Answer 1


អត្ថបទវេទនីមួយៗចែកចេញជា៤ផ្នែក៖

  • សំហិតា៖ ជាអត្ថបទនិយាយពីការបួងសួង ការបូជា និងការសរសើរដល់ទេវៈ។
  • ព្រាហ្មណ៍៖ ជាអត្ថបទពន្យល់ឲ្យចេះបូជាបួងសួង សូត្រសរសើរឲ្យចេះធ្វើរីតិ៍ ឲ្យចេះធ្វើពិធីបូជាយញ្ញ ឲ្យចេះប្រើមន្ត...។ ក្រៅពីនេះព្រាហ្មណ៍បាននិយាយអំពី ព្រហ្ម័ន ព្រះព្រហ្ម ព្រាហ្មណ៍ សំសារៈ។ ពួកព្រាហ្មណ៍បានបែងចែកវណ្ណៈជា៤យ៉ាងគឺ​៖
  1. វណ្ណៈព្រាហ្មណ៍៖ កើតចេញពីមាត់របស់ព្រះព្រហ្ម ជាអ្នកបួស ជាអ្នកបង្រៀន ប្រើសម្លៀកបំពាក់ពណ៌ស។
  2. វណ្ណៈក្សត្រ៖ កើតចេញកំភួនដៃរបស់ព្រះព្រហ្ម ជាអ្នកចម្បាំង អ្នកគ្រប់គ្រងនគរ  ប្រើ     សម្លៀកបំពាក់ពណ៌ក្រហម។
  3. វណ្ណៈវៃស្យៈ៖ កើតចេញភ្លៅរបស់ព្រះព្រហ្ម ជាអ្នកធ្វើការទទួលទានទូទៅ ប្រើសម្លៀកបំពាក់ពណ៌ស។
  4. វណ្ណៈសូទ្រៈ៖ កើតចេញជើងរបស់ព្រះព្រហ្ម ជាអ្នកបម្រើគេ ប្រើសម្លៀកបំពាក់ពណ៌ខ្មៅ។

ពួកក្រៅវណ្ណៈ គឺពួកចណ្ឌាល ជាមនុស្សចង្រៃ។ ពួកព្រាហ្មណ៍ឲ្យតម្លៃពួកនេះសម្រាប់កាប់សម្លាប់បូជាផ្សេងៗ។ ការបូជាប្រសិនបើថ្វាយជីវិតរបស់ខ្លួនកាន់តែប្រសើរ។ ដំបូងគេសម្លាប់មនុស្សដើម្បីបូជា ក្រោយមកគេកាប់សម្លាប់ជីវិតសត្វដើម្បីបូជាវិញ មានសេះ គោ ក្របី ពពែ...។

  • អារណ្យក៖ ជាអត្ថបទពន្យល់ពីការរស់នៅក្នុងព្រៃដូចជា៖
  1. ការប្រព្រឹត្តិរបស់អ្នកបួសក្នុងព្រៃ
  2. ការប្រតិបត្តិតឹងរឹងរបស់តាបសក្នុងព្រៃ
  3. ការស្មឹងស្មាអប់រំចិត្តឲ្យបានល្អ...។
  • ឧបនិស័ទ៖ ជាអត្ថបទនិយាយពីទស្សនវិជ្ជាដែលពន្យល់ អំពីលោក ចិត្ត អាត្ម័ន ព្រហ្ម័ន

សំសារៈ សុខ ទុក្ខ តបៈ យោគៈ...។

            ព្រាហ្មណ៍ពន្យល់ឲ្យចែកជីវិតជា “សេម “៤យ៉ាងគឺ៖

  1. ព្រាហ្មណ៍ គឺការប្រព្រឹត្តិល្អ ធ្វើចិត្តឲ្យស្អាតដូចព្រហ្ម គឺត្រូវសិក្សាគម្ពីរវេទជាមួយពួកព្រាហ្មណ៍។
  2. គ្រហស្ថ គឺការនៅផ្ទះមានប្ដីប្រពន្ធការប្រកបរបរចិញ្ចឹមជីវិតឲ្យបានលូតលាស់។
  3. វនប្រស្ថ គឺការចេញបួសក្នុងព្រៃដើម្បីសិក្សាអប់រំចិត្តឲ្យកាន់តែប្រសើរ។
  4. សន្យាស គឺការបួសពេញលេញ។ កាលបើបានស្មឹងស្មាធិ៍អប់រំចិត្តប្រពៃហើយ នឹងបានអាស្រមទី៤ហើយរក្សាបួសជាតាបស ឬក៏ឥសីទៅទៀត។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login