Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. “ លោកខាងជើងមានច្រើនក្រុម ហើយក៏មានលោកខាងត្បូងច្រើនដែរ “ ចូរបង្ហាញ​ ។

២. ស.ព្រុយនែបានកំណត់ន័យនៃពាក្យ “ អភិវឌ្ឍន៍” យ៉ាងដូចម្ដេច ?

៣. ​ហេតុអ្វិបានជាគេពោលថា “ ជំនួញទ្វេភាគីក្លាយជាឧបករណ៍យុទ្ធសាស្រ្ដរបស់មហាអំណាច “ ។

៤. តើជំនួញស្បៀងអាហារដល់ប្រទសកំពុងអភិវឌ្ឍមានឥទ្ធិពលបែបណាខ្លះ ?

ចម្លើយ

១. ប្រទេសលោកត្បូងជានិច្ចកាល ត្រូវគ្របសង្កត់ផ្អែកពាណិជ្ជកម្មពីសំណាក់ប្រទេសលោកខាងជើងតាំងពីយូរយារមកហើយ ។ ប៉ុន្ដែដោយមានការអភិវឌ្ឍ លោកខាងជើងក៏ត្រូវរងនូវការប្រកួតប្រជែងយ៉ាងខ្លាំង ក្លាពីសំណាក់ប្រទេសខ្លះនៃលោកខាងត្បូងលើមុខទំនិញ​ វាយន ភ័ណ្ឌ ដែកថែប រថយន្ដ ម៉ាញេតូមស្កូប និងអាវុធផងដែរ ។ កត្តានៅនាំឪ្យប្រទេសលោកខាងជើងមានចំនួនច្រើន ។ ដូចនេះដែរ ដោយសារវិបត្តិសេដ្ឋកិច្ច វិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ ឬ គ្រោះធម្មជាតិនៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួននាំឪ្យប្រទេសទាំងនោះមានឪនភាពសេដ្ឋកិច្ច នាំឪ្យប្រទេសទាំងនោះធ្លាក់ចូលក្នុងប្រទេសកំពុងអភិវឌ្ឍ ។ ម្យ៉ាងទៀតការបែករដ្ឋថ្មីៗ ពីបណ្ដាប្រទេសអភិវឌ្ឍរដ្ឋទាំងនោះមានសេដ្ឋកិច្ចអន់ថយ ហើយត្រួវចាក់ទុកជាប្រទេសកំពុងអភិវឌ្ឍ ។ អាស្រ័យហេតុនេះប្រទេសលោកខាងត្បូងក៏មានចំនួនច្រើនដែរ ។
២. ស.ព្រុយនែបានកំណត់ន័យនៃពាក្យ “ អភិវឌ្ឍន៍” អភិវឌ្ឍន៍ គឺជាសមត្ថភាពនៃសង្គមមួយក្នុងការបំពេញតម្រូវការចាំបាច់របស់ប្រជាជនខ្លួន​និងអាចឪ្យគេទទួលបាននូវផាសុកភាព សុខភាព​ ភាពម្បូរសប្បាយ ។ 

៣. “ ជំនួញទ្វេភាគីក្លាយជាឧបករណ៍យុទ្ធសាស្រ្ដរបស់មហាអំណាច “ ដោយប្រទេសមហាជួយប្រទេសកំពុងអភិវឌ្ឍ គឺគេតែងតែគិតពីផលចំណេញទៅថ្ងៃអនាគត ។ ម៉្យាងវិញទៀតតាមរយៈជំនួយនេះវាអាចជិះឥទ្ធិពលដល់ប្រទេសអ្នកទទួលជំនួញផងដែរ ហើយប្រទេសទាំងនោះ នឹងក្លាយទីផ្សារជំនួញជាក់ជាមិនខាន ។

៤. ជំនួញចំណីអាហារសារៈសំខាន់ព្រោះអាចធានាការរស់រាបនរបស់ប្រជាជន និងរដ្ឋខ្លះសម្រាប់ពេលមួយជាពិសេសអាព្រិចក្បែរសាហារ៉ាដែលអត់ឃ្លាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login