Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Answer King
2018-03-26 05:06

គេចែកសីលញាណជាពីរផ្នែកគឺ៖

  • សីលវិនិច្ឆ័យ ធ្វើឱ្យយើងដឹងអំពើល្អ ឬអាក្រក់ និងធ្វើឱ្យយើងដឹងពីសិទ្ធិសេរីភាព ទំនួលខុសត្រូវ យុត្តិធម៌សង្គម។
  • សីលសញ្ចេតនា ការដក់ជាប់ទៅនឹងអំពើល្អ អំពើជាកុសល ចិត្តបុណ្យ។

Answer 2


user icon
Narith82
2022-02-13 13:49

១. (០២ពិន្ទុ) គេចែកសីលញាណជាពីរផ្នែកគឺសីលវិនិច្ឆ័យ និងសីលសញ្ចោតនា។

 - (០៣ពិន្ទុ) សីលវិនិច្ឆ័យ គឺជាធាតុបញ្ញានៃញាណដែលញ៉ាំងចិត្តឱ្យពិចារណា និងឱ្យតម្លៃ​ទៅលើ​សកម្មភាព​ដូចជាការ វិនិច្ឆ័យទៅលើ ករណីយកិច្ចលើសិទ្ធិលើច្បាប់លើទំនួលខុសត្រូវរបស់បុគ្គល ។ (០១ពិន្ទុ) ឧទាហរណ៍ ពលរដ្ឋខ្មែរ​ម្នាក់​ត្រូវតែគោរពច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ ។

- (០៣ពិន្ទុ) សីលសញ្ចោតនា គឺជាធាតុវេទនានៃញាណដែលនៅជាមួយសីលវិនិច្ឆ័យដូចជាការ​ស្រឡាញ់​លើ​​​សកម្មភាពស្អប់កុសលការពេញចិត្តឬវិប្បដិសារៈចំពោះខ្លួនឯងការគោរពរាប់អានឬការប្រមាថអ្នកដទៃ អាចរាប់បញ្ជូលទាំងសញ្ចោតនាដំកើង កិត្តិយសនិងសញ្ចោតនាគោរពខ្លួនឯង ។ (០១ពិន្ទុ) ឧទាហរណ៍ ក្នុងនាមជាពលរដ្ឋខ្មែរ​ម្នាក់​ត្រូវតែស្រឡាញ់ជាតិមាតុភូមិកតញ្ញូ ចំពោះមាតាបិតា លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login