Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទោះជាពួកគេមិនមានលទ្ធិភាពក្នុងការសិក្សាក្នុងសាលាក៏ដោយ ប៉ុន្តែ​ដោយ​សារការស្រលាញ់ការសិក្សា,ការអត់​ធ្មត់និង​ការជាក់ចិត្ត​ក្នុង​មុខ​វិជ្ជាដែលខ្លួន​ចូលចិត្ត​ពូក​គេបានប្រឹងប្រែដោយមិនគិតពីភាពនឿយហត់អ្វីទាំងអស់។ពួក​គេបានសំរេច​ការតាំងចិត្ត​របស់គេនិង​បានផ្តល់ផលប្រយោជន៍ជាច្រើនដល់មនុស្សជាតិ....ពួកគេបានក្លាយជាអ្នកវិទ្យាសាស្រ្ត,អ្នកនយោបាយ,អ្នកអក្សរសិល្ប័ ដែលមានឥទ្ធិពលក្នុងប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ ។​ តើអ្នកទាំងនោះជានណាគេសូមអាននូវប្រវត្តិសង្ខេបខ្លះរបស់ជនដ៏អស្ចារ្យទាំងនោះ ដូចខាងក្រោម​៖​
១. Frederick Douglass 
 
Frederick Douglass កើតក្នុងត្រកូល​គ្រួសារទាសករនៅរដ្ឋ Maryland ។ កាលពីនៅកុមារភាព​គាត់បានព្យាយាម​រៀនអក្សរ​ដោយខ្លួនឯង ពេលគ្រួសារ​របស់គាត់កំពុងរស់នៅទីក្រុង Baltimore ។ តាំងពីពេលនោះ​មកគាត់​បានតែងតែព្យាយាមស្វែងរកឪកាសដើម្បី ធ្វើការផ្លាស់ប្តូរចំនេះដឹង​តាមរយៈ​ការអាន​សៀវភៅ​ជាច្រើន។
 
នៅពេលមានអាយុ ២០ ឆ្នាំគាត់បានរួចផុតពីរបបទាសករហើយបានទៅ រស់នៅរដ្ឋ Massachusetts។​ នៅទីនោះ​គាត់នៅតែបន្តការសិក្សាដោយខ្លួនឯង អប់រំដោយខ្លួនឯងជានិច្ច។ ក្រោយ​មក គាត់បានក្លាយជាអ្នកអក្សរសិល្ប៍​ម្នាក់ ល្បីល្បាញ គាត់ជាអ្នក​​ប្រឆាំង​នឹង​ទាសករ​ដែលមានឥទ្ធិពលក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិច។
 
២. Ando Tada
 
Ando Tada  គឺជាស្ថាបត្យករជនជាតិ ជប៉ុនដ៏ល្បីល្បាញម្នាក់ ទោះជា គាត់មិន ដែល បាន ឆ្លង កាត់ថ្នាក់​បណ្តុះ​បណ្តាល ពីផ្នែកសា្ថបត្យកម្មក៏ដោយ។គាត់ធ្លាប់ប្រកបរបរ ជា អ្នក រត់តាក់ស៊ី ជា​អ្នកប្រដាល់ ជាកម្មករសំនង់ មុន​ពេលគាត់​បានចាប់ផ្តើម​រៀនសូត្រដោយខ្លួនឯង​រហូត​បានក្លាយ​ជាសា្ថបត្យករមា្នក់។ គាត់ធ្លាប់ធ្វើដំនើរផ្សង់ព្រេង​ក្នុងពិភពលោកដើម្បីសិក្សា ពីប្រភេទសំនង់ ដ៏អស្ចារ្យនិងរៀនសូត្រអំពីសំនង់ទាំងនោះ៕ ក្នុងឆ្នាំ ១៩៦៩ គាត់បានបង្កើត ក្រុមហ៊ុន​សា្ថបត្យកម្មមួយឈ្មោះថា Ando Tada ។ 
សំនង់អគារនៅ Sumiyoshi បានសាងសង់ហើយជាស្ថាពរក្នុងឆ្នាំ ១៩៧២ ជាស្នាដៃដំបូងរបស់​គាត់ ជាសំនង់ដែលមានលក្ខណៈពិសេសរបស់គាត់ដោយផ្ទាល់។  ក្នុងឆ្នាំ ១៩៩៥ Ando បានទទួលរង្វាន់ Pritzker​ និង ប្រាក់ ១០០០០០ ដុល្លា ។ គាត់បានប្រគល់ប្រាក់ទាំងអស់នោះ ​អោយទៅឲ្យកុមារកំព្រា​ក្នុង​សោកនាដកម្មរញ្ជួយ​ដី នៅ Hanshin ។ 
 
៣.បណ្ឌិត Janes Goodall 
បណ្ឌិត Janes Goodall គឺជាសាស្រ្តចារ្យម្នាក់ដែលចូលរួមការពារ​បរិសា្ថនយ៉ាងសកម្ម​ព្រម​ពេលជា​មួយ​គា្ននេះដែរគាត់ក៏ជាអ្នកថែរក្សា សន្តិភាពរបស់អង្គការសហ​ប្រជាជាតិ​ផងដែរ។ គាត់គឺជាអ្នក​ស្រាវជ្រាវ ដ៏ល្បីល្បាញម្នាក់ក្នុងផ្នែកការពារ ជីវិតសត្វ និង ការពារបរិស្ថាន។ ក្នុងឆ្នាំ ១៩៦០, គាត់មានអាយុជាង ២០ ឆ្នាំ គាត់បានចំនាយពេល​៤០ឆ្នាំ ក្នុងការសិក្សា​ស្រាវជ្រាវ អំពីជីវិតសត្វ ក្នុងទ្វីបអាហ្រ្វិច។ គេបាននិយាយថា​សា្នដៃស្រាវជ្រាវរបស់គាត់​ពិតជាមាន​ឥទ្ធិពល​ដល់​ពិភពលោកទាំងមូលជាពិសេស ដល់ពិភពសត្វនៅលើផែនដី​យើងនេះ។ រឿងដែលគួរឲ្យមានការភ្នាក់ផ្អើលនោះ ភាគច្រើនស្នាដៃរបស់គាត់ គឹគាត់បានសិក្សាស្រាវជ្រាវ​នៅ​​ពេល​ដែល​គាត់​មិន​ដែល​បានឆ្លងកាត់ថ្នាក់បណ្តុះបណ្តាលណាមួយពីមុនមកសោះ។
បណ្ឌិត Janes Goodall  បានទទួលពាន់រង្វាន់ និង កេរ្តិ៍ឈ្មោះជាច្រើន ក្នុងនោះរួមមាន ពាន់រង្វាន់​សន្តិភាព​របស់​អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០២ ,មេដាយ Benjamin Franklin ក្នុងការវិស័យ​វិទ្យាសាស្រ្ត ឆ្នាំ២០០៣ និង​មានពាន់រង្វាន់ជាច្រើនទៀតដែរគាត់បានទទួល។
 
៤. Michael Faraday
 
Michael Faraday  គឺជាអ្នកប្រាជ្ញផ្នែក គីមីវិទ្យា និង រូបវិទ្យា ដែលបានរួមចំនែក​យ៉ាងច្រើន​ក្នុង​វិស័យ​អគ្គីសនី និង គីមីវិទ្យា ។គាត់ កើតនៅក្នុងគ្រួសារក្រីក្រមួយដែលមានកូនចំនួន ៤ នាក់ Faraday មានលិទ្ធភាព​ទទួលបានចំនេះដឹង​មូលដ្ឋានបន្តិចបន្តួច តែកុមារ Faraday ជាក្មេងឧស្សាហ៍ ព្យាយាម​ចូល​ចិត្តសិក្សា និង ប្រឹងប្រែង សិក្សាដោយ ខ្លួនឯងមិនខ្លាចការនឿយហត់។
កាលអាយុបាន​១៤​ឆ្នាំ គាត់បានហាត់ការងារក្នុង ហាងលក់សៀវភៅមួយកន្លែង។ក្នុងរយៈពេល ៧ឆ្នាំដែលគាត់​បាន​ហាត់​ការងារនោះ គាត់បានអានសៀវភៅជាច្រើន ក្នុងនោះមានសៀវភៅរបស់ លោកIsaac Watts ដែលសរសេរ អំពីការបើកទូលាយបញ្ញា គាត់ចាប់ផ្តើមមានការជាក់ចិត្ត នឹងដំនើរការរបស់ទ្រឹស្តី និង ទស្សនៈក្នុង​សៀវភៅនោះ។ ចាប់ពីពេលនោះមកគាត់បានបង្ហាញចេញថា គាត់មានទេពកោសល្យខាងវិទ្យាសាស្រ្ត ជាពិសេស ផ្នែក កំលាំងអគ្គសនី។
ទោះបីជា Faraday បានទទួលការសិក្សាតិចតួចក្នុងសាលា និង មានការយល់ដឹងផ្នែក​គណិតវិទ្យា​ជាន់ខ្ពស់តិចក៏​ដោយប៉ុន្តែគាត់គឺជាអ្នកវិទ្យាសាស្រ្តដែលមានទំនុកចិត្តក្នុងការស្រាវជ្រាវ​ក្នុងប្រវត្តិ​វិទ្យាសាស្រ្ត។ គាត់គឺ​សាស្រ្ត​ចារ្យផ្នែកគីមីវិទ្យា ដំបូង គេក្នុង វិទ្យាសា្ថន រាជាណាចក្រអង់គ្លេស​ ហើយ​បាន​រក្សាដំនែង នេះជារៀងរហូតមកក្នុង ជីវិតរបស់គាត់។
 
៥. Orville Wrigh និង  Wilbur Wrigh 
 
 
ពីរនាក់បងប្អូនត្រកូល Wright គឺជាអ្នកពិសោធន៏ដែលអាចធ្វើឲ្យយន្តហោះអាច​ហោះបាន​ដំបូងគេ​លើពិភព​លោកដែលមានឈ្មោះថា Orville Wrigh និង  Wilbur Wrigh  
ការហោះដំបូងគេក្នុងប្រវត្តិសាស្រ​របស់មនុស្ស​ជាតិ បានប្រព្រឹត្តិទៅនៅ Kill Devil ភាគ​​ខាងជើងអាមេរិច ក្នុងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ១៩០៣។ ពួកគេទាំងពីអ្នកបានសាកល្បង ម្នាក់ ២ដង ក្នុងពេលនោះ។ ពួកគេបានសាកល្បងទទួលបានជោគជ័យជារឿងដ៏​គួរអោយអស្ចារ្យ ព្រោះ​ពួក​គេ​មិន​ដែលបានឆ្លងកាត់ការបណ្តោះបណ្តាលខាងបច្ចេកទេសមកពីមុននោះទេ។ ​ជោគជ័យរបស់ពួកគេបានកើតឡើងដោយការជាក់ចិត្តរបស់ពួកគេក្នុងវិស័យបច្ចេកទេស ​និង អាកាស​ចរណ៍។ ​បងប្អូនគេទាំងពីរនាក់នេះបានធ្វើឲ្យសុបិន្តក្លាយជាការពិតក្នុងប្រវតិ្តសាស្រ្តរបស់មនុស្សជាតិ។
 
៦. Srinivasa Ramanujan 
Srinivasa Ramanujan  គឺជាគណិតវិទូ ជនជាតិឥណ្ឌា។ ត្រូវបានគេស្គាល់ថា ទោះជាមិន​បាន​ទទួលការអប់រំ​​ផ្នែកគណិតវិទ្យាបានជ្រៅជ្រះ ក៏មានស្នាដៃរួមចំនែកក្នុងផ្នែកសំខាន់ៗរបស់គណិតវិទ្យា​ដូចជា គណិតវិភាគ ទ្រឹស្តីលេខ ស្វីត.....។គាត់កើត និង បានធំធាត់ឡើងនៅ Erode, Tamil Nadu ប្រទេស​ឥណ្ឌា។ គាត់ចាប់ផ្តើមសិក្សាគណិតវិទ្យាចាប់តាំងពីអាយុ​១០ឆ្នាំ។
គាត់បាន​បង្ហាញ​ចេញ​សមត្ថភាព​ផ្នែកគណិតវិទ្យា នៅពេលគាត់ទទួលបានសៀវភៅ ត្រីកោណមាត្រ​ជាន់​ខ្ពស់​មួយ​ក្បាលរបស់លោក ​Loney​។  អាយុបាន​១៣ឆ្នាំ គាត់បានស្វែងយល់ច្បាស់អំពីសៀវភៅ​នេះ និង ចាប់ផ្តើមស្វែង​រកការសិក្សាស្រាវជ្រាវដោយខ្លួនឯងក្នុងទ្រឹស្តីគណិតវិទ្យា។ ​អាយុបាន ១៧ឆ្នាំ គាត់​បានចាប់ផ្តើមសិក្សា​សា្រវជ្រាវ​អំពីចំនួន Bernoulli ​និង Euler-Mascheroni ដោយខ្លួនឯង ។ក្នុង​ខ្សែជីវិតដ៏ខ្លីរបស់គាត់(១៨៨៧ ១៩២០) គាត់បានធ្វើការប្រកាសសា្នដៃរកឃើញរបស់គាត់ជិត ៣៩០០ ​លិទ្ធផល ដែលភាគច្រើនជាប់ពាក់ពន្ធ័នឹង សមីការ និង​វិសមីការ ដែលរហូតមកដល់​សព្វថ្ងៃ​នេះភាគ​ច្រើន​បាន​ទទួល​ការគាំទ្រថាមានភាពត្រីមត្រូវ។ ទស្សនាវដ្តីរបស់ឥណ្ឌាមាន ឈ្មោះថា   Ramanujan  ត្រូវបានបង្កើតឡើង​ក្នុងគោលដៅ​ដើម្បីសំរាប់​បោះពុម្ពផ្សាយ​ស្នាដៃ​សិក្សា​ស្រាជ្រាវ​របស់​គាត់។
 
៧.Mark Twain 
Mark Twain ត្រូវបានគេស្គាល់ថាជាអ្នកអក្សរសិល្ប៍ដ៏ល្បីល្បាញម្នាក់ជនជាតិអាមេរិច។ ឈ្មោះពិតរបស់គាត់គឺ Samuel Langhorne Clemens កើតនិងប្រសូត្រ ក្នុងត្រកូលគ្រួសារអ្នកក្រ ក្នុងអាយុ១២ឆ្នាំ ក្រោយពីលោកឪពុកបានទទួលមរណភាពទៅ​គាត់ត្រូវព្យាយាមតស៊ូសព្វ​គ្រប់​បែប​យ៉ាង​ដើម្បីរស់ក្នុងសង្គម គាត់ធ្លាប់ធ្វើជា អ្នករៀបអក្សរ។គាត់​ក៏បាន​ធ្លាប់បោះបង់​ការសិក្សាហើយទៅ​រៀនបើកបរ​កប៉ាល់ដើម្បីចិញ្ចឹមជីវីត។
ក្រោយមកគាត់បានចាប់ផ្តើម សិក្សាដោយខ្លួនឯងតាមបណ្តាលបណ្ណាល័យសាធារណមួយចំនួន ហើយ​បាន​ចាប់​ផ្តើម​ជាក់ចិត្ត ជាមួយការសរសេរកាសែត។ ជាមួយភាពជាក់ចិត្តនឹង ការសរសេរ និង និព្ធន បានជំរុញឲ្យ គាត់និព្ធន បន្តែមនូវស្នាដៃអក្សរសិល្ប៏មួយចំនួន ដែលប្រកប​ដោយ​អត្ថន័យ​អប់រំ​ក្នុងសង្គម។

 


user icon

Know(2 years ago)  Thanks

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login