Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Hokheng Hou
2020-01-20 08:31

ច្បាប់ជួយអោយមនុស្សរស់នៅក្នុងសង្គមអោយមានសិទ្ធក្នុងការស់នៅស្មើរភាពគ្នា មានយុត្តិធម៍ តម្លាភាព សេរីភាព ជាដើម។


Answer 2


user icon
Narith82
2020-01-20 09:20

ទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចជា៖

ក. ផ្តល់សិទ្ធិសេរីភាព

  • ច្បាប់ការពារជនទន់ខ្សោយ
  • ច្បាប់ជួយឱ្យមនុស្សមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
  • ការពារ និងផ្តល់សេរីភាពដល់បុគ្គលម្នាក់ៗ
  • ច្បាប់ជួយឱ្យមនុស្សមានទំនាក់ទំនងរវាងមនុស្ស និងមនុស្សដោយសន្តិវិធី។

ខ. រក្សាសណ្តាប់ធ្នាប់

  • ច្បាប់រក្សាបាននូវសន្តិសុខ សុវត្ថិភាពដល់មនុស្សរស់នៅក្នុងសង្គម
  • ធ្វើឱ្យមានរបៀបរៀបរយល្អនៅក្នុងសង្គម ជៀសវាងជម្លោះដោះស្រាយដោយសន្តិវិធី
  • ច្បាប់ជួយរកយុត្តិធម៌ឱ្យជនរងគ្រោះ
  • លើកស្ទួយយុត្តិធម៌សង្គម
  • ជួយសម្រួលឱ្យមានការចូលរូមពីប្រជាជន
  • ច្បាប់ជួយមនុស្សឱ្យចូលរួមអនុវត្តឱ្យមានស្ថេរភាពសង្គម។

គ. រក្សាអំណាច

  • ច្បាប់ជួយមនុស្សឱ្យមានការរីកចម្រើន
  • ច្បាប់ជួយកំណត់អ្នកដឹកនាំអំណាចឱ្យមានសីលធម៌
  • កំណត់នូវព្រំដែនអំណាច និងអំពើរបស់អ្នកដឹកនាំ និងសម្រួលខ្នាតតម្លៃសីលធម៌
  • មិនឱ្យអ្នកដឹងនាំធ្វើអ្វីតាមអំពើចិត្ត
  • ច្បាប់ជាអ្នកកំណត់អ្នកដឹកនាំកុំឱ្យរំលោភអំណាចគ្នា។

ឃ. ដាក់ទណ្ឌកម្ម

  • ច្បាប់ដាក់ទោសចំពោះអ្នកល្មើសច្បាប់
  • ច្បាប់បង្ខំឱ្យមនុស្សត្រូវតែគោរពតាម

ច្បាប់អាចកែប្រែមនុស្សឱ្យល្អ អាចរស់នៅក្នុងសង្គមបាន។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login