Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-13 15:47

ការនាំចូលទំនិញក្រោមរបបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាតចំពោះករណីដូចជា ៖

  • ទំនិញសម្រាប់ដាក់តាំងបង្ហាញ ឬប្រើប្រាស់ក្នុងពិធីតាំពិព័រណ៌កិច្ចប្រជុំ ឬព្រឹត្តិការណ៍ប្រហាក់ប្រហែលដែលមានបរិមាណសមស្រប
  • បរិក្ខារវិជ្ជាជីវៈចាំបាច់សម្រាប់អ្នកបច្ចេកទេស ឬបុគ្គលវិជ្ជាជីវៈផ្សេងៗដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញភារកិច្ច ឬមុខរបរឯកទេស ដោយមិនរាប់បញ្ជូលនូវបណ្តាលគ្រឿងម៉ាស៊ីនគ្រឿងចក្រ និងបរិក្ខារឯកទេសសម្រាប់សប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការកសាងឬការជួសជុលអគារ ការងារដីឬគម្រោងប្រហាក់ប្រហែលនានា
  • កុងតឺន័រ ប៉ាឡេត កញ្ចប់ និងទំនិញនាំចូលផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម តែពុំមែនជាផ្នែកនៃប្រតិបត្តិការពាណិជ្ជកម្មនៅពេលដែលត្រូវបានលក់ឬទិញ
  • ទំនិញនាំចូលសម្រាប់សំណូមពរនៃការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ រាប់បញ្ចូលទាំងបំណែកនៃបរិក្ខារវិទ្យាសាស្រ្ត និងសម្ភារអប់រំដែលទទួលបានការអនុញ្ញាតឲ្យនាំចូលតាមរបបប្រវេសន៍កាលិក
  • ទំនិញនាំចូលសម្រាប់វិស័យកីឡាដែលប្រើប្រាស់ដោយអ្នកទេសចរ កីឡាករ អ្នកដំណើរសម្រាប់ការប្រកួតប្រជែង ការបង្ហាញ ឬការហ្វឹកហាត់ក្នុងដែនគយ
  • សម្ភារសម្រាប់ផ្សព្វផ្សាយទេសចរ សម្រាប់ទាក់ទាញការទស្សនាប្រទេសផ្សេងៗទៀត
  • ទំនិញនាំចូលដោយអ្នកដំណើរឆ្លងកាត់ព្រំដែនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
  • ទំនិញនាំចូលសម្រាប់គោលបំណងមនុស្សធម៌ រាប់បញ្ជូលទាំងបរិក្ខារមន្ទីរពិសោធន៍ មន្ទីរវះកាត់ និងទំនិញជំនួសសង្រ្គោះជនរងគ្រោះដោយគ្រោះធម្មជាតិ និងមហន្តរាយប្រហាក់ប្រហែល
  • មធ្យោបាយដឹកជញ្ជូនមនុស្ស និងទំនិញសម្រាប់គោលបំណងពាណិជ្ជកម្ម ដូចជានាវាអាកាសយាន្ត យានយន្តផ្លូវគោក ឬផ្លូវដែក ដែលប្រើប្រាស់ក្នុងចរាចរដឹកជញ្ជូនជាអន្តរជាតិ រាប់បញ្ជូលទាំងគ្រឿងបន្លាស់ គ្រឿងបន្សំ និងបរិក្ខារផ្សងៗទោះបីជាមិនយកកម្រៃក្តី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login