Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទិសដៅ និងគោលការណ៍របស់​អង្គការសហប្រជាជាតិមាន ៖

ទិសដៅ ៖

  • រក្សាសន្តិភាព និងសន្តិសុខពិភពលោក ដោយចាត់វិធានការយ៉ាងមានប្រសិទ្ធិភាព ដើម្បីបង្ក្រាប និងបញ្ជៀសរាល់ការគំរាមកំហែងសន្តិសុខ ព្រមទាំងធ្វើការគាប់សង្គត់រាល់អំពើរំលោភបំពាន ឬធ្វើអោយខូចសន្តិភាពពិភពលោក ។
  • ពង្រឹងការទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងឡាយ ដោយឈរលើការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងចាត់វិធានការផ្សេងៗ ដើម្បីពង្រឹងសន្តិភាព ។
  • សហប្រតិបត្តិការអន្តរជាតិផ្សេងៗ ខាងផ្នែកសេដ្ឋកិច្ច សង្គម ប្រាជ្ញ និងមនុស្សធម៍ ដោយគ្មានការប្រកាន់ ភេទ ភាសា និងសាសនា ។​
  • ស្ថិតនៅក្នុងក្របខណ្ឌដែលប្រជាជាតិនានា និងខិតខំប្រឹងប្រែងឆ្ពោះទៅរកសេចក្តីបញ្ចប់រួមមួយ ។

គោលការណ៍ ៖

  • អង្គការសហប្រជាជាតិ​ផ្នែកលើសមភាព  និងអធិបតេយ្យភាពរវាងសមាជិកទាំងអស់ ។
  • សមាជិកទាំងអស់ត្រូវបំពេញកាតព្វកិច្ច ដោយជឿជាក់លើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។
  • សមាជិកទាំងអស់ត្រូវដោះស្រាយរាល់ជម្លោះអន្តរជាតិ ដោយមធ្យោបាយសន្តិភាព នៅក្នុងលក្ខខណ្ឌ ដែលមិនអោយខូចខាត ដល់សន្តិភាព សន្តិសុខ និងយុត្តិធម៍ ។
  • ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង និងការប្រើប្រាស់កម្លាំងប្រឆាំងនិងប្រទេសណាមួយក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ។
  • ធម្មនុញ្ញមិនអនុញ្ញាតិអោយអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login