Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្ដីអធិប្បាយៈ  ក្នុងសង្គមនយោបាយ គេតែងសង្កេតឃើញកន្លងមក មានអ្នកនយោបាយខ្លះក៏មានគំនិតស្នេហាជាតិពិតប្រាកដ ហើយខ្លះទៀតក៏មានគំនិតស្នេហាជាតិស្ទាក់ស្ទើរ ហើយក៏យកពាក្យស្នេហាជាតិទៅបោកប្រាសប្រជារាស្ត្រដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ដូចនេះហើយបានជានៅក្នុងអក្សរសិល្ប៍របស់អ្នកនិពន្ធ សួន សុរិន្ទ ត្រង់វគ្គទី៨ បានចែងថា “អ្នកនយោបាយបោកប្រាស់”។
​    តើមានកត្តាណាខ្លះសម្រាប់បញ្ជាក់សម្ដីនេះ?
    ជាបឋម ត្រូវយល់ន័យនៃពាក្យ នយោបាយ ជាមុនសិន។ ពាក្យនេះជានាម ជាភាសាបាលីដែលមកពី“នយ+ឧបាយ” ប្រែថា ឧបាយក្នុងការដឹកនាំ ឬមេគំនិតដែលគេផ្ដើមឡើងដើម្បី​ដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទិសដៅណាមួយ។
    អ្នកសិក្សា អ្នកអាន ស្គាល់ន័យនៃពាក្យ អ្នកនយោបាយបោកប្រាស់របស់អ្នកនិពន្ធសួន សុរិន្ទ គឺស្តែងឡើងតាមរយៈសមាគមកម្មករ សម ដែលសមបានផ្ដើរៀបចំឡើង។​​​​​  កត្តាដែលគួរឲ្យកត់សម្គាល់គឺ ចាប់ពីពេលដែលមានសមាគមសមកើតឡើង ពេលនោះមានអ្នកនយោបាយបោកប្រាស់ពីរបីនាក់ដែលមើលឃើញអនាគត បានចូលជ្រៀតជ្រែកសមាគមកម្មករនេះ ហើយជួយជាគំនិត និងប្រាក់កាសខ្លះៗដែររាប់ថាជានុយដ៏សំខាន់ សម្រាប់ទាក់ទាញទឹកចិត្តរបស់ពួកកម្មករជាសមាជិក​នៃសមាគមនេះដើម្បីប្រយោជន៍ដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។
ក្នុងចំណោមអ្នកនយោបាយទាំងនោះ មានអ្នកនយោបាយម្នាក់ឈ្មោះ យ៉េង និយាយនឹង សម បែបដូចកុកចាំសីល។ គេថាបើខ្ញុំបានជាប់ជាតំណាងរាស្រ្តនោះ សូមកុំភ័យឲ្យសោះ ខ្ញុំនឹងជួយពួកកម្មករឲ្យពេញសមត្ថភាព។ ខ្ញុំនឹងតវ៉ាឲ្យរដ្ឋាភិបាលជួយលើកស្ទួយឋានៈជីវភាពកម្មករឲ្យមានផ្ទះនៅ មានភ្លើង ទឹកម៉ាស៊ីន ប្រើប្រាស់ជាដើម។សមនិងកម្មករបានជួយយ៉ាងពេញទំហឹង ធ្វើឲ្យអ្នកនយោបាយនោះជាប់ឆ្នោតជាសមាជិករដ្ឋសភាបានដូចបំណងមែន។ តែក្រោយមក តំណាងរាស្រ្តទាំងនោះ លែងមកជាន់សមាគមដើម្បីមើលការខុសត្រូវសួរសុខទុក្ខកម្មករទៀតឡើយ។
​​​     
ចំពោះសម្ដីលោក យ៉េង វិញពេលពឹងសម ហើយសន្យាជាមួយ សម​ ថាៈ​លោកនឹងធ្វើជា តំណាងអ្នកក្រ លោកនឹងជួយលើកស្ទួយជីវភាពអ្នកក្រ ហើយនឹងមិនភ្លេចគុណរហូតដល់ថ្ងៃស្លាប់ ។​ តែផ្ទុយទៅវិញ ពេល សម ខ្វះមធ្យោបាយបំពេញជីវភាព សម​ ក៏បានទៅពឹងពាក់លោក យ៉េង ដោយគ្រាន់តែសុំជួលស៊ីក្លូមករត់ដោយមិនមានបង់ប្រាក់កក់ជាមុន ។ គ្រាន់តែឮសូរថាគ្មានប្រាក់កក់ លោក យ៉េង ក្រ ក្លែងធ្វើជាមិនស្គាល់ សម លែងតាំងជាតំណាងអ្នកក្រទៀតហើយ ដោយលោកពោលថាៈ នៅពេលដែលគ្នាបានធ្វើតំណាងរាស្រ្ដហើយ គ្នាក៏បានតបស្នងសងគុណអ្នកទាំងនោះ ដោយការឲ្យប្រាក់កាសម្នាក់ៗពីរបីរយរៀលរួចទៅហើយ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនយោបាយ យ៉េងមានកំហឹងនឹង សម ដោយ សម រំឭកបើកកកាយពីកិច្ចការទាំងឡាយដែលខ្លូនបានខំជួយលោក យ៉េង ពីពេលកន្លងមក ចំណុចមួយទៀតលោក យ៉េង រឹតតែឃោរឃៅ គឺបានបណ្ដេញ សម ចេញ ព្រមទាំងកំហកឲ្យសមយ៉ាងខ្លាំងថាៈ “បើឯងនៅតែហ៊ាននិយាយដាក់គ្នាអញ្ចឹងទៀត គ្នានឹងហៅមនុស្សម្នាររបស់គ្នាឲ្យមកចាត់ការនឹងឯងឥឡូវហ្នឹង” ។​ ឯងដឹងទេថា ខណៈនេះឯងមានកំហុសយ៉ាងធ្ងន់ ក្នុងឋានៈ​ឯងមករុករានទន្ទ្រានប្រមាថមើល ប្រយ័ត្នគ្នាហៅប៉ូលីស ឲ្យមកធ្វើសរសៃឲ្យវ៉ើយ កុំនិយាយរបៀបហ្នឹងទៀត ។​ និយាយមិនទាន់ផុតផងលោក យ៉េង តំណាងអ្នកក្រក៏ឡើងទៅលើផ្ទះរបស់គាត់ដោយក្ដីមួម៉ៅ។
​    សរុបសេចក្តីមក ទាំងពាក្យសម្ដី ទាំងសកម្មភាព ពីពេលមុនបោះឆ្នោត និងពេលដែលខ្លួនបានជាប់ឆ្នោតរបស់អ្នកនយោបាយទាំងនោះមានលោក យ៉េង ជាតំណាងបានបញ្ជាក់ឲ្យឃើញថា អ្នកទាំងនោះ សុទ្ធតែជាអ្នកនយោបាយបោកប្រាស់ ព្រោះមានចិត្តជាទេវត្ត មាត់ជាទេវតា គឺ ធ្វើល្អដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ 
    ឆ្លងតាមការធ្វើអត្ថាធិប្បាយមកនេះ អាចវាយតម្លៃយ៉ាងច្បាស់ថា កត្តាដែលបានលើកមកបញ្ជាក់រួចមកហើយពិតជាឆ្លុះបញ្ចាំង និងវែកមុខមាត់អាក្រក់ និងអំពើឃោរឃៅ និងចិត្តគំនិតបោកប្រាស់នៃអ្នកនយោបាយមែន។ បើដូចនេះ រាស្រ្តដែលមានកាតព្វកិច្ចត្រូវបោះឆ្នោត ត្រូវតែក្រេបជញ្ជក់នូវខ្លឹមសារស្នាដៃរបស់អ្នកនិពន្ធ សួន សុរិន្ទ នេះទុកជាត្រីវិស័យ ព្រោះជាអាយុជីវិតរបស់ខ្លួនផង របស់ស្រុកទេសផង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login