Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្ដីអធិប្បាយ៖  នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយទំនាក់ទំនងនេះ ទៀតសោតសម្តែងចេញជាមិត្តភាព បងប្អូន សាច់ ញាតិ និងសេចក្តីស្នេហាជាដើម។ ហើយបើទំនាក់ទំនងនោះឯងជាទំនាក់ទងក្នុងផ្លូវមិនល្អ ដែលមានការបៀតបៀនលើអ្នកដទៃតែងតែផ្តល់នូវទុក្ខទោសដល់ខ្លួន។ ហេតុនេះហើយទើបមានពំនោលមួយលើកឡើងថា "ការបៀត
បៀនដល់ប្រពន្ធ កូន របស់គេរមែងតែងនាំមកនូវសេចក្តី វិនាស់
     តើពំនោលខាងលើមានខ្លឹមសារយ៉ាងដូចម្តេចខ្លះ?
     មុននឹងឈានដល់ការបកស្រាយប្រធានខាលើយើងគប្បីយល់ន័យពាក្យ "បៀនបៀត សេចក្តីវិនាសជាមុនសិនទើបល្អ។ ពាក្យ "បៀតបៀន នៅទីនេះមានន័យថា យាយីធ្វើទុក្ខ ធ្វើឲ្យអ្នកដទៃក្តៅក្រហាយ។ រីឯពាក្យ "សេចក្តីវិនាស គឺមានន័យថា សេចក្តីអន្តរាយការខាតបង់ ឬការបាត់បង់ជីវិតជាដើម។ ដូចនេះ កូនរបស់គេរមែងតែនាំមកនូវសេចក្តីវិនាស មានន័យថាការដែលស្រឡាញ់ប្រពន្ធកូនរបស់គេខុសទំនង ឬខុសគន្លងប្រពៃណី និងច្បាប់ទំលាប់ជាតិ ឬធ្វើទុក្ខលើកូនប្រពន្ធអ្នកដទៃ នាំឲ្យគេកើតមានសេចក្តីក្តៅក្រហាយ នឹងធ្វើឲ្យមានសេចក្តីអន្តរាយ ទុក្ខទោសផ្សេងៗដល់ខ្លួន ឬអាចឈានដល់ការបាត់បង់ជីវិត ថែមទៀត។
    មនុស្សម្នាក់ៗតែងតែស្រឡាញ់ គ្រួសាររបស់ខ្លួនដូចៗគ្នា មិនថាគ្រសារនោះមានភាពលំបាកតោកយ៉ាកយ៉ាងណាក៏ដោយ។ ហេតុនេះហើយមនុស្សទាំងអស់តែងថែរក្សាការពារប្រពន្ធ កូនរបស់គេមិនឲ្យមាននរណាមកបៀតបៀនរំលោភបំពានបានឡើយ។ មនុស្សគ្រប់រូបពុំមានឧត្តមគតិ ដូចគ្នាទាំងអស់នោះទេអ្នកខ្លះតែងតែដើរបៀតបៀនគេជានិច្ច។ បើនិយាយតាមផ្លូវពុទ្ធចក្រ ការបៀតបៀនប្រពន្ធកូនរបស់គេ នឹងនាំមកនូវសេចក្ដីអន្តរាយដល់ខ្លួនដូចជា ត្រូវស្លាប់ ធ្លាក់នរក ឡើងរកាដែក និងទទួលបាបកម្មទៅអនាគតជាតិ ពោលគឺ ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់។ បើតាមផ្លូវអាណាចក្រវិញ ការបៀតបៀនប្រពន្ធកូនគេនេះផងដែរគឺត្រូវផ្តន្ទាទោសទៅតាមច្បាប់ ទៅតាមទម្ងន់នៃទោស​​ធ្ងន់ ឬស្រាល ដោយមានការបង់ជាសាច់ប្រាក់ ដាក់គុក ច្រវាក់ បាត់បង់កិត្តិយស ត្រូវបានអ្នកផងទាំងពួងមើល​ងាយ មិនរាប់រក មើលស្រាលដល់សង្គម គ្រួសារនោះ សង្គមមិនឲ្យតម្លៃ ត្រូវបានគេជេរត្មះតិះដៀលនិង ទទួល​រងនូវទារុណកម្មផ្សេងៗយ៉ាងអានោចអាធ៌មរហូតដល់បាត់បង់ជីវិតក៏មាន។ ជាក់ស្តែង នៅក្នុងបញ្ចសីលធម៌ ឬសីលប្រាំរបស់ព្រះពុទ្ធបានបង្ហាញថា កាមេសុមិច្ឆាចារា វេរមណី វៀរចាកការប្រព្រឹត្តកាមក្នុងផ្លូវខុស មានកូនប្រពន្ធអ្នកដទៃ
   ដើម្បីឲ្យយល់កាន់តែច្បាស់ថែមទៀតក្រឡេកមើលក្នុងប្រវត្តិសាស្ត្រកម្ពុជា នៅពេលដែលព្រះ
សម្គារបានទៅទាក់ទងជាមួយព្រះនាងបុប្ផាវត្តី  ខុសប្រពៃណី ដោយនាងជាមហេសីរបស់ព្រះឧទ័យនោះ ។ ព្រះអង្គត្រូវពួកព័រទុយកាល់តាមបាញ់សម្លាប់នៅពេលព្រះអង្គគង់នៅលើចុងត្នោត ហើយក៏បានបាត់បង់ជីវិតនៅពេលនោះទៅ។ ជាសក្ខីភាពនៅក្នុងរឿងនាងបដាច្ចា គឺប្ដីនាងបដាច្ចាបានលួចពង្រត់នាងបដាច្ចាពីឪពុកម្តាយនាង។ បំផុតត្រូវទទួលវិនាសអន្តរាយ ដោយត្រូវពស់ចឹកស្លាប់។ ចំណែកនៅក្នុងអក្សរសិល្ប៍ រឿងទុំទាវវិញ យើងឃើញថាទុំបាទាក់ទងជាមួយទាវដែលទាវមានម្តាយជាអ្នកមើលឃុំគ្រងពួកគេបែរជាប្រព្រឹត្តខុសប្រពៃណីជាតិទីបញ្ចប់ទុំក៏ត្រូវស្លាប់។ នេះជាលទ្ធផលនៃការបៀតបៀនកូនក្រមុំអ្នកដទៃ។ រីឯម៉ឺនងួន និងឪពុករបស់ខ្លួនបានចូលដៃជាមួយនឹងម្តាយ​ទាវបានបញ្ឆោតទាវឲ្យទៅរៀបការជាមួយខ្លួន ទោះបីដឹងថាទាវ និងទុំជាគូរស្វាមីភរិយាដែលព្រះបាទរាមាជើងព្រៃផ្សំផ្គុំឲ្យក៏នៅតែហ៊ានបំពានទៀត។ បំផុតពួកគេត្រូវព្រះបាទរាមាជើងព្រៃកាត់ទោសប្រហារជីវិតទាំងអស់។ ចំណែក​នៅក្នុងស្នាដៃរឿងរាមកេរ្តិ៍វិញ រាពណ៍ដែលជាស្តេចនៃក្រងលង្កា បានឆក់យកនាងសីតាដែលជាមហេសីរបស់ព្រះរាម ទៅទុកក្នុងក្រុងលង្កាដើម្បីសុំសេចក្តីស្នេហាពីនាងនោះ ប៉ុន្តែមិនបានសម្រេច បែរជាត្រូវព្រះរាមក៏ចាត់ទាំងទឹកដីក្រុងលង្កា និងក្រុងរាពណ៍ផ្ទាល់ទាំងលាយអសសាច់ញាតិសន្តាន បង្កើតជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរជាទី បំផុត​។ លើសពីនេះទៅទៀត ក្នុងវណ្ណកម្មអក្សរសិល្ប៍ រឿងកុលាបប៉ៃលិនវិញ យើងឃើញថា លោកបាឡាត់ត្រូវស្លាប់បាត់បង់ជីវិតដោយសារតែខ្លួនទៅបៀតបៀននាងឃុននារី ដែលជាកូនលោកហ្លួងរតនសម្បត្តិ។ ចំណែកក្នុងរឿងអក្សរសិល្ប៍ប្រជាប្រិយខ្មែរយើង គឺ រឿងពស់កេងកង ដែលបង្ហាញពីស្នេហារវាងពស់កេងកង ជាមួយនាងនីដែលមានស្វាមីទៅរកស៊ីជួញអង្កានៅទីឆ្ងាយពីរបីឆ្នាំទើបមកម្ដងនោះវិញ បានបង្ហាញឲ្យឃើញថាការផិតក្បត់និង ការបៀត​បៀន​ប្រពន្ធគេគឺត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលពស់កេងកងត្រូវបានប្តីនាងនីសម្លាប់យ៉ាងវេទនា។
     សរុបសេចក្តីមក ការបៀតបៀនកូនប្រពន្ធអ្នកដទៃគឺជាមូលហេតុដែលនាំឲ្យកើតនូវសេចក្តីវិនាសនិងអន្តរាយពិតប្រាកដមែនដូចដែលភស្តុតាងនៃការបកស្រាយខាងលើបានបង្ហាញទាំងនៅក្នុងប្រវត្តិសាស្ត្រ ក៏ដូចជានៅក្នុងស្នាដៃអក្សរសិល្ប៍ជាសក្ខីភាពស្រាប់។
     ឆ្លងតាមរយៈការបកស្រាយខាងលើមក យើងសង្កេតឃើញថា មតិប្រធាននេះពិតជាមានន័យយ៉ាងជ្រាលជ្រៅដែលបានជួយដាស់ស្មារតីឲ្យជនគ្រប់រូប វៀរចាកការបៀតបៀនប្រពន្ធកូនអ្នកដទៃនោះ។ នាមយើងជាកុលបុត្រ កុលធីតាខ្មែរគប្បីធ្វើខ្លួនឲ្យក្លាយជាមនុស្សមាប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផង ចៀសវៀងការប្រព្រឹត្តអំពើពាលាអាវាសែគ្រប់បែបយ៉ាង​  ពិសេសជៀសវាងឲ្យផុតការបៀតបៀនកូនប្រពន្ធអ្នកដទៃ។  បើយើងជៀសផុតនោះយើងទាំងអស់គ្នាបានជួយលើកតម្លៃថ្លៃថ្នូរឲ្យខ្លួនឯង គ្រួសារ និងសង្គមផងដែរ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login