Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សមិទ្ធផលរបស់រដ្ឋាភិបាលពីឆ្នាំ ១៩៩៣ បច្ចុប្បន្ន៖

ក្នុងប្រទេស

  • អនុវត្តនយោបាយឈ្នះឈ្នះ ( ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហម និងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឲ្យមកចូលរួមរស់នៅជាមួយរាជរដ្ឋភិបាលនៅឆ្នាំ ១៩៩៨ នាំមកនូវសន្តិភាវូបនីយកម្មនៅកម្ពុជា )
  • រៀបចំការបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យទៅតាមលទ្ធិប្រជាធិបតេយ្យ
  • កំណែទម្រង់គ្រប់វិស័យ ( អប់រំ រដ្ឋបាល តុលាការ និងកងកម្លាំងប្រដាប់អាវុធ )
  • កម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
  • រាជរដ្ឋាភិបាលបានអនុវត្តនយោបាយ យុទ្ធសាស្រ្ត ( ត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ )
  • និងមតិផ្សេងៗទៀត

នយោបាយក្រៅប្រទេស

  • កម្ពុជាក្លាយជាសមាជិកអាស៊ាន ( ស្មើមុខស្មើមាត់ជាមួយប្រទេសនានា )
  • កម្ពុជាចូលជាសមាជិក WTO និងអង្គការនានា...
  • ចូលរួមថែរក្សាសន្តិភាពពិភពលោក ( កងទ័ពមួកខៀវ )
  • ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគមន៍អាស៊ាន
  • និងមតិផ្សេងៗទៀត

ផ្នែកសេដ្ឋកិច្ច

  • កសិកម្មមានការរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតប្រព័ន្ធធារាស្រ្ត ការបង្កាត់ពូជ
  • អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី កម្ពុជាបានក្លាយជាកន្លែងវិនិយោគទុនដ៏ទាក់ទាញ
  • វិស័យឧស្សាហកម្មមានការរីកចម្រើនផ្នែករោងចក្រ សហគ្រាស
  • ការធ្វើពាណិជ្ជកម្មក៏មានភាពងាយស្រួលជាងមុន
  • ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយ ទាំងក្នុងប្រទេសនិងតំបន់
  • សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែង និងចំណូលថវិកាក៏ឡើងជាប្រចាំ
  • មានកំណើនទេសចរណ៍ដែលនាំឲ្យមានកំណើនការងារ និងប្រាក់ចំណូលដល់ប្រជាជនទេសចរណ៍ធម្មជាតិ ( ឆ្នេរសមុទ្រស្អាត ទឹកជ្រោះ .... ) ទេសចរណ៍វប្បធម៌ ( ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ... )
  • ការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមាន កំណើនជា រៀងរាល់ឆ្នាំផងដែរ
  • មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវដែក និងផ្លូវថ្នល់ និងពង្រីកអាកាសយានដ្ឋាន ព្រមទាំងការលើកលែងទិដ្ឋាការ

ផ្នែកអប់រំ វប្បធម៌

  • កសាងសាលារៀន ពីទីក្រុងដល់ជនបទដាច់ស្រយោល ( ចំណេះដឹង អាហាររូបករណ៍សម្រាប់និស្សិតបានធ្វើឲ្យមន្រ្តីរាជការប្រជាជននិងយុវជនកម្ពុជាបានរៀនសូត្រ និងទទូលបាននូវឱកាសល្អៗជាច្រើន )
  • បង្កើតនិងជួសជុលកីឡាដ្ឋាន បណ្តុះបណ្តាលជំនាញ កីឡាករទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ លើឆាកអន្តរជាតិ
  • អភិរក្សសម្បត្តិវប្បធម៌ទាំងរូបីយ និងអរូបីយ ព្រមទាំងបានដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពូជាបេតិកភណ្ឌពិភពលោក ( រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបួរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ចាប៉ីដងវែង ... )

ផ្នែកសង្គមកិច្ច

  • កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គម ទប់ស្កាត់ការជួញដូរមនុស្ស ថ្នាំញៀន និងអំពើភេរវកម្ម
  • មានការកសាងកោមណ្ឌលសុខភាព មន្ទីរពេទ្យ នៅតាមឃុំ សង្កាត់ ស្រុក ខណ្ឌ
  • មានសេរីភាពសារព័ត៌មាន និងអនុញ្ញាតឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសង្គមស៊ីវិល
  • សមភាពយេនឌ័រ ( ផ្តល់សិទ្ធិដល់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេ​ចចិត្ត )
  • មានការជួយគ្នាទៅវិញទៅមករវាងប្រទេសសមាជិក តាមរយៈការផ្ទេរបទពិសោធន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login