Ask
Websites Login

សំណួរ

១. តើអ្វីដែលជាបញ្ហាសំខាន់ៗនៅមជ្ឈិមបូព៌ា ? ចូរបង្ហាញពីមូលហេតុ ។

២. ហេតុដូចម្ដេចបានជាមជ្ឈិមបូព៌ាក្លាយជាតំបន់ប្រកាន់សាសនាអ៊ីស្លាម ?

៣. តើរដ្ឋអ៊ីស្រាអែលបង្កើត ដោយនរណា ? ទទួលជោគជ័យដែរឬទេ ? ព្រោះអ្វី ?

៤. ពិនិត្យផែនដីមជ្ឈិមបូព៌ាក្នុងទំព័របើកជំពូកដើម ហើយចង្អុលទីតាំងនិងប្រាប់ឈ្មោះប្រទេសទាំងអស់នៅតំបន់នេះ ?

ចម្លើយ

១. បញ្ហាដែលសំខាន់ជាងគេ គឺបញ្ហាទឹក ។ ពួកគេត្រូវមានវិន័យខាងសង្គមមួយដ៏តឹងរ៉ឹងក្នុងការចែកចាយនិងប្រើប្រាស់ទឹកដើម្បីជាផលប្រយោជន៍ដល់កសិកម្ម ។

២. បានជាមជ្ឈិមបូព៌ាក្លាយជាតំបន់ប្រកាន់សាសនាអ៊ីស្លាម ព្រោះនៅពាក់កណ្ដាលស.វទី ៧ ពួគអារ៉ាប់បានធ្វើសញ្ជ័យលើប្រទេសនានានិងជះឥទ្ធិពលខាងសម្ភារៈខាថផ្លូវចិត្តជាខ្លាំងមកលើភូមិភាគនេះ ដូចជាការផ្សព្វផ្សាយសាសនាឥស្លាម  ឯកភាពកម្មបណ្ដោះអាសន្ននៃតំបន់នេះ ក្រោមត្រួតត្រានៃពួកអារ៉ាប់ ។

៣. រដ្ឋអ៊ីស្រ្លាអែលបង្កើតឡើងដោយប្រទេសអង់គ្លេស ។ ដោយសារសាមគ្គីភាពរវាងជនជាតិជ្វឺបទាំងអស់នៅគ្រប់តំបន់នៃពិភពលោកទាំងមូលដែលបានបញ្ចូលមកឪ្យរដ្ឋជ្វឺបនូវស័គ្រ្មចិត្ត អាវុធនិងថវិកាជាដើម ។

៤. ផែនដីមជ្ឈិមបូព៌ាក្នុងទំព័របើកជំពូកដើម ហើយចង្អុលទីតាំងនិងប្រាប់ឈ្មោះប្រទេសទាំងអស់នៅតំបន់មាន អេស៊ីប អារ៉ាប់ប៊ីសេអូឌីត អ៊ីរ៉ាក់ អ៊ីរ៉ង់ តួគី អ៊ីស្រាអែល ស៊កដានី លីបង់ យេមែន អូម៉ុង ។

Comments

×

×

One more step

Please login to share your idea

Register Login