Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាមានសន្ធិសញ្ញានិងកិច្ចព្រមព្រៀងសន្ធិសញ្ញាអាណាព្យាបាលបារាំង ១១ សីហា ១៨៦៣

ខ្លឹមសារៈ​ បារាំងជួយការពារប្រទេសកម្ពុជា ដោយរក្សាទឹកដី មិនអោយមានការបាត់បង់តទៅទៀត ។

+ 1884 កិច្ចព្រមព្រៀងដកសិទ្ធិរបស់ស្តេចដើម្បីអោយបារាំងធ្វើជាអាណាព្យាបាលលើប្រទេសខ្មែរទាំងមូល ។ ប្រទេសកម្ពុជានៅក្រោមអាណានិគមរបស់បារាំង ។

           ខ្លឹមសារៈ​

  • ស្តេចត្រូវតែទទួលកំណែប្រែផ្នែករដ្ឋបាល តុលាការ ហិរញ្ញ​វត្ថុ សេដ្ឋកិច្ចដែលរដ្ឋមន្រ្តីសាធារណរដ្ឋបារាំងបានសំរេចថានិងធ្វើ
  • ត្រូវខិតនៅក្រោមការត្រួតត្រារបស់បារាំង ភ្នាក់ងាររាជការខ្មែរមានចៅហ្វាយខេត្តិ និងមេក្រសួងជាដើម ។ ក្រសួងគយ សាធារណការ និងក្រសួងទៀត ឋិតនៅក្រោមការចាត់ចែងរបស់បារាំងផ្ទាល់
  • ស្តេចត្រូវតែទទួលតំណាងបារាំងតាមសេចក្តីស្នើសុំ
  • ចំណាយសំរាប់រាជការ និងសំរាប់អាណានិគមបារាំងជាបន្ទុករបស់ប្រទេសខ្មែរ ។

+ កិច្ចព្រមព្រៀងបារាំងខ្មែរៈប្រគល់សិទ្ធិនិងតួនាទីអោយព្រះមហាក្សត្រ និងមន្រ្តីរាជការវិញ

+ ១៨៨៨.១៨៨៩ កិច្ចព្រមព្រៀងរដ្ឋបាលបារាំងជាមួយព្រះមហាក្សត្រនរោត្តម អោយព្រះមហាក្សត្រប្រគល់អំណាចទៅអោយបារាំងវិញ

+ ២៣ មីនា ១៩០៧ សន្ធិសញ្ញាបារាំង .សៀមៈ

  • បារាំងយកខេត្តបាត់ដំបង និងមហានគរ មកអោយខ្មែរិញ
  • សៀមប្រគល់ខេត្ត ម្លូរព្រៃ ទន្លរពៅ និងកោះកុងអោយខ្មែរវិញ

+ ១៩៤៩ កិច្ចព្រមព្រៀងបារាំងនិងព្រះបាទ នរោត្តម សីហនុ

  • ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យមួយស្ថិតនៅក្នុងសហព័ន្ធឥណ្ឌចិនបារាំង

+ ២៦ មេសា ១៩៥៤ សន្ធិសញ្ញាក្រុងសឺណែវៈ

  • កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់បាញ់គ្នានៅក្នុងប្រទេសកម្ពុជា
  • សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោត
  • សេចក្តីប្រកាសទាក់ទង និងសម្ព័ន្ធភាពយោធាការតែងតាំងមូលដ្ឋានទ័ពបរទេសនិងការជួយឧបត្ថម្ភកំលាំងយោធាពីបរទេស
  • សេចក្តីប្រកាសរបស់បារាំង ស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងគោរពដាក់ឯករាជ្យ អធិបតេយ្យនៃប្រេទេសឥណ្ឌូចិន
  • សេចក្តីថ្លែការរបស់សន្និសិទ្ធទាក់ទងនិងកិច្ចព្រមព្រៀងសឺណែវ
  • សេចក្តីថ្លែងការណ៍បិទសន្និសិទ ។

ក្នុងសេចក្តីប្រកាសបិទសន្និសិទសមាជិកទាំងអស់បានប្រកាសអំពីកាតព្វកិច្ចរបស់ខ្លួនគោរពនូវឯករាជ្យនិងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅក្នុងឥណ្ឌូចិន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login