Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

​នៅលើលោកយើងនេះមិនថាអ្នកមានឬអ្នកក្រអ្នកតូច ឬអ្នកធំឡើយឲ្យតែមានជីវិត គឺមានបញ្ហា។ ប៉ុន្តែសម្រាប់មនុស្សយើងមានវិចារណញ្ញាណមនុស្សពិចារណារកហេតុផលបានល្អន់ត្រឹមត្រូវ គេរមែងតែងតែមានយុទ្ធវិធី ល្បិចកិច្ចកល តិចនិច បញ្ញាជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ ដែលមាននៅក្នុងជីវិត។ យ៉ាងណាមិញ នៅក្នុងរឿងរាមកេរ្តិ៍និងព្រះវេស្សន្តរជាតកក៏មានបញ្ហាចោទធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងបញ្ហាដំណើរជីវិតរបស់ព្រះអង្គដែរ ហើយទ្រង់បានដោះស្រាយបញ្ហានោះដោយសន្តិវិធី តាមរយៈការយាងចូលព្រៃបួសជាតាបសឬឥសី។

តើការយាងចូលព្រៃរបស់តួអង្គព្រះវេស្សន្តរ និងតួអង្គព្រះរាមធ្វើឲ្យមានដំណោះស្រាយល្អអ្វីខ្លះ ?

ការយាងចូលព្រៃរបស់បព្រះវេស្សន្តរគឺជាការយាងចាកចេញពីនគរស្រីពិរាស្រ្តចាកចោលមាតាបិតាទៅផ្សងព្រេងរស់នៅក្នុងព្រៃភ្នំក្រំថ្ម។ ដូចនេះការយាងរបស់ព្រះវេស្សន្តរចាកចេញចោលព្រះមាតាបិតា ចាកចោលព្រះនគរទៅផ្សងព្រេងរស់នៅក្នុងព្រៃ វាជាដំណោះស្រាយមួយយ៉ាងល្អប្រសើរ ដែលបញ្ចៀសបាននូវទំនាស់វិបត្តិទាំងយដែលកំពុងឆាបឆួល។ ការយាងចេញនេះអាចបំបាត់អំពើហិង្សា សង្គ្រាម ការបង្ហូរឈាម ព្រោះព្រះវេស្សន្តរព្រមបំពេញតាមទឹកចិត្តអ្នកស្រីពិរាស្ត្រ ដែលកំពុងត្រូវភ្លើងទោសៈមោហៈគ្របសង្កត់ខ្លាំង។ ប្រសិនបើព្រះអង្គប្រឆាំងដោយប្រើអំណាចយោធាទៅលើពួកនោះ ក៏បានឈ្នះសម្រេច តែយើងដឹងហើយថា ព្រះអង្គជាពោធិសត្វប្រាថ្នាធ្វើទានចង់ឲ្យប្រជារាស្ត្របានសុខសប្បាយគ្មានការបែកបាក់ព្រាត់ប្រាសគ្នាឡើយ។ ការយាងទៅនៅក្នុងព្រៃក៏ជាឱកាសបំពេញបារមីមួយទៀតគឺនេក្ខមបារមី ដែលជាគោលដៅរបស់ពោធិសត្វ។ ព្រះវេស្សន្ដរទ្រង់ថ្លែងបញ្ជាក់ថា"ទូលព្រះបង្គំជាខ្ញុំ ទោះបីជាចេញទៅរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ក៏ឈ្មោះថាបានធ្វើបុណ្យជាគ្រឿងនាំមកនូវសេចក្តីសុខក្នុងអនាគតដែរ” ។ ចំណែកប្រវេសណីគ្រប់គ្រងត្រូវបានថែរក្សា និងមានលក្ខណៈប្រជាធិបតេយ្យ គឺយកមតិប្រជារាស្រ្តជាធំដូចជាព្រះបាទស្រីសញ្ជ័យមានព្រះទ័យស្ម័គ្រព្រមតាមការបំបរបង់របស់អ្នកនគរស្រីពិរាស្ត្រ។ ឧទាហរណ៍ យើងបណ្តេញព្រះវេស្សន្តរដែលជាទង់ជ័យនៃពួកអ្នកស្រីពិរាស្រ្តឈ្មោះថាធ្វើនូវសេចក្តីគោរពចំពោះបវេណីធម៍ទុកជាបាវេស្សន្តរជាទីស្រឡាញ់ជាងជីវិតរបស់យើង ក៏យើងស៊ូតែបណ្តេញចេញទានពុំបាន” ។ ដូចនេះដំណោះស្រាយក្នុងរឿងវេស្សន្តរជាតកដោយឲ្យតួអង្គព្រះវេស្សន្តរជាដំណោះស្រាយបញ្ហាដ៏ប្រសើរបំផុត ដែលអាចបញ្ចៀសបាននូវទំនាស់វិបត្តិផ្សេងៗ ហើយបញ្ហាត្រូវបញ្ចប់ដោយសន្តិវិធី ព្រមទាំងបង្កលក្ខណៈអំណោយផល និងជាឱកាសល្អសម្រាប់ការបំពេញបារមីដើម្បីបានត្រាស់ជាព្រះពោធិសត្វ។

ទន្ទឹមនឹងនេះដែរ ក្នុងស្នាដៃអក្សសិល្ប៍ខ្មែររឿងរាមកេរ្តិ៍ក៏មានបញ្ហាចោទយ៉ាងធំដែរអ្នកនិពន្ធបានដោះស្រាយបញ្ហាដោយឲ្យតួអង្គព្រះរាមព្រះ លក្សណ៍ និងនាងសីតាយាងចូលព្រៃ ។ “ការយាងចូលព្រៃរបស់ព្រះរាម” គឺជាការចាកចេញពីនគរព្ធយុធ្យាចោលទាំងព្រះមាតាបិតាដើម្បីទៅកាន់សីលក្នុងព្រៃដប់បួនឆ្នាំ។ ដូចនេះដំណើររបស់ព្រះរាមចាកចេញចោលព្រះនគរ និងចោលព្រះមាតាបិតា គឺជាវិធីយ៉ាងល្អប្រសើរ ដើម្បីបញ្ចៀសនូវបញ្ហា វិបត្តិទំនាស់រាជបល្លង្គក្នុងនគរ។ ដោយសារការចាកចោលនគរទៅនៅក្នុងព្រៃ ធ្វើឲ្យទំនាស់វិបត្តិរាជបល្លង្គត្រូវបានដោះស្រាយដោយសន្តិវិធី ពុំមានវឹកវរ គ្មានប្រទូសរ៉ាយ គ្មានការបង្ហូរឈាមនិងហាក់បីដូចជាបានលើកតម្លៃថ្លៃថ្នូរ ភាពទៀងត្រង់ឲ្យព្រះបិតាក្នុងការគោរពពាក្យសត្យ ហើយក៏បានធ្វើកសីពេញព្រះទ័យផងដែរ។ដំណោះស្រាយយាងចូលព្រៃនេះបានធ្វើឲ្យព្រះលក្សណ៍ដែលមានកំហឹងចង់ពិឃាតនាងកៃកេសីនោះ ពុំមានល័ក្ខខ័ណ្ឌអនុគ្រោះឲ្យឡើយជាហេតុនាំឲ្យបញ្ហាធូរស្រាល "លក្ខ្សណ៍ចង់ធ្វើឃាតនាងកៃ​កេសី ព្រះលក្សណ៍ក្រោធឡើងខ្ញី ដាលដូចអគ្គី ក៏ទ្រង់ព្រះខ័នពេជ្រថ្លា។ ប៉ងនិងពិឃាតព្រះវរមាតា គឺនាមនាងកៃកេសី” ។ ជាមួយគ្នានោះក៏បានញ៉ាំងប្រពៃណីគ្រប់គ្រងដែលល្អពីមុនឲ្យនៅស្ថិតស្ថេរគង់វង្ស ព្រោះថាព្រះមហាក្សត្របុរាណតែងមានសត្យធម៌ឬសច្ចវាចាជាកម្លាំង ឬសេចក្តីថ្លៃថ្នូរ ។ បើបាត់សច្ចវាចា គឺបាត់សេចក្តីថ្លៃថ្នូរប្រជារាស្ត្រក៏លែងមានជំនឿទំនុកទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអង្គដែរ។ ហេតុនេះហើយទើបព្រះបាទទសរថទ្រង់វិតក្កយ៉ាងខ្លាំង "ព្រះបាទទសរថភូធរ ស្ដេចសោកគក់គរឱរាប្រមៀលអាត្មា ។ លក្ខណៈប្រសើរមួយទៀតដែលវិសេសនោះ គឺ កតញ្ញូតាធម៌ ។ គំហើញថា ព្រះវេស្សន្តរក្តី ព្រះរាមក្តីសុទ្ធតែ ជាបុត្រប្រកបដោយគន្លងធម៌ តែងតែគោរពអនុវត្តទៅតាមព្រះរាជបំណងរបស់ព្រះបិតាជានិច្ចមិនប្រកែកប្រឆាំងទេ។ ម្យ៉ាងទៀតព្រះរាមបានឃាត់ព្រះអនុជឲ្យឈប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខឹងក្រេវក្រោធ ហើយទ្រង់នាំនូវអនុជ ព្រះមហេសី យាងចាកចេញពីព្រះនគរ “ព្រះរៀមព្រះអនុជចក្រី រួមរាជមេត្រីក៍ស្ដេចចូវចរយាត្រា” ។ នេះបញ្ជាក់ថា ព្រះវេស្សន្តរ ព្រះរាមបានជួយដោះស្រាយបញ្ហាតានតឹងរបស់ព្រះបិតាមិនអោយខ្យល់​​​​​​​​​​​​​​​​​​​​​​​​​បាកព្រះទ័យតទៅទៀត ។

សរុបសេចក្ដីមក ដំណោះស្រាយដោយស្មគ្រយាងចូលព្រៃរបស់ព្រះវេស្សន្តរ និងព្រះរាមពិតជាមធ្យោបាយដ៍ល្អប្រសើរបំផុត ជាដំណោះស្រាយប្រកបដោយសន្តិវិធី និងបញ្ចៀសបាននូវទំនាស់ទាំងឡាយ ។

ឆ្លងតាមបំណកស្រាយខាងលើរួចមកនេះយើង ឃើញថាដំណោះស្រាយរបស់តួអង្គទាំងពីរជាដំណោះស្រាយល្អប្រកបដោយឧត្ដមគតិ និងចង់បង្ហាញអោយមនុស្សក្នុងសង្គមអោយចេះធ្វើវិភាគទាន គឺសុខចិត្តខាតខ្លះ អន់ខ្លះ ចាញ់ខ្លះ លំបាកកាយទើបល្អប្រសើរបានប្រយោជន៍រៀងៗខ្លួន ។

ដូចនេះ យើងត្រូវរៀនសូត្រយកគម្រូ តម្រាប់តាមវិភាគទានរបស់តួអង្គទាំងពីរ ដើម្បីសេចក្ដីសុខចម្រើនដល់ខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងទៅថ្ងៃអនាគតខាងមុខ ។ ជាពិសេសជៀងវាងកំហឹងទល់កំហល់ ដោយត្រូវជ្រើសរើសយកវិធីល្អៗមានសន្តិវិធីជាដើម ដើម្បីផលប្រយោជន៍និងការរីកចម្រើននិងសេចក្ដីសុខសង្គម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login