Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-16 13:33

ទំនិញនាំចូល/នាំចេញដែលតម្រូវឲ្យស្នើសុំលិខិតអនុញ្ញាតគយនៅ អគរ មានដូចជា ៖

  • ទំនិញគ្រប់ប្រភេទ ដែលនាំចូលដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.ត) ដែលស្ថិតនៅខាងក្រៅតំបន់រួចពន្ធនានា និងដែលពន្ធ និង/ឬអាករជាបន្ទុករបស់រដ្ឋ
  • ទំនិញនាំចូល/នាំចេញគ្រប់ប្រភេទ ដែលមាននៅក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ក្នុងការនាំចូលនិងនាំចេញនៃឧបសម្ព័ន្ធ១នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
  • ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្រោមក្របខណ្ឌវិនិយោគសាធារណៈ
  • ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋក្រោមក្របខណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌
  • ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ និងដែលនាំចូលសម្រាប់បេសកកម្មការទូត ឬបេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ និងប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិក
  • ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ​ និងដែលជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងយានយន្ត ដែលនាំចូលដោយបុគ្គលដែលផ្ទាល់ទីលំនៅស្ថានមកកម្ពុជា
  • ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login