Answer 1


user icon Geo 2017-07-24 01:15

ល្បែងសុកកូឡាបុងបុង ជាល្បែងប្រជាប្រិយមួយប្រភេទដែលគេ​និយមលេងនៅពេលទំនេរ​ ឬពេលមានពិធីបុណ្យទានផ្សេងៗ ល្បែងនេះគេលេងច្រើននាក់ជាការល្អ ហើយមិនរើមាឌតូចធំឡើយ គឺសម្រាប់បែងចែកគ្នាទាញយកឈ្នះចាញ់ នៅពេលចេញជាលទ្ធផល។

ន័យនេះបានសេចក្តីថា៖ ជាដំបូងមានកុមារមាឌធំៗពីរនាក់​ជាអ្នកនាំអាទិ៍ដោយលើកដៃជ្រោងខ្ពស់​កាន់ភ្ជាប់គ្នា ហើយគេសន្មត់រៀងៗខ្លួនថា អ្នកណាជាអ្នកយកឈ្មោះសុកកូឡា និងម្នាក់ទៀតយកឈ្មោះ បុងបុង។ អ្នកនៅសល់ទាំងប៉ុន្មានត្រូវឈរតោង​កន្ទុយគ្នា ហើយដើររុលចូលក្រោមដៃអ្នកទាំងពីរ​ដោយស្រែកច្រៀងជាបណ្តើរៗថា "សុកកូឡាបុងបុងៗៗ!" នៅពេលអ្នកទាំងពីរនោះឯកភាពគ្នាទម្លាក់ដៃចុះស្ទាក់មិនឱ្យអ្នកដទៃរុលចូលក្រោមដៃគេ គេទាំងពីរត្រូវសួរថា សុកកូឡា បុងបុង? បានន័យថា៖ តើយកសុកកូឡា ឬ យកបុងបុង? ហើយអ្នកដែលត្រូវគេស្ទាក់នោះស្រែកថា យកសុកកូឡា អ្នកនោះទៅឈរខាងសុកកូឡា បើយកបុងបុង គឺទៅឈរខាងបុងបុងដែរ។ ប៉ុន្តែនៅពេលបញ្ជាក់ការស្ទាក់ ដើម្បីសួរមនុស្សបាន​ម្នាក់ៗហើយ អ្នកទាំងពីរនោះតែងខ្សឹបប្រាប់គ្នាដោយដូរឈ្មោះ ឬ មិនដូរដោយទុកដដៃល។ ការធ្វើបែបបេះគឺ​មិនឱ្យគេឯងដឹងទេ។ គេស្ទាក់ និងសួររបៀបនេះ លុះត្រាតែអស់អ្នកតោងកន្ទុយ។ បន្ទាប់មកគេបានប្រមូលបក្សពួក​រៀងៗខ្លួនដើម្បី​ប្រទាញយកចាញ់ឈ្នះរហូតដល់រកេតរកូត។ សម្រាប់អ្នកចាញ់គេសម្គាល់​អ្នកដែលគេអូសទាញយកដាក់ខាងម្ខាងទៀតបាន។

ចាស់ៗលោកបានដំណាលថា៖ ល្បែងនេះកើតឡើងដោយសារពីរនាក់ក្តី​ដណ្តើមដីធ្លីគ្នា។ ម្នាក់ៗខំប្រមែប្រមូលកៀកគរគ្នា ដើម្បីឱ្យបានសម្លេងច្រើនតែរៀងៗខ្លួន ប៉ុន្តែនៅទីបញ្ចប់ អ្នកដែលដួលនោះ គឺអ្នកក្តី និងអ្នកតូចតាច រីឯអ្នកមានកម្លាំងនៅតែឈរបាន​រឹងមាំ ព្រោះដូចពាក្យសុកកូឡា គឺមានន័យថា សូកក្រឡាបញ្ជី ឬបងៗ ព្រោះពាក្យបុងបុង គឺបងៗដែលមានតួនាទីធំ។ winkwink


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login