Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-09 17:34

គោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព គឺដើម្បីលើកកម្ពស់ និងជម្រុញចលនាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណក្នុងប្រទេសកម្ពុជាហើយដែលស្ថិតក្នុង៖

ក.គោលបំណង និងសំណូមពរ

-បន្តកសាង និងពង្រឹងសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈការតស៊ូ លប់បំបាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់នៅក្នុងទូទាំងប្រទេស ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។

-បំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចពីគ្រប់ទីកន្លែង តាមរយៈសមាសភាគ

ផ្សេងៗក្នុងជួររដ្ឋាភិបាល គណបក្សនយោបាយអង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន និងប្រជាពលរដ្ឋ

គ្រប់រូប ដើម្បីកសាងបានជាកម្លាំងសរុប វិធីសរុបមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយ

ភូមិឃុំមានសុវត្ថិភាព ។

ខ.លក្ខណៈសម្បត្តិភូមិឃុំមានសុវត្ថិភាពគឺ មាន៥​​យ៉ាងគឺ ៖

-គ្មានសកម្មភាព លួចឆក់ប្លន់គ្រប់ប្រភេទ

-គ្មានការផលិត និងចែកចាយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់

-គ្មានអំពើអាណាចារ ការជួញដូរស្រ្តី និងកុមារព្រមទាំងអំពើហិង្សាក្នុងគ្រួសារ

-គ្មានក្មេងទំនើង បងធំ បងតូច

-គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់

ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login