Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Ratha Mbr
2021-11-06 06:24

ឆ្នាំពន្លឺ (light year) គឺជារង្វាស់ខ្នាតនៃចំងាយ ដែលពន្លឺនឹងធ្វើដំនើរក្នុងរយៈមួយឆ្នាំសកល (ជាភាសាអង់គ្លេស Julian year ដែលស្មើនឹង ៣៦៥.២៥ ថ្ងៃ) ក្នុងល្បឿននៃពន្លឺ មិនមែនជារង្វាស់នៃពេលវេលានោះទេ។ គេប្រើឆ្នាំពន្លឺសម្រាប់វាស់ចំងាយពីទីតាំងមួយទៅទីតាំងមួយទៀតនៅក្នុងចក្កវាឡ (ដូចជា system, constellation and galaxy etc..) ទៅតាមល្បឿននៃពន្លឺដោយសារតែ ចម្ងាយនោះឆ្ងាយពេក មិនអាចគណនាតួលេខជាសម្លេងបានងាយ (អង់គ្លេសអស់ត្រឹមពាក្យ Trillion)។

ជាធម្មតាពន្លឺមានល្បឿនលឿនណាស់ វាអាចរត់បាន ៣០០ ០០០គីឡូម៉ែត្រក្នុង១វិនាទី(ដូចនេះ មួយឆ្នាំពន្លឺគឺស្មើនឹង ៣០០០០០គីឡូម៉ែត្រx៦០វិនាទីx៦០នាទី x២៤ម៉ោងx៣៦៥ថ្ងៃនឹង៦ម៉ោង) ដូចនេះក្នុង ១ឆ្នាំពន្លឺ ស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ

ឧទាហរណ៍: ពន្លឺដែលចេញមកពីផ្កាយដែលមានចម្ងាយ ១០០ឆ្នាំពន្លឺ នឹងត្រូវចំណាយពេល ១០០ឆ្នាំដើម្បីធ្វើដំណើរមកដល់យើង (១០០x៣០០០០០គីឡូម៉ែត្រx៦០វិនាទីx៦០នាទីx២៤ម៉ោងx៣៦៥ថ្ងៃនឹង៦ម៉ោង)។ នេះមានន័យថា ពេលយើងមើលឃើញពន្លឺរបស់ផ្កាយមួយនោះ តាមពិតពន្លឺនោះបានបាញ់ចេញពីផ្កាយ តាំងពី ១០០ឆ្នាំមុនមកម៉្លេះ។ ទោះបីជាយ៉ាងណា រយ:ពេលសម្រាប់ពន្លឺធ្វើដំណើរពីផ្កាយមកដល់ផែនដី គឺអាចខុសគ្នា អាស្រ័យទៅតាមទីតាំង និងចម្ងាយរបស់ផ្កាយនីមួយៗ មកផែនដី។
ប្រភព:https://www.iu.edu.kh/articles/what-is-the-light-year


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login