Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-22 02:50

សិល្បៈ​ខ្មែរ​ចែក​ចេញ​ជា​ ៧ ​ប្រភេទគឺ ៖​

១- សិល្បៈ​ស្ថាបត្យកម្ម សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការ​សាងសង់​ផ្ទះ រមនីយដ្ឋាន​ អាគារ និង​​ប្រាសាទ ។
២- សិល្បៈ​ចម្លាក់ សិល្បៈប្រភេទនេះបានដល់ការសូន​រូប​ស្មិត ជាង​ទង​​ គឺ​ការ​យក​សម្ភារៈ​ផ្សេង​ៗ​ដូចជា​ ឈើ លោហធាតុ ដី… មក​កែ​ច្នៃ​ជា​រូប​ផ្សេង​ៗ​ដែល​គេ​ចង់​បាន​​ដូចជា​ រូបមនុស្ស សត្វ ឬ​ការ​ធ្វើ​ឱ្យ​ចេញ​ជា​រូប​ផ្សេងៗ ។
៣- សិល្បៈ​គំនូរ សិល្បៈប្រភេទនេះបានដល់ការ​គូស​វាស​ ផាត់​ពណ៌​ទៅ​លើ​វត្ថុ​ផ្សេងៗ​​ដើម្បី​ឱ្យ​ចេញជា​រូបភាព​តាម​ចំណង់​ចំណូល​ចិត្ត​ ហើយ​ក៏​ជា​ទី​ចាប់​អារម្មណ៍​ផង​ដែរ​ ។
៤- សិល្បៈ​តន្ត្រី សិល្បៈប្រភេទនេះបានដល់សិល្បៈ​​ដែល​ស្ដែង​ចេញ​​​តាម​រយៈ​​ឧបករណ៍​​ផ្សេងៗដែល​អាច​​បន្លឺ​សូរ​សំឡេង​​ពីរោះ​ជា​ទី​ចាប់​ចិត្ត​ ចាប់​អារម្មណ៍ ហើយ​ធ្វើ​ឱ្យ​រំភើប​ឬ​កើត​ទុក្ខ​តាម​រយៈ​សូរ​សំឡេង​នេះ ។
៥- សិល្បៈ​របាំ សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការ​បញ្ចេញ​​កាយ​វិការ​ប្រកប​​ដោយ​គំនិត​ច្នៃ​ប្រឌិត​ មាន​លក្ខណៈ​ទន់​ភ្លន់​តាម​ចចង្វាក់​ភ្លេង​​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ចង់​ទស្សនា​ ។
៦- សិល្បៈ​អក្សរសិល្ប៍ សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការតែង​និពន្ធ​​ឱ្យ​ចេញ​ជា​សាច់​រឿង​​ដើម្បី​បម្រើ​អ្នក​អាន​ អ្នក​ស្ដាប់​ ហើយ​អាច​​ធ្វើ​ឱ្យ​​មនុស្ស​​ចាប់​ចិត្ត​ ចាប់​អារម្មណ៍​រំភើប​ញាប់ញ័រ​ ​ឬ​កើត​ក្ដី​មិន​សប្បាយ​ចិត្ត​​ដោយសារ​សាច់​រឿង ។
៧- សិល្បៈ​ភាពយន្ត សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ភាពយន្ត កុន​ ល្ខោន ដែល​ស្ដែង​ចេញ​តាម​រយៈ​រូបភាព​ពិត ឬ​រូបភាព​ឆ្លុះ​បញ្ចាំង​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​ចិត្ត​រំភើប​ញាប់ញ័រ សប្បាយ​ ឬ​កើត​ទុក្ខ ។ ចំពោះ​ខ្មែរ​យើង សិល្បៈ​ប្រភេទ​នេះ​មាន​តាំងពី​យូរយា​ណាស់​​មក​ហើយ​​ដែល​គេ​ស្គាល់​តាម​រយៈ​ល្ខោន​ស្បែក​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login