សំណួរ
១. ទឹកគឺជាជីវិត ។ ចូរពន្យល់ ។
២. ចូរអ្នកអធិប្បាយ ពីទំនាក់ទំនងរវាងអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
៣. ចូរអ្នកពន្យល់ពាក្យ “ អភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព” ។
៤. តើអ្នកដឹកនាំនៃបណ្ដាលប្រទេសនានាលើសកលលោក និងអង្គការសហ ប្រជាជាតិបានអនុម័នគោលដៅសហស្សវត្ស ឬ សកលលោកនៅឆ្នាំណា ? គោរពបំណងចម្បងនៃគោលដៅសហស្សវត្ស ឬ សកលនេះមានអ្វីខ្លះ ?
ចម្លើយ
១. ពន្យល់ ទឹកគឺជាជីវិត
- មនុស្ស និងសត្វទាំងអស់ត្រូវការទឹកជាចាំបាច់សម្រាប់បរិភោគ និផឹកដើម្បីរស់ ។ បើខ្វះទឹកតែមួយថ្ងៃ ឬ ពីរថ្ងៃ នោះនបុស្សយើងនឹងស្ដាប់បាន ។
- ក្នុងមួយថ្ងៃៗ មនុស្សយើងម្នាក់ៗត្រូវការទឹកយ៉ាងតិចចំនួនពីរលីត្រ
- យើងត្រូវការទឹកដដើម្បីចំអិតអាហារ និងដើម្បីងួតសំអាតកាយប្រចាំថ្ងៃ
- យើងប្រើប្រាស់ទឹក សម្រាប់ដំណើរការបង្គន់អនាម័យ
- យើងប្រើប្រាស់ទឹក សម្រាប់ស្រោតស្រពដំណាំដាំដុះផ្សេងៗនៅជុំវិញគេហដ្ឋាន ព្រមទាំងដាំណាំស្រូវ កសិកម្ម
- មានទឹក មានតំបន់បៃតងជុំវិញភូមិ ធ្វើឪ្យបរិស្ថានមានភាពស្រស់ស្រាយនិងធ្វើឪ្យបរិយាកកាសមានភាពស្រស់ថ្លា
- ដូច្នេះ ទឹកគឺជាជីវិត ។
២. អ្នកអធិប្បាយ ពីទំនាក់ទំនងរវាងអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មាន ៖
អភិវឌ្ឍន៍ជនបទគឺជា សកម្មភាពមួយឬ ចម្រុះគ្នា ឬ ក៏ជាយុទ្ធសាស្រ្ដមួយដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ ។ វិស័យជាច្រើនមានការពាក់ព័ន្ទដល់ការងារអភិវឌ្ឍន៍ជនបទ ដូចជា គមនាគមន៍ កសិកម្ម បរិស្ថាន អប់រំ វប្បធម៌ សុខាភិបាល ។ ល ។ រីឯភាពក្រីក្ររបស់ប្រជាពលរដ្ឋជនបទ មានមូលហេតុជាច្រើន ដែលកត្តាបណ្ដាលឪ្យមានភាពក្រីក្រគឺ ៖
- ប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចាំថ្លៃទាប ខ្វះសាលារៀននៅជិត ខ្វះផ្លូវគមនាគមន៍ ស្ថាប់ដោយជំងឺច្រើន ខ្វះទឹកប្រើប្រាស់ថ្ងៃ ខ្វះបង្គន់អនាម័យ ។ ល ។
- ប្រជាពលរដ្ឋខ្វះដីបង្កបង្កើបផល ដីខ្វះជីវជាតិ ដីលមិនអាចបង្កបង្កើនផលបាន
- ខ្វះដើមទុនសម្រាប់ប្រកបមុខរបរវិជ្ជាជីវៈ
- បច្ចេកវិទ្យាទំនើបចូលមិនដល់កសិករ
- ធារាសាស្រ្ដ
- បច្ចេកវិទ្យាកសិកម្មមិនទំនើប
- ខ្វះការថែទាំសុខភាព
- អាហាររូបត្ថម្ភមិនគ្រប់គ្រាន់ កម្រិតនៃការអប់រំនិងជំនាញទាបបណ្ដាលឪ្យគេចំណូលបានទាប
- គ្រោះធម្មជាតិដែលមានជាអាទិ៍ទឹកជំនន់ និង ភាពរារាំងស្ងួត ។
ដូច្នេះមួយហេតុនៃភាពក្រីក្របណ្ដាលមកពីវិស័យជាច្រើន ដែលបញ្ហានេះត្រូវបានដោះស្រាយដោយសកម្មភាពនៃខការងារអភិវឌ្ឍន៍ជនបទ គឺជាមធ្យោបាយដ័សំខាន់បំផុតសម្រាប់កាតបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
៣. អភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព គឺជាសកម្មភាពមួយឬ ចម្រុះ ឬជាយុទ្ធសាស្រ្ដមួយ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជាតិរដ្ឋនៅជនបទដោយមានការថែទាំប្រព័ន្ធគ្រប់គ្រង់ជាពិសេស ឬ ប្រព័ន្ធអេកូកកសិកម្ម ឬ សមត្ថភាពផលិតមួយ ឪ្យមាននភាពសិ្ថតស្ទេរយូរអង្វែង ។
៤. អ្នកដឹកនាំនៃបណ្ដាលប្រទេសនានាលើសកលលោក និងអង្គការសហ ប្រជាជាតិបានអនុម័នគោលដៅសហស្សវត្សឬសកលលោកនៅឆ្នាំ ២០០០ គោរពបំណងចម្បងនៃគោលដៅសហស្សវត្ស ឬ សកលនេះគឺ ៖
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី១ លុបបំបាតភាពក្រីក្រធ្ងត់ធ្ងរ និង ភាពអត់ឃ្លាន
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី២ សម្រេចឲ្យបានជាទូទៅនូវការអប់រំមូលដ្ឋាន
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី៣ លើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់សិទិ្ធអំណាចដដល់ស្រ្ដី
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី៤ កាត់បន្ថយអត្រាមរណភាពកុមារ
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី៥ លើកកម្ពស់សុខភាពមាតា
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី៦ ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជម្ងឺអេដស៍ ជម្ងឺ គ្រុនចាញ់ និងជម្ងឺដទៃទៀត
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី៧ ធានាចីរភាពបរិស្ថាន
- គោលដៅអភិវឌ្ឃន៍សហស្សវត្សទី៨ បង្កើតភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍ ។