Answer 1


user icon Geo 2020-09-10 22:08

គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖

  • ខេត្ត ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជាៈ កំពង់ចាម ក្រុងភ្នំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច ( វិនិយោគទុនជាតិ និងអន្តរជាតិ )
  • ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លា និងមានប្រជាជនច្រើនដូចជាៈ ខេត្តកំពង់ចាម កណ្តាល និងបាត់ដំបង ព្រោះមានឧស្សាហកម្មធុនតូចនិងមានសិប្បកម្មមានចំនួនច្រើន ទិន្នផលកសិកម្ម និងផលិតកម្មមានចំនួនច្រើនបង្គួរ
  • ខេត្តក្រុងផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ៈ ខេត្តទាំងឡាយណាដែលមានតំបន់ទេសចរណ៍ច្រើនហើយអាចទាក់ទាញភ្ញៀវចូលមកទស្សនា បានច្រើនមានដូចជាៈ ខេត្តសៀមរាប ក្រុង ភ្នំពេញ ខេត្តព្រះសីហនុ និងកណ្តាល
  • ខេត្តក្រុងផ្សារភ្ជាប់នឹងសកម្មភាពកំពង់ផែ៖ ខេត្តទាំងឡាយណាដែលស្ថិតនៅជាប់និងផ្លូវទឹងហើយអាឆ្លងកាត់ដើម្បីដឹកអ្នកដំណើរនិងទំនិញចេញចូលបាន ។ ខេត្តទាំងនោះមានដូចជា ខេត្តព្រះសីហនុ កោះកុង រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពង់ឆ្នាំង ក្រចេះ ស្ទឹងត្រែង...
  • ខេត្តផ្សារភ្ជាប់និងសេដ្ឋកិច្ចព្រំដែន៖ ខេត្តទាំងឡាយណាដែលមានព្រំប្រទល់ជាប់និងប្រទេសជិតខាង ហើយអាចនាំទំនិញចេញចូលបានព្រោះប្រទេសជិតខាងមានដូចជា៖ ច្រកចាំយាម (កោះកុង ) ,ច្រកផ្សារព្រំ ( ប៉ៃលិន ), ច្រកប៉ោយប៉ែត ( បន្ទាយមានជ័យ ) , ច្រកបាវិត ( ស្វារៀង ) ,ច្រកភ្នំដិន( តាកែវ ) ,​ច្រកជ្រៃ ធំនិងក្អមសំណ ( កណ្តាល ) និងច្រកព្រំដែនដទៃទៀត មានដូចជាៈ ច្រកសំពៅលូន ( បាត់ដំបង ) , ច្រកដាក់ដាំ ( មណ្ឌលគិរី ) , ច្រកអូយដាវ ( រតនគិរី ) ,ច្រកត្រពាំងថ្លុង ( កំពង់ចាម ) ...
  • ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយៈ ជាខេត្តដែលមានសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្មនៅទុនខ្សោយមានដូចជាៈ ខេត្តតាកែវ ,ព្រៃវែង,កំពង់ឆ្នាំង , កំពត់ , និងកំពង់ធំ ។
  • ខេត្តដាច់ស្រយោលៈ ខេត្តទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីរាជធានី ជាប់និងព្រំដែនប្រទេសជិតខាង ឆ្ងាយពីផ្លូវពាណិជ្ជកម្មពីហេដ្ឋារចនាសម្ព័ន្ធទំនើបៗពិសេសមានប្រជាជនរស់នៅតិច និងមានសកម្មភាពសេដ្ឋកិច្ចខ្សោយ មានដូចជាព្រះវិហារ ស្ទឹងត្រែង រតនគិររី មណ្ឌលគិរី និងក្រចេះ ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login