2026-05-30 07:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរត្រៀមប្រឡង_ឆមាស២
១. តើសមាគមអាស៊ានមានសមាជិកប៉ុន្មាន ? ប្រទេសណាខ្លះ ?
L>សមាគមអាស៊ាន មានសមាជិក 11 ប្រទេសគឺ ៖
២. តើខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ? ហេតុអ្វីបានជាពួកគេជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ?
L>បានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាព្រោះ៖
-ដើម្បីសម្អាត សត្រូវនិងបំបែកក្រុមចារកិច្ចខ្មាំងនៅក្រុង
-ដើម្បិប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសរបស់កសិករ
-ដើម្បិបញ្ជូនប្រជាជនទីធ្វើស្រែចម្ការ
-យកលេសថាខ្លាចអាមេរិកទម្លាក់គ្រាប់បែក
-ហេតុផលថាខ្វះមធ្យោបាយដឹកស្បៀងឪ្យប្រជាជននៅក្នុងក្រុង។
------
៣. តើសង្គ្រាមស៊ីវិលឆ្នាំ ១៩៧០-១៩៧៥ ធ្វើឲ្យមានការខូចខាត និងផ្តល់ផលវិបាកអ្វីខ្លះដល់កម្ពុជា ?
L> ផលវិបាកនៃសង្រ្គាម (១៩៧០-១៩៧៥) ៖
+ ផលវិបាកក្នុងសង្គម
-សង្រ្គាមបានសម្លាប់ជីវិតមនុស្សជាងមួយលាននាក់
-បន្សល់ទុកនូវស្ដ្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា ជនពិការ
-ប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់ដោយទុក្ខវេទនា
-អំពើពុករលួយ ភាពអយុត្តិធម៌ អនាធិបតេយ្យទូទាំងប្រទេស
-បំផ្លាញធនធានមនុស្ស គ្រឹះស្ថានសិក្សា វត្តអារាម។
+ ផលវិបាកសេដ្ឋកិច្ច
-ដីស្រែចម្ការត្រូវបោះបង់ចោល ក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
-រោងចក្រសហគ្រាស ៧៥%ត្រូវបំផ្លិចបំផ្លាញ
-ចម្លារកៅស៊ូត្រូវបោះឆ្នោតចោល
-ផ្លូវថ្នល់ ស្ពាន៧០% ទៅ៨០% ត្រូវអន្តរាយ
-សេដ្ឋកិច្ចជាតិធ្លាក់ចុះ។
+ ផលវិបាកនយោបាយ
-ប្រទេសជាតិត្រូវបាត់បង់កិត្តិយស កេរ៍្ដឈ្មោះ កិត្យានុភាព លើឆាកអន្តរជាតិ
-អស្ថេរភាពនយោបាយដោយសង្រ្គាមស៊ីវិលបនបង្កវិនាសកម្មលើគ្រប់វិស័យ
-ផ្ដល់ឳកាសឪ្យពួកខ្មែរក្រហមឡើងកាន់អំណាចបាន គឺកម្ពុជាទៅក្នុងរបបអន្ធកាលនៃអំពើប្រល័យពូជសាសន៍។
៤. មូលហេតុអ្វីខ្លះនាំឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ ?
L>កត្តាសំខាន់ៗដែលបណ្តាលឱ្យរបបកម្ពុជាប្រជាធិបតេយ្យរួលរលំគឺ
៥. ចូរនិយាយពីផលវិបាកនៃសង្គ្រាមស៊ីវិលដែលផ្ទុះឡើងពីឆ្នាំ ១៩៧០_១៩៧៥ ។
L> ផលវិបាកនៃសង្រ្គាម (១៩៧០-១៩៧៥) ៖
+ ផលវិបាកក្នុងសង្គម
-សង្រ្គាមបានសម្លាប់ជីវិតមនុស្សជាងមួយលាននាក់
-បន្សល់ទុកនូវស្ដ្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា ជនពិការ
-ប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់ដោយទុក្ខវេទនា
-អំពើពុករលួយ ភាពអយុត្តិធម៌ អនាធិបតេយ្យទូទាំងប្រទេស
-បំផ្លាញធនធានមនុស្ស គ្រឹះស្ថានសិក្សា វត្តអារាម។
+ ផលវិបាកសេដ្ឋកិច្ច
-ដីស្រែចម្ការត្រូវបោះបង់ចោល ក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
-រោងចក្រសហគ្រាស ៧៥%ត្រូវបំផ្លិចបំផ្លាញ
-ចម្លារកៅស៊ូត្រូវបោះឆ្នោតចោល
-ផ្លូវថ្នល់ ស្ពាន៧០% ទៅ៨០% ត្រូវអន្តរាយ
-សេដ្ឋកិច្ចជាតិធ្លាក់ចុះ។
+ ផលវិបាកនយោបាយ
-ប្រទេសជាតិត្រូវបាត់បង់កិត្តិយស កេរ៍្ដឈ្មោះ កិត្យានុភាព លើឆាកអន្តរជាតិ
-អស្ថេរភាពនយោបាយដោយសង្រ្គាមស៊ីវិលបនបង្កវិនាសកម្មលើគ្រប់វិស័យ
-ផ្ដល់ឳកាសឪ្យពួកខ្មែរក្រហមឡើងកាន់អំណាចបាន គឺកម្ពុជាទៅក្នុងរបបអន្ធកាលនៃអំពើប្រល័យពូជសាសន៍។
៦. តើផលវិជ្ជមាន និងផលអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើកម្ពុជាមានអ្វីខ្លះ ?
L>លទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមាន ៖
+ផលវិជ្ជមាន ៖
+ផលវិជ្ជអមាន ៖
៧. ចូររំលឹកពីព្រឹត្តិការណ៍ថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ។
L>រដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ បានប្រព្រឹត្តឡើងក្នុងសភាពការណ៍ស្ងៀមស្ងាតជាទីបំផុត ។ គេរក្សាទុករដ្ឋសភាជាឧបករណ៍ពង្រឹងអំណាច បន្ទាប់មកគេកោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ ៨៦ សំឡេងក្នុងចំណោម ៨៩ ដកសេចក្តីទុកចិត្ត និងដកសម្តេច សីហនុ ចេញពីដំណែងព្រះប្រមមុខរដ្ឋ ដោយតែងតាំងលោក ចេងហេង ប្រធានរដ្ឋសភាជាប្រមុខរដ្ឋស្តីទីរហូតដល់ពេលដែលគេធ្វើការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋថ្មី ។
៨. តើប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា ?ហើយបាននាំអ្វីខ្លះដល់ប្រទេសកម្ពុជា ?
L>កម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។
ហើយកម្ពុជាបានទទួលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖
-កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់
-កម្ពុជាមានឳកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឪ្យសេដ្ឋកិច្ចរីកចម្រើន
-កម្ពុជាទទួលបានកំណើនភ្លៀងទេសចរណ៍
-កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន
-មានការផ្លាស់ប្ដូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់
-ផ្លាស់ប្ដូរគ្នាទៅវិញផ្នែកវិស័យអប់រំ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ព័ត៌មានថ្មីៗបន្ថែមទៀត
-កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើន
-ពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចនយោបាយនិងទំនាក់ទំនងការបរទេស។
-----
(អត្ថន័យនៃទង់អាស៊ានៈ
· និមិត្តសញ្ញារបស់អាស៊ានមាន៤ពណ៌គឺៈ
+ ពណ៌ខៀវ តំណាងសន្តិភាព និងស្ថេរភាព
+ ពណ៌ក្រហម តំណាងសេចក្តីក្លាហាន និងភាពស្វាហាប់
+ ពណ៌ស តំណាងឲ្យភាពបរិសុទ្ធស្មោះស
+ ពណ៌លឿង តំណាងឲ្យវិបុលភាព ភាពសម្បូររុងរឿង
· ដើមស្រូវទាំង១០ តំណាងឲ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ឲ្យក្លាយជាសមាគមប្រកបដោយមិត្តភាព និងសាមគ្គីភាព
· រង្វង់ព័ទ្ធជុំវិញតំណាងឲ្យភាពឯកភាពគ្នានៃអាស៊ាន ។)
-----
៩. ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដាក់កិច្ចការពារពីបារាំងតាមរយៈការចុះសន្ធិសញ្ញាអាណព្យាបាល ?
L>បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងតាមរយៈការចុះសន្ធិសញ្ញាអាណាព្យាបាលព្រោះ៖
-កម្ពុជាកាន់តែចុះខ្សោយឥទ្ធិពល ជន់ដាបទៅនិងមានវិបត្តិផ្ទៃក្នុង
-សៀមនិងយួនប៉ុនប៉ងលបត្របាក់ទឹកដីកម្ពុជាដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរ
-កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយដើម្បីការពារទឹកដីនិងពូជសាសន៍ខ្មែរឱ្យនៅគង់វង្ស។
----
១០. តើកត្តាអ្វីខ្លះដែលនាំឲ្យបារាំងមកដាក់អាណានិគមលើប្រទេសកម្ពុជា ? ថ្ងៃ ខែ ឆ្នាំណា ?
L> កត្តាដែលនាំឱ្យបារាំងមកដាក់អាណាព្យាបាលលើប្រទេសកម្ពុជាគឺ៖
-បារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេមេគង្គទាំងសងខាងដែលមានដំណាំរុក្ខជាតិយ៉ាងខៀវស្រងាត់ ដូចជា ពោត សណ្តែក ល្ង និងបន្លែលាយឡំ ដើមឈើហូបផ្លែជាច្រើនប្រភេទ
-កម្ពុជាសំបូរទៅដោយទន្លេដែលជាគមនាគមន៍ដ៏សំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប
-កម្ពុជាមានផ្ទៃដីកសិកម្មធំទូលាយ មានប្រជាជនតិចដែលអាចឱ្យបារាំងដាំដុះផលិតផលកសិកម្មទទួលបានទិន្នផលខ្ពស់
-សម្បូរព្រៃនិងភ្នំប្រកបទៅដោយ ឈើមានគុណភាពខ្ពស់
-កម្ពុជាសម្បូរទៅដោយធនធានធម្មជាតិជាពិសេសរ៉ែនៅក្នុងដីដែលបារាំងប៉ុនប៉ងយកទៅប្រើឧស្សាហកម្មជាតិរបស់ខ្លួន។
------
១១. តើនៅក្នុងឆ្នាំ ១៩៧៦ ប្រទេសកម្ពុជាចែកជាតំបន់រដ្ឋបាលយ៉ាងដូចម្តេច ? ចូររៀបរាប់ ?
L>ភូមិភាគទាំង ៦ (រួមទាំងតំបន់ស្វយ័ត)
-ភូមិភាគនិរតី (តំបន់ ៤០៥): គ្រប់គ្រងដោយ តា ម៉ុក (មានខេត្តកំពត តាកែវ និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ)។
-ភូមិភាគបូព៌ា (តំបន់ ២០៣): គ្រប់គ្រងដោយ សោ ភឹម (មានខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម និងផ្នែកខ្លះនៃខេត្តក្រចេះ)。
-ភូមិភាគឧត្តរ (តំបន់ ១០៣): គ្រប់គ្រងដោយ កុយ ធួន ឬ ស៊ូ ស៊ត (មានខេត្តសៀមរាប ឧត្តរមានជ័យ និងកំពង់ធំ)។
-ភូមិភាគពាយ័ព្យ (តំបន់ ៥៦០): គ្រប់គ្រងដោយ ញឹម រស់ (មានខេត្តបាត់ដំបង និងពោធិ៍សាត់)។
-ភូមិភាគបស្ចឹម (តំបន់ ៤០១): គ្រប់គ្រងដោយ ជូ ជេត (មានខេត្តកំពង់ឆ្នាំង ផ្នែកខ្លះនៃកំពង់ស្ពឺ និងតំបន់មាត់សមុទ្រមួយចំនួន)。
-ភូមិភាគឦសាន (តំបន់ ១០៦): គ្រប់គ្រងដោយ អ៊ុន ភឿន (មានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ)។
----
១២. តើវត្តមានអាណានិគមបារាំងនៅលើទឹកដីកម្ពុជាផ្តល់ផលវិជ្ជមាន និង អវិជ្ជមានដូចម្តេចខ្លះ ?
L> អាណានិគមនិយមបារាំងបាននាំនូវផលវិជ្ជមាន និងអវិជ្ជមានដល់កម្ពុជាដូចជា៖
+ចំណុចវិជ្ជមាន
-បារាំងបានជួយការពារទឹកដី ពូជសាសន៍ខ្មែរបានគង់វង្ស
-បារាំងបានជួយកែទម្រង់រដ្ឋបាល ប្រព័ន្ធសេដ្ឋកិច្ច អប់រំសិក្សាធិការ រៀបចំសង្គមខ្មែរឲ្យមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់បានរីកចម្រើនលូតលាស់ជាងមុន
-បារាំងបានជួយសាងសង់ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សារមន្ទីរជាតិ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន បណ្តុះបណ្តាលធនធានមនុស្ស
-តាមរយៈសាលាចុងបូព៌ាប្រទេស បារាំងបានសិក្សាស្រាវជ្រាវ ចងក្រងដូនដាជួសជុលប្រាសាទ អភិរក្សវប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងបានផ្សព្វផ្សាយទៅលើឆាកអន្តរជាតិធ្វើឲ្យ ពិ-ភពលោកស្គាល់ប្រទេសកម្ពុជា
-ក្នុងនាមអាណាព្យាបាលខ្មែរបារាំងបានយកទឹកដីពីសៀមឈ្លានពានមកឲ្យខ្មែរវិញដូចជា៖
- ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ យកខេត្តត្រាត កោះកុង ម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង
-ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧ យកខេត្តសៀមរាប បាត់ដំបង សិរីសោភ័ណ
-ឆ្នាំ ១៩០៨ បារាំងបានគូសផែនទីខ្នាត៖ « ដងរែក » ទុកជាប្រយោជន៍ដល់កម្ពុជា។ ផែនទីនេះនាំឲ្យខ្មែរឈ្នះក្តីក្នុងរឿងក្តីប្រាសាទព្រះវិហារ។
+ចំណុចអវិជ្ជមាន
-បារាំងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែក្រីក្រដោយសារតែការជិះជាន់កេងប្រវ័ញ្ច ប្រមូលពន្ធដារយ៉ាងធ្ងន់ធ្ងរស្ទើរហួសការស្មាន
-បារាំងបានធ្វើឲ្យមានគម្លាតរវាងអ្នកទីក្រុង និងអ្នកជនបទ អ្នកមាន និងអ្នកក្រ បង្កើតទំនាស់វណ្ណៈក្នុងសង្គមខ្មែរយ៉ាងធ្ងន់ធ្ងរ
-បារាំងបានកេណ្ឌប្រជាពលរដ្ឋខ្មែរឲ្យទៅច្បាំងស្លាប់ ក្នុងសមរភូមិសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២
-បារាំងបានប្រមូលយកវត្ថុមានតម្លៃកេរតំណែលខ្មែរទៅប្រទេសបារាំង
-បារាំងបានកាត់ដីខ្មែរឲ្យប្រទេសជិតខាងស្រេចតែចិត្តដោយកុំសួរយោបល់ខ្មែរដូចជា៖
-ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧ កាត់ខេត្តត្រាតឲ្យទៅសៀម
-ថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៣៩ កាត់បញ្ចូល កោះត្រល់ ដាក់ចូលក្នុងដែនរដ្ឋបាលកូសាំងស៊ីន
-ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៩ កាត់កម្ពុជាក្រោម ( កូសាំងស៊ីន ) ឲ្យទៅវៀតណាម
------
១៣. តើព្រះរាជាខ្មែរដែលសោយរាជ្យក្នុងសម័យអាណានិគមបារាំងមានព្រះនាមអ្វីខ្លះ ?
L> ព្រះរាជាខ្មែរដែលសោយរាជ្យក្នុងសម័យអាណានិគមបារាំង
- ព្រះបាទសម្តេចព្រះ នរោត្តម ( ១៨៦០ – ១៩០៤)
-ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ( ១៩០៤ -១៩២៧)
-ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស(១៩២៧ – ១៩៤១)
-ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ(១៩៤១ – ១៩៥៥)។
------
១៤. តើប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញនៅឆ្នាំណា ? មានអត្ថន័យដូចម្តេចចំពោះកម្ពុជា ។
L>ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពេញលេញនៅថ្ងៃ ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣។
ការទទួលបានឯករាជ្យពីបារាំងផ្តល់អត្ថន័យសម្រាប់កម្ពុជាដូចជា៖
-ម្ពុជារួចផុតពីនឹមអាណានិគមបារាំង
-ទទួលបានឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី
-ប្រជាជនមានសិទ្ធិសេរីភាពពីការគាបសង្កត់
-ប្រជាជនរួចផុតពីការបង់ពន្ធដារ
-អន្តរជាតិទទួលស្គាល់ឯករាជ្យជាតិកម្ពុជា
-ប្រជាជនមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន។
១៥. តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានអនុម័តលើកិច្ចព្រមព្រៀងទំនាក់ទំនងនឹងកម្ពុជាដូចម្តេចខ្លះ ?
L>កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា៖
-បញ្ចប់វិបត្តិនយោបាយនៅកម្ពុជា
-រៀបការបោះឆ្នោតជាសកល
-ជាការចាប់កំណើននៃលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស
-ពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន និងការបញ្ចេញមតិ
-វិនិយោគទុនបរទេសកាន់តែច្រើនមកបណ្ដាក់ទុនរកស៊ី
-សេដ្ឋកិច្ចជាតិមានការរីកចម្រើនឆាប់រហ័ស
-ទំនាក់ទំនងការបរទេសកាន់តែល្អប្រសើរ
-ប្រទេសជាតិទាំងមូលមានសនិ្ដភាព
-កម្រិតជីវភាពរបស់ពលរដ្ឋមានការប្រែប្រួល
-មានការប្រែប្រួលគ្រប់វិស័យ
-មាដៃគូសហការណ៍ អភិវឌ្ឍនដ៍សង្គមកាន់តែច្រើន អង្គការសង្គមស៊ីវិល។
----
១៦. ចូរពណ៌នាពីការបង្កើតសមាជរបស់សម្តេច នរោត្តម សីហនុ ។
L>ពណ៌នាមាជជាតិក្នុងសម័យសង្គមរាស្រ្ត:
+សមាជជាតិគឺជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែរបង្កើតឡើងដើម្បីឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈគ្រប់និន្នាការនយោបាយចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំអំពីប្រយោជន៍រួមរបស់ជាតិ។
+សមាជជាតិប្រារព្ធ២ដងក្នុង១ឆ្នាំ
-លើកទី១នៅថ្ងៃទី១៣មិថុនា១៩៥៥
-លើកទី២នៅថ្ងៃទី២៥កញ្ញា១៩៥៥
+ផលប្រយោជន៍នៃសមាជជាតិមាន:
-ដឹងពីមន្រ្តីក្បត់បក្សពួកនិយមតាមរយៈពាក្យបណ្ដឹងរបស់ប្រជារាស្រ្ត
-ដឹងពីសុខទុក្ខរបស់ប្រជាជន
-បើកវេទិការតម្លាភាព
-កំណត់ភាសាខ្មែរជាភាសារផ្លូវការ
-ផ្ដល់សិទ្ធដល់ស្រ្តីក្នងការចូលរួមបោះឆ្នោត
-អប់រំកែលម្អមន្រ្តីពុករលួយនឹងស្មោះត្រង់
----
១៧. ចូរពណ៌នាពីនយោបាយអព្យាក្រឹតភាពរបស់សង្គមរាស្ត្រនិយម ។
១៨. តើរដ្ឋប្រហារទម្លាក់ សម្តេច សីហនុ កើតឡើងនៅថ្ងៃខែឆ្នាំណា ? បាននាំបំណែកអ្វីខ្លះសម្រាប់កម្ពុជា ?
L>រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុនៅថ្ងៃ ១៨ មីនា ១៩៧០ ។
#រដ្ឋប្រហារពុំបាននាំប្រទេសកម្ពុជាទៅរកដំណោះស្រាយ នឹងភាពចម្រុងចម្រើនទេទេ មានតែនាំមកនូវ សង្គ្រាមស៊ីវិល ការបាត់បង់ខូចខាត នឹងវិនាសកម្មដូចជា ៖
+ខាងសង្គម
-ការបែកបាក់សាមគ្គីជាតិ
-បាតុកម្ម ក្នុងកម្ម កុប្បកម្មដែលបង្កនូវការប្រកួតប្រជែងភាពអនាធិបតេយ្យទូទាំងប្រទេស
-ប្រជាជនរងទុក្ខវេទនា ព្រាត់ប្រាស់គ្រួសារ ផ្ទះសំបែង រងគ្រោះថ្នាក់
-ប្រជាជនរស់ដោយភ័យមហន្តរាយ នឹងមនោគមវិជ្ជានៃសង្គ្រាមត្រជាក់ សឹកសង្គ្រាម ការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិក
-ប្រជាជនមួយចំនួនរត់ចូលក្នុងព្រៃតាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ឯខ្លះទៀតភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញ រស់នៅដោយខ្វះអាហារ បាត់បង់ការងារ
+ខាងសេដ្ឋកិច្ច
រដ្ឋប្រហារធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងគំហុកដោយ ៖
-ដីស្រែចម្ការទំនេរទុកចោល ទិន្នផលធ្លាក់ចុះ
-រោងចក្រសហគ្រាសត្រូវបិទទ្វារ
-ទំនិញឡើងថ្លៃ អតិផរណា
+ខាងនយោបាយ
-កម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយសលើឆាកអន្តរជាតិ
-អស្ថិរភាពខាងនយោបាយធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើអ្នកដឹកនាំ
----
១៩. ចូរប្រុសសរសេរពីសមរភូមិសមិតិផល់របស់ខ្មែរក្រហមយ៉ាងតិច ៥ ។
-ការកសាងប្រព័ន្ធធារាសាស្ត្រ
-ការលុបបំបាត់អនក្ខរភាព
-ការពង្រីកផ្ទៃដីដាំដុះស្រូវ
-ការបង្កើតសហករណ៍
-ការកសាងផ្លូវថ្នល់ និងស្ពាន
២០. ហេតុអ្វីបានជាគេចាត់ទុកថា សម្តេច សីហនុ និងសម្តេច ហ៊ុន សែន ជាបិតាសន្តិភាពនៅកម្ពុជា ។
L>បានជាគេចាត់ទុកថា សម្តេចនរោត្តម សីហនុ និងសម្តេច ហ៊ុនសែន ជាបិតាសន្តិភាពនៅកម្ពុជា
ក. សម្តេចនរោត្តម សីហនុ
-ជាអ្នកផ្តួចផ្តើមឱ្យមានការចរចារកសន្តិភាព
-ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
-ជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១
-ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សាជាតិដោយធ្វើការផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលកើតចេញពីការដណ្តើមឥទ្ធិពលគ្នារវាងគណបក្សហ្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បង្កើតបានរដ្ឋាភិបាលចម្រុះ។
-ជាអ្នកផ្សះផ្សារាល់វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០៣។
ខ. សម្តេច ហ៊ុនសែន
-ជាអ្នកផ្តួចផ្តើមឱ្យមានការចរចារកសន្តិភាព
-ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (ថ្ងៃទី២៣ តុលា ១៩៩១)
-ជាអ្នកធានាអះអាងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្ងៃទី២៣ដល់២៨ ឧសភា ១៩៩៣
-ជាអ្នកផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣
-ជាអ្នកបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយអនុវត្តនយោបាយឈ្នះ ឈ្នះ (យុទ្ធសាស្ត្រឈ្នះឈ្នះ) ដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងធ្វើ សមាហរណកម្មកងកម្លាំងខ្មែរក្រហម ឱ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៨ នាំមកនូវសន្តិភាវូបនីយកម្មនៅកម្ពុជា។
--------
២១. តើរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? សមាជិកដំបូងមានប៉ុន្មាន ? ចូររៀបរាប់ ?
L>រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបង្កើតឡើងក្នុងគោលបំណងផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅលើទឹកដីកម្ពុជាចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
+សមាជិកដំបូងមាន3នាក់
-សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
-សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន