Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលធននិយម សំដៅទៅដល់សិទ្ធិសេដ្ឋកិច្ចក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ដោយមិនមានការហាមឃាត់ឬលូកដៃពីរដ្ឋាភិបាលឡើយ ដ៏រាបណាសកម្មភាពនោះមិនខុសច្បាប់ឬផ្ទុយពីសីលធម៌សង្គម រីឯកុំមុយនីស្តនិងសង្គមនិយមសំដៅទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយមនុស្សត្រូវតែធ្វើតាមជាដាច់ខាតមិនថាគំនិតនោះល្អឬអាក្រក់ទេ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនក៏យើងគ្មានសិទ្ធិក្នុងការកាន់កាប់ដែរ។ ការរីកចម្រើនរបស់ពិភពលោកយើងរហូតដល់សព្វថ្ងៃនេះអាចកើតឡើងបាន ដោយសារតែការអនុវត្តរបបមូលធននិយមរបស់ប្រទេសជាច្រើននៅលើពិភពលោក ។ ផ្ទុយទៅវិញរបបកុំមុយនីស្តនិងសង្គមនិយមបានធ្វើឲ្យប្រទេសជាច្រើនបានរងទុក្ខវេទនា និងស្លាប់អស់មនុស្សជាង ១០០ លាននាក់ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរកាលពីទសវត្ស ១៩៧០។ សេដ្ឋកិច្ចមូលធននិយមពិតជាបានជួយដល់មនុស្សគ្រប់គ្នាមែនមិនថាអ្នកមានឬអ្នកក្រ ហើយសម្រាប់អ្នករកស៊ីកាន់តែចូលចិត្តសេដ្ឋកិច្ចប្រភេទនេះព្រោះវាផ្ដល់ផលទៅឲ្យអ្នកដែលខំប្រឹងប្រែងខ្លាំងជាងគេ ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលគាំទ្រសេដ្ឋកិច្ចបែបមូលធននិយម ៖

  • សេរីភាព ៖ ចំណុចសំខាន់បំផុតរបស់សេរីភាព គឺការជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយមូលធននិយមផ្ដល់មនុស្សនូវសេរីភាពនេះ ក្នុងការចូលរួមក្នុងទីផ្សារលក់ ឬទិញទៅតាមការចង់បានរបស់ខ្លួន ។ នៅក្នុងរបបកុំមុយនីស្តការសម្រេចចិត្តគ្រប់បែបយ៉ាងធ្វើដោយរដ្ឋាភិបាល ដូចជាតើមនុស្សគ្រប់គ្នាត្រូវស្លៀកពាក់បែបណា រស់នៅផ្ទះដូចម្ដេច ឬបរិភោគប៉ុណ្ណា ត្រូវមានកូនប៉ុន្មានអ្នក…?
  • ធ្វើឲ្យមានការសហការគ្នា ៖ ឧទាហរណ៍ថាអ្នកចង់ជួលសិស្សដែលទំនេរនៅក្រៅម៉ោងសិក្សាមកជួយធ្វើការក្នុងហាងរបស់អ្នក។ ដោយសារតែគាត់ជាសិស្សនឹងមិនមានបទពិសោធន៍ក្នុងការងារ អ្នកក៏សាកសួរគាត់ថាប្រសិនបើធ្វើការឲ្យអ្នក គាត់នឹងបានប្រាក់ម៉ោងតិចជាងអ្នកមានបទពិសោធន៍ ។ នៅពេលនិយាយគ្នារួចអ្នកទាំងពីរក៏ឯកភាពគ្នាហើយពេញចិត្តនឹងការសម្រេចចិត្តរៀងៗខ្លួន ។ ចំណែកឯនៅក្នុងសេដ្ឋកិច្ចដែលធ្វើការសម្រេចចិត្តដោយរដ្ឋាភិបាលដូចជាកុំមុយនីស្តឬសង្គមនិយម ពួកគេជាកំណត់តម្លៃម៉ោងធ្វើការស្មើៗគ្នាដោយមិនគិតពីសមត្ថភាព ឬបទពិសោធន៍របស់បុគ្គលម្នាក់ៗឡើយ និយាយរួមគឺគេចង់បានសមភាពសូម្បីតែការហៅគ្នាក៏ត្រូវប្រើពាក្យសមមិត្តដែរ មិនមានអ្នកណាធំតូចឡើយ ។ ដោយសារតែហេតុនេះហើយ អ្នកនិងសិស្សម្នាក់នោះមិនទទួលបានផលចំណេញទាំងអស់គ្នា ព្រោះអ្នកមិនចង់ជួលគាត់ក្នុងតម្លៃលើសពីសមត្ថភាព រីឯគាត់ក៏មិនបានទទួលប្រាក់បន្ថែមនិងបទពិសោធន៍ក្នុងការងារ ។ ចុងបញ្ចប់អ្នកទាំងពីរគឺសុទ្ធតែជាអ្នកខាត ។
  • សុទិដ្ឋិនិយម ៖ របបមូលធននិយមផ្ដោតលើឱកាសឬគំនិត ដើម្បីផលិតនូវអ្វីដែលថ្មីអាចផ្ដល់ជាប្រយោន៍ដល់មនុស្សជាតិបាន។ ផ្ទុយទៅវិញនៅក្នុងការឃោសនារបស់ពួកកុំមុយនីស្តគឺផ្ដោតែលើចំណុចអវិជ្ជមាន ឬភាពខ្វះខាតធនធានរបស់ពិភពលោកឲ្យទៅអ្នករស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដូចជាកាលពីដើមពួកគេតែងតែទាយទុកថា នាពេលអនាគតមនុស្សនឹងជួបភាពអត់ឃ្លាន ខ្វះខាតស្បៀងជាដើម(ហើយវិធីដោះស្រាយរបស់គេគឺបំបាត់ចោលមនុស្សឬកំណត់ចំនួនមនុស្សដែលត្រូវកើត) ផ្ទុយទៅវិញការរីកចម្រើនខាងវិស័យកសិកម្មទូទាំងពិភពលោកបានធ្វើឲ្យកសិករដាំដំណាំច្រើនជាង ដោយប្រើដីតិចជាងមុនហើយអាចផ្គត់ផ្គង់តម្រូវការរបស់ពិភពលោកបាន។ នេះក៏ដោយសារការផ្ដល់សិទ្ថិសេរីភាពដល់មនុស្សក្នុងកាសម្រេចចិត្តធ្វើអ្វីដែលខ្លួនចេះ និងបញ្ចេញនូវគំនិតរបស់ខ្លួនយកមកបម្រើដល់សង្គមវិញ។
  • ជឿជាក់លើមនុស្សម្នាក់ៗ៖ មូលធននិយមជឿជាក់ថា មនុស្សទូទៅអាចសម្រេចចិត្តបានល្អបំផុតសម្រាប់ខ្លួនឯង ដោយមិនចាំបាច់មានការលូកដៃពីរដ្ឋាភិបាលឡើយ។ ចំណែកឯកុំមុយនីស្តឬសង្គមនិយម ពួកគេគិតថាមានតែរដ្ឋាភិបាលទេទើបអាចសម្រេចចិត្តត្រូវ ដោយមិនបានគិតថារបស់មួយប្រភេទមិនអាចបម្រើតម្រូវការមនុស្សផ្សេងៗគ្នាឡើយ។
  • លើកតម្កើងអ្នកដែលមានគំនិតល្អៗ៖ នៅក្នុងប្រព័ន្ធមូលធននិយម គេចូលចិត្តលើកតម្កើងនិងផ្ដល់ផលតបស្នងវិញដល់អ្នកដែលបានបង្កើតអ្វីថ្មី ឬមានគំនិតល្អណាមួយដែលអាចជួយដោះស្រាយដល់ការរស់នៅរបស់មនុស្សបាន។ ដោយសារហេតុនេះហើយទើបយើងឃើញថានៅក្នុងប្រទេសសេរីដូចជាអាមេរិចជាដើម អ្នកដែលបង្កើតបាននូវអ្វីដែលមានប្រយោជន៍នឹងក្លាយទៅជាអ្នកមាន ហើយបានជំរុញឲ្យមនុស្សជាច្រើនខិតខំស្វែងរកនូវរបស់ថ្មី ព្រោះគេដឹងថាបើខ្លួនអាចធ្វើអោយគំនិតនោះដំណើរការ គេប្រាកដជានឹងទទួលបានផលតបស្នងវិញមិនខាន ។ រីឯកុំមុយនីស្តឬសង្គមនិយម ពួកគេចូលចិត្តសមភាពជាង មិនថាអ្នកចេះ ពូកែ ឬប្រឹងធ្វើការប៉ុណ្ណាទេ អ្នកនៅតែទទួលបានលទ្ធផលស្មើរគ្នាដូចនឹងគេឯងដែរ ។ ដោយសារហេតុផលនេះហើយទើបយើងឃើញថាប្រទេស ដែលកាន់របបកុំមុយនីស្តមុនឬក្រោយគង់តែដួលរលំដោយឯកឯង ឬដោយសារតែការបដិវត្តន៍របស់ប្រជាជនខ្លួន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login