Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

(Elon Musk) គឺជាមហាសេដ្ឋីក៏ល្បីល្បាញរបស់អាមេរិកមួយរូបដែល មានដើមកំណើតមកពីប្រទេសអាហ្រ្វិកខាងត្បូង។ បច្ចុប្បន្ន លោកមានក្រុមហ៊ុនល្បីៗនៅក្នុងដៃ ដូចជា SolarCity, SpaceX និង Tesla Motors ជាដើម ហើយដោយសារតែភាពជោគជ័យរបស់លោក ពេលនេះគាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣,៩ ពាន់លានដុល្លារអាមេរិកទៅហើយ។

លោកបានធំឡើងជាមួយនឹងប្អូនប្រុសឈ្មោះ Kimbal និងប្អូនស្រី Tosca នៅឯអាហ្រ្វិកខាងត្បូង ហើយនៅពេលមានអាយុ ១០ឆ្នាំ លោកក៏បានចាប់ផ្តើមមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកសរសេរកម្មវិធី ហើយបានចំណាយពេលជាច្រើនដើម្បីរៀនសូត្រដោយខ្លួនឯង ហើយនៅអាយុ ១២ឆ្នាំ លោកក៏បង្កើតបានកម្មវិធីហ្គេមមួយ ដែលមានឈ្មោះថា Blastar និងអាចរកលុយបានប្រមាណ ៥០០ដុល្លារអាមេរិក។

ក្រោយមកនៅឆ្នាំ ១៩៨៩ ក្នុងវ័យ១៧ឆ្នាំ លោកក៏បានសម្រេចចិត្តចាកចេញពីគ្រួសារ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកាណាដា ដើម្បីបន្តការសិក្សាក្នុងសាកលវិទ្យាល័យ Queen បើទោះបីជាគ្រួសារមិនគាំទ្រក៏ដោយ ហើយក៏ដើម្បីគេចចេញពីកាតព្វកិច្ចយោធាក្នុងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ នៅទីនោះ លោក អីឡូន ម៉ាសក៍ (Elon Musk) ត្រូវរស់នៅដោយលំបាក ព្រោះការងារដំបូង គឺទទួលបានប្រាក់ខែតិចតួចប៉ុណ្ណោះ ដែលមិនអាចឆ្លើយតបនឹងការចំណាយបាន។

នៅឆ្នាំ១៩៩២ លោកក៏បានចាកចេញទៅរៀនផ្នែកអាជីវកម្ម និងរូបវិទ្យា ក្នុងសាកលវិទ្យាល័យ Pennsylvania ដោយទទួលបានអាហារូបករណ៍ ដែលជាក្តីប្រាថ្នារបស់ខ្លួន។ លោកបានចំណាយពេលសិក្សារយៈពេលមួយឆ្នាំបន្ថែមទៀត ដោយសិក្សាលើផ្នែកសេដ្ឋកិច្ច ដូច្នេះលោក បានបញ្ចប់ការសិក្សាជាមួយនឹង សញ្ញាបត្រពីរ គឺ រូបវិទ្យា និង សេដ្ឋកិច្ច។  

ក្រោយពីបញ្ចប់ការសិក្សា លោក អីឡូន ម៉ាសក៍ (Elon Musk) បានសម្រេចចិត្តបើកក្រុមហ៊ុនតូចមួយឈ្មោះ Zip2 ដែលជាក្រុមហ៊ុនដំបូងរបស់លោក នៅឆ្នាំ១៩៩៥ ដោយផ្ដោតសំខាន់លើផ្នែកព័ត៌មានវិទ្យា។ ជាក្រុមហ៊ុនមគ្គុទេសក៍ទីក្រុង លើបណ្តាញអ៊ិនធើណេត Zip2 បានទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជន ក្នុងនោះក៏មានបណ្តេញសារព័ត៌មានដ៏ល្បីដូចជា New York Times និង Chicago Tribune ក៏មកទទួលសេវាក្រុមហ៊ុននេះផងដែរ។ ក្រោយមកនៅឆ្នាំ១៩៩៩ ក្រុមហ៊ុន AltaVista ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកុំព្យូទ័រ Compaq Computer Corporation បានសម្រេចទិញក្រុមហ៊ុន Zip2 នៅឆ្នាំ១៩៩៩ ក្នុងតម្លៃ ៣០៧លានដុល្លារជាប្រាក់សុទ្ធ និង ៣៤លានដុល្លារអាមេរិកជាមូលធនប័ត្រ។

ក្រោយពីទទួលបានលុយយ៉ាងច្រើនពីក្រុមហ៊ុនដំបូងនៅឆ្នាំ ១៩៩៩ លោក អីឡូន ម៉ាសក៍ (Elon Musk) ក៏បានបើកក្រុមហ៊ុនមួយទៀត មានឈ្មោះថា X.com ដែលជាប្រភេទក្រុមហ៊ុនទូទាត់ការចំណាយទំនិញតាមប្រព័ន្ធអ៊ីនធឺណិត ហើយក្រោយមកក៏ប្តូរឈ្មោះមកជា PayPal ដោយមើលឃើញទីផ្សារ កាន់តែមានភាពទូលំទូលាយ ដោយបញ្ចូលជាមួយក្រុមហ៊ុនដែលជាគូមួយចំនួនទៀត។ បច្ចុប្បន្នក្រុមហ៊ុន PayPal ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនផងដែរ។

នៅខែតុលា ឆ្នាំ២០០២ ក្រុមហ៊ុន eBay ក៏បានសម្រេចចិត្តទិញយកក្រុមហ៊ុន PayPal ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកដោយនៅពេលនោះ លោក អីឡូន ម៉ាសក៍ (Elon Musk) មានភាគហ៊ុនក្នុងក្រុមហ៊ុន PayPal ចំនួន១១ភាគរយ ដែលធ្វើឲ្យលោកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបើកក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន ស្រាវជ្រាវផ្នែកអវកាស ឬ SpaceX នៅក្នុងឆ្នាំ២០០២ ដោយភ្ជាប់មកជាមួយនូវគោលបំណង ក្នុងការសាងសង់យានអវកាស ទៅកាន់ទីអវកាសផងដែរ។ 

នៅក្នុងឆ្នាំ២០០៨ បានក្លាយជាក្រុមហ៊ុនដ៏មានស្ថេរភាពមួយ ហើយអង្គការណាសា របស់អាមេរិក ក៏បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនមួយនេះ ក្នុងការធ្វើការដឹកជញ្ជូនទំនិញពីផែនដី ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិផងដែរ រួមជាមួយនឹងផែនការ សម្រាប់ការដឹកជញ្ជូនអវកាសយានិក នាពេលអនាគត ដើម្បីជំនួសបេសកកម្មយានអវកាស របស់អង្គការណាសា។

បន្ទាប់មកទៀតលោក អីឡូន ម៉ាសក៍ (Elon Musk) ក៏បានបើកក្រុមហ៊ុនមួយទៀត ឈ្មោះ Tesla Motors នៅឆ្នាំ ២០០៣ ដែលជាក្រុមហ៊ុនជំនាញផ្នែកផលិត  និងរចនារថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ រយៈពេល៥ឆ្នាំ ក្រោយក្រុមហ៊ុនត្រូវបានបង្កើត រថយន្តរបស់ក្រុមហ៊ុនមួយនេះ ក៏បានបង្ហាញខ្លួនលើទីផ្សារ ដែលជាប្រភេទរថយន្តស្ពត មានសមត្ថភាពអាចបង្កើនល្បឿន ពីសូន្យ ដល់៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេលត្រឹមតែ ៣,៧វិនាទី និងអាចធ្វើដំណើរបានចម្ងាយជាង៤០០គីឡូម៉ែត្រ ពេលសាកថ្មប្រភេទ Lithum ion ពេញ ម្តងៗ។

ដោយមានភាគហ៊ុនក្នុងក្រុមហ៊ុនរបស់ Daimler ព្រមទាំងមានភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន តូយ៉ូតា ផងនោះ ក្រុមហ៊ុន Tesla Motors ក៏បានបើកដំណើរការលក់ជាសាធារណៈលើកដំបូងរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០១០ ដោយរកប្រាក់ចំណូលបាន ២២៦លានដុល្លារ។ 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login