់ផ្គង់ផលិតផល សេវានឹងបែងចែកប្រាក់ចំណូល មានដូចជាប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ កំណត់ការជ្រើសរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិតនឹងបែងចែកប្រាក់ចំណូល ។

ខ- របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជារបបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ ។

ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺអ្នកសម្រេចចិត្ត​ នឹងរបបសេដ្ឋកិច្ច​។ របបសេដ្ឋកិច្ចល្អប៉ុន្តែមានអ្នកសម្រេចចិត្តមិនល្អក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ នឹងផ្ទុយមកវិញមានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login