Answer 1


user icon Triger 2017-07-15 12:51

ពិធីបុណ្យទាំងបីខាងលើនេះ គឺជាបុណ្យប្រពៃណីដ៏ធំមួយដែលប្រជារាស្ត្រខ្មែរតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី ១៤កើត ១៥កើត និងថ្ងៃ១រោជ ខែកក្តិក។

ពិធីបុណ្យអុំទូកមានអត្ថន័យដូចតទៅៈ

  • នឹកគុណដល់មហាសមយុទ្ធ យោធាតាមជើងទឹកនៅពេលដែលព្រះបាទជ័យវរ្ម័នទី៧លើទព័តាមទន្លេទៅប្រយុទ្ធជាមួយចាម ហើយបានទទួលជ័យជំនះ (ឆ្នាំ ១១៧៧- ១១៨១)
  • នឹកគុណដល់ព្រះគង្គា ដែលបានស្រោចស្រពដំណាំ និងនាំដីល្បាប់ដ៏មានជីជាតិសម្រាប់ដំណាំដាំដុះរបស់ប្រជាកសិករ។

ពិធីអកអំបុក និងសំពះព្រះខែមានអត្ថន័យដូចតទៅ

  • សក្ការៈបូជាចំពោះទន្សាយពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៏របស់ព្រះអង្គដិតជាប់នឹងលោកខែ ដើម្បីបំភ្លឺលោកតរៀងមក
  • ដើម្បីឧទ្ទិសដល់ព្រះពោធិសត្ថនូវផល្លានុផលដែលជាចំណីរបស់ព្រះអង្គ កំពុងតែបញ្ចេញនូវភោគផលយ៉ាងប្រសើរក្នុងវេលាយប់ ពេញបរមី ខែកក្តិក ដែលព្រះខែបង្ហាញរាងច្បាស់ដើម្បីថ្វាយចំណីទាំងនោះ រួមមានអំបុក ចេក ត្រាវ ដំលូង ល្ហុង។
  • និមិត្តរូបនៃអំណរសាទរ ចំពោះភោគផលដំណាំ ដូចជាស្រូវ ជាដើម ដែលប្រជាជនខិតខំបង្កបង្កើនផលកន្លងមក។

ពិធិបណ្តែតប្រទីប

  • ជាពិធីទាក់ទងទៅនឹងសាសនា ជាបុណ្យប្រពៃណីរបស់ខ្មែរ បញ្ជាក់នូវទឹកចិត្តសញ្ចេតនាស្នេហា និងគោរពឧទ្ធិសដល់ព្រះសម្មាសម្ពុទ្ធដែលប្រតិស្ធនៅស្ថានទាំង៤ គឺឋានត្រៃត្រឹង្ស ពិភពនាគ ស្រុកគន្ធារៈ និងទន្តបុរកល្លឹងរដ្ឋ។
  • ដឹងគុណដល់ព្រះគង្គានិងព្រះធរណីដែលបានផ្តល់នូវជីវភាពរស់នៅរបស់ប្រជាជាតិកម្ពុជាយ៉ាងរុងរឿងប្រកបដោយសុខមាលភាព។
  • ដើម្បីសំដែងមនោសញ្ចេនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីជាតិយ៉ាងសំខាន់សំរាប់បំរើវិស័យកសិកម្ម។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login