Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ការបន្ទោសខ្លួនឯងវាមិនមែនជាដំណោះស្រាយល្អសម្រាប់អ្នកទេ វាមានតែការដាក់សម្ពាធមកលើខ្លួនឯងកាន់តែខ្លាំងប៉ុណ្ណោះ។ នៅទីនេះយើងមិនអាចក្នុងការហាមមេឃមិនឱ្យមានភ្លៀងធ្លាក់បានទេ តែយើងអាចក្នុងការរកកន្លែងជ្រកដើម្បីកុំឱ្យសើមខ្លួនបាន។
ជីវិតមនុស្សម្នាក់ៗ មិនមាននរណាអាចកំណត់បានឡើយក្រៅពីខ្លួនឯង ជាអ្នកកំណត់លើជីវិតខ្លួនឯង។ កុំព្យាយាមឱ្យអ្នកដទៃមកនាំផ្លូវយើងអី ព្រោះគេមិនដឹងនោះទេថាចិត្តយើងចង់បានអ្វី ចង់ធ្វើអ្វី ហើយគេរឹតតែមិនដឹងថាពេលនេះយើងធុញទ្រាន់ប៉ុនណាជាមួយនាទីដែលយើងមិនពេញចិត្ត។

ធ្វើខ្លួនជាខ្លួនឯងឱ្យពេញទំហឹង ព្រោះបើយើងលាក់នូវចំណង់ក្នុងចិត្តមិនបង្ហាញ វាក៏ដូចជាការលាក់ចិត្តស្រឡាញ់ ដែលទ្រាំឈឺតែម្នាក់ឯងដោយមិនព្រមសារភាព។ អ្នកគឺជាអ្នក កុំព្យាយាមផ្លាស់ប្តូរខ្លួនឯងដើម្បីអ្នកដទៃ កុំបោះង់អ្វីដែលខ្លួនស្រឡាញ់ដើម្បីនរណាម្នាក់អី វាគ្មានក្តីសុខក្នុងចិត្តប្រសិនជាបែបនេះ។

ស្វែងរកក្តីសុខឱ្យខ្លួនឯងសិន ចាំបំពេញឱ្យអ្នកដទៃពេលក្រោយ បើយើងគ្មានក្តីសុខខ្លួនឯងផង តើនឹងអាចឱ្យនរណាមកមានក្តីសុខបាន។ កុំនិយាយថាជីវិតអ្នកកើតមកគ្រាន់តែធ្វើអ្វីដែលគេចង់ឱ្យធ្វើអី កុំនិយាយថាអ្នកមិនមានសិទ្ធិប្រកែកក្នុងរឿងដែលអ្នកមិនចង់។ ព្រោះអ្នកមានសិទ្ធិ ប្រសិនជាអ្នកហ៊ាននិយាយវាចេញមក។

ច្រើននាក់ធ្លាប់និយាយថាគ្រប់យ៉ាងខ្ញុំមិនអាចធ្វើតាមចំណង់ចំណូលចិត្តខ្លួនឯងឡើយ។ តែគេមិនធ្លាប់សួរខ្លួនឯងនោះទេថា តើគេធ្លាប់បានប្រកែក ឬតវ៉ា ជាមួយអ្នកដទៃដែលមកបញ្ជាគេទេ? ប្រហែលជាមិនធ្លាប់ទេ។ ហេតុនេះហើយទើបជីវិតយើងរកក្តីសុខមិនបាន រស់មួយថ្ងៃកំដរតែវេលាប៉ុណ្ណោះ។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=181045477220948&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login