Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កូរ៉េខាងត្បូង ៖ កាលពីរដូវក្តៅឆ្នាំ ២០១២ ក្មេងប្រុសវ័យ ១៤ឆ្នាំ ដែលគេស្គាល់យ៉ាងច្បាស់ថាជា Jungkook កូនពៅក្រុមចម្រៀងល្បី ក្នុងផលិតកម្ម BigHit ធ្លាប់ត្រូវបានផលិតកម្ម បញ្ជូនទៅសិក្សានៅឯបរទេស រយៈពេលប្រហែលជា ១ខែ។

ជាការពិតណាស់ មួយឆ្នាំមុនពេលបង្ហាញខ្លួនជាសមាជិកក្រុម BTS គឺ Jungkook បានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាលើកដំបូង ដើម្បីចូលរួមថ្នាក់បណ្តុះបណ្តាលបន្ថែមផ្នែករាំ។

ខណៈពេលដែលនៅអាមេរិក Jungkook បានសរសេររៀបរាប់អំពីសកម្មភាពរបស់ខ្លួន និងអារម្មណ៍ពេលកំពុងហ្វឹកហាត់ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ក្មេងប្រុសម្នាក់នេះមានការតស៊ូប៉ុណ្ណាទម្រាំទទួលបានភាពល្បីល្បាញខ្លាំង ដូចជាសព្វថ្ងៃនេះ។

រូបភាពជាច្រើនសន្លឹកត្រូវបានបង្ហាញដោយ Jungkook ភ្ជាប់ជាមួយនឹងកំណត់ហេតុប្រចាំថ្ងៃរបស់លោកកំឡុងពេលស្នាក់នៅអាមេរិក ហើយវាក៏ជាការចងចាំដ៏ល្អដែលអ្នកគាំទ្រតែងតែលើកយកមកនិយាយ ដើម្បីផ្ដល់កម្លាំងចិត្តទៅដល់ Jungkook នាពេលបច្ចុប្បន្នផងដែរ៕

 


Reference:

https://www.khmerload.com/news/115690



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login