Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-17 17:47

វត្តមាននៃជនជាតិផ្សេងៗរស់នៅលើទឹកដីនៃប្រទេសណាមួយ ផ្តល់នូវ គុណសម្បត្តិ និង គុណវិបត្តិដូចជា៖

+គុណសម្បត្តិ

  • ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យនិង ការអភិវឌ្ឍប្រកបដោយពហុជម្រើស
  • ទទួលបាននូវវប្បធម៌ផ្សេងៗគ្នា ( ពហុវប្បធម៌ )ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឲ្យមានលក្ខណៈជារបស់ខ្លួនដ៏សម្បូរបែប ។
  • ទទួលបាននូវចំណេះដឹងផ្សេងៗ គំនិតប្លែកៗ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ។
  • បង្កើនឡើងនូវកម្លាំងពលកម្ម និងការវិនិយោគទុនក្នុងស្រុកដែលអាចផ្តល់ទីផ្សារការងារជាច្រើន ដល់ពលរដ្ឋម្ចាស់ស្រុក។
  • ទទួលបាននូវមោទនភាពជាតិខ្មែរនៅពេលដែលមានជនជាតិផ្សេងៗចូលចិត្តមករស់នៅលើទឹកដីរបស់ខ្លួនហើយក៏ជាឱកាស នៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់ខ្លួនផងដែរ ។
  • បង្កើននូវទំនាក់ទំនងការទូតបានល្អ ធ្វើពាណិជ្ជកម្មជាមួយបរទេស និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរ ។

+គុណវិបត្តិ

  • ពិបាកស្វែងរកកន្លែងរស់នៅ ( ទីកន្លែងចង្អៀត ) ខ្វះខាតស្បៀងអាហារ។
  • បាត់បង់ធនធានធម្មជាតិខូចបរិស្ថាន បាត់បង់សណ្តាប់ធ្នាប់
  • នាំចូលនូវវប្បធម៌ពាលាអាសែនាំឲ្យមានវិបត្តិក្នុងវប្បធម៌ជាតិខ្មែរ
  • ពិបាកគ្រប់គ្រងជនអន្តោប្រវេសន៍
  • នាំចូលទំនិញខុសច្បាប់និងខូចគុណភាព
  • ដណ្តើមទីផ្សារការងាររបស់ប្រជាជនក្នុងស្រុក
  • អាចបង្កឲ្យមានជម្លោះ ឬ អំពើភេរវកម្មផ្សេងៗ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login