Answer 1


មូលហេតុនៃការសម្លាប់មនុស្សក្នុងរបបប្រល័យពូជសាសន៍និងផលវិបាក ៖

មូលហេតុ៖      

  • ប្រកាន់បដិវត្តន៍កុម្មុយនីស្តមដែលតម្រូវឲ្យការកម្ទេច
  • គោលការណ៍ « មហាលោតផ្លោះមហាអស្ចារ្យ » ដើម្បីសម្រេចគោលដៅឲ្យឆាប់រហ័ស
  • គំនិតស្នេហាជាតិនិយមជ្រុល ងងឹតងងុល ដោយតម្រូវឲ្យជឿជាក់តែលើអង្គការមួយ បើពុំនោះទេត្រូវតែសម្លាប់ចោល
  • ការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាលខ្មែរក្រហម តាំងពីមុនឆ្នាំ១៩៧៥
  • នយោបាយវិមជ្ឈការសិទ្ធិអំណាចកាប់សម្លាប់មនុស្សដល់កម្មាភិបាលថ្នាក់ទាបដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួវ ឬល្ងង់ខ្លៅនិងបានក្លាយជាអ្នកដឹកនាំតាមមូលដ្ឋាន
  • គោលនយោបាយបោសសម្អាត សម្រិតសម្រាំង យកមនុស្សបដិវត្តន៍បរិសុទ្ធ

ផលវិបាក

របបកម្ពុជាប្រជាធិបតេយ្យបង្កផលវិបាកដល់ប្រទេសជាតិ មានដូចជា៖

+ បាត់​បង់កិត្តិយសជាតិនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ

+ ដាច់និរន្តរភាពអភិវឌ្ឍជាតិ៖

  • សេដ្ឋកិច្ចជាតិរលត់រលាយ
  • ប្រព័ន្ធអប់រំត្រូវបំផ្លាញទាំងស្រុង
  • បាត់បង់ធនធានមនុស្ស
  • បន្សល់ទុកស្រ្តីមេម៉ាយ ក្មេងកំព្រា ជនបាក់កម្លាំង
  • ប្រជាជនរាប់សែននាក់ រត់ចាកចោល​ប្រទេស
  • សិទ្ធិ សេរីភាព កម្មសិទ្ធិឯកជន តម្រូវការជាមូលដ្ឋានត្រូវបានដកហូត
  • បង្កជាវិបត្តិផ្លូវចិត្ត
  • ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញ
  • វប្បធម៌ សាសនា និងជំនឿត្រូវបំផ្លាញចោល
  • មតិផ្សេងៗទៀត
  • សមភាពយេនធ័រ ( ផ្តល់សិទ្ធិដល់ស្រ្តី ) ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login