Answer 1


user icon Phon 2018-06-11 11:22

បុព្វហេតុដែលនាំឱ្យកើតមានអនុសញ្ញាស្ដីពីសិទ្ធិកុមារមានដូចតទៅ

  • នៅក្នុងសង្គមជាច្រើនពុំទានើមានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិកុមារនោះឡើយ។
  • ការអភិវឌ្ឍរបស់កុមារជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់សង្គមជាតិនីមួយៗ
  • តម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយ។
  • ផលប្រយោជន៍របស់កុមារ មិនដូចផលប្រយោជន៍អ្នកអាណាព្យាបាលលើកុមារឡើយ។
  • កុមារងាយរងគ្រោះជាងមនុស្សចាស់ក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួននិងការរំលោភបំពានគ្រប់យ៉ាង
  • កុមារពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់។
  • កុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀតចំពោះសកម្មភាព និងអសកម្មភាពរបស់រដ្ឋាភិបាល។
  • កុមារគ្មានសិទ្ធបោះឆ្នោត ឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតូចណាស់ ដែលជាញឹកញាប់សំឡេងរបស់ពួកគេ ពុំត្រូវបានយកចិត្តទុកដាក់ស្ដាប់ឡើយ។
  • នៅក្នុងសង្គមជាច្រើនតែងតែគិតថា កុមារគឺជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា។ សង្គមខ្លះយល់ថា កុមារអាចធ្វើការងារបានដូចមនុស្សធំដែរ ហើយខ្លះទៀតគិតថា កុមារមិនអាចចូលរួមជួយសង្គមបានឡើយ។
  • សង្គមជាតិនីមួយ មានកាតព្វកិច្ចបមពេញរាល់សេចក្ដីត្រូវការចាំបាច់របស់កុមារទាំងបុគ្គលភាព ប្រាជ្ញា ស្មារតី និងសុវត្ថិភាព។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login