Ask
Websites Login

សំណួរ

១. ដូចម្តេចដែលហៅថាការអប់រំ ? ហើយមានអត្តប្រយោជន៍ដូចម្តេ​ចខ្លះចំពោះបុគ្គលម្នាក់ៗ ?

២. ការស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរបានច្បាស់លាស់ តើមានមកនូវអត្តប្រយោជន៍ចំពោះ សង្គមជាតិដូច​ម្តេច ?

៣. ហេតុយ៉ាងដូចម្តេចបានជាប្អូនៗ មកដាក់ពាក្យសុំប្រលងចូលក្របខ័ណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា​ ចូលពន្យល់ ។

. អ្នក​ដែលបាត់បង់មនសិការមែងតែងតែនាំមកនូវសេចក្កីវិនាសដល់​ខ្លួនឯង ​និងសង្គមជាតិទាំងមូល ។ តើ​ការ​បាត់បង់មនសិការបង្កវិនាសកម្មដូចម្តេចខ្លះ ?​ ចំពោះសង្គមខ្លួនឯ​​ង ចំពោះគ្រួ​សារ និងសង្គមជាតិទាំងមូល ?

៥. ហេតុដូចម្តេចបានជាមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាព របស់ខ្លួន ?

ចម្លើយ

១. ក. អត្ថន័យនៃការដឹកនាំ ៖

ចំពោះបញ្ញត្តិនៃពាក្យអ​ប់រំមានអត្តន័យខុសៗគ្នា ទៅតាមទស្សនះមនុស្សម្នាក់ៗ ​។​ គេសន្មត់​អត្ថន័យប្រៀបបានទៅនិងគ្រាប់ពេជ្រមួយគ្រាប់ ដែលមើលឃើញពីទិសខុសៗ​គ្នា ។ ពោលគឺអត្ថន័យនៃពាក្យអប់រំខុសគ្នាទៅតាមធម៌ជាតិរបស់មនុស្ស បរិស្ថានមនុស្ស ភាពខុសគ្នានៃការរស់នៅ ភាពខុសគ្នានៃទ្រឹស្តី និងការអនុវត្ត តែគេរកឃើញន័យរួមនៃអត្ថន័យនៃពាក្យ ​អប់រំគឺ ទាក់ទាញជីវិតនៃការរស់របស់មនុស្សម្នាក់ៗ ។ ​

ឧទាហរណ៍ គ្រូបង្រៀនយល់ថា ការបង្រៀនជាមុចរបររបស់គេអា​ចចិញ្ចឹមជីវិតបាន ដែលខុសពីអាជីវករដែលបានគិតថា ការទាក់ទាញអតិជ​នឲ្យទិញរបស់របរ របស់គេ គឺជាការចិញ្ចឹមជីវិត ។

​​ដូច្នេះ អត្ថន័យអប់រំ គឺជាការ​បណ្តុះបណ្តាល ឬជាការណែនាំបុគ្គលម្នាក់ៗទាំងក្នុងសាលា និងក្រៅសាលាដើ​​ម្បីបុគ្កលនោះមានការប្រែប្រួលទាំងចំ​ណេះដឹង បំណិន សីលធម៌ការរស់នៅ​​ សុចភាព ​និងរូ​​បរាងកាយ ដើម្បីឆ្ពោះទៅរកការរីកចំរើ​ន ហើយក្លាយទៅជាមនុស្សម្នាក់ថ្លៃថ្នូរនៅក្នុងសង្គ​ម ។

ខ. អត្ថប្រ​យោជន៍ចំពោះបុគ្គលម្នាក់ៗ ចំពោះសង្គមជាតិ ៖

+ មនុស្សម្នាក់ៗដែល​ជាសមាជិតក្នុងសង្គ​មតែងតែទទួលបានដូចខាងក្រោម​នេះ ៖

  • មនុស្សម្នាក់ៗទទួយលបានចំណេះដឺងទាំង​ផ្នែកវប្បធម៌ ចំ​ណេះដឹ​ងផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត

  • មនុស្សម្នាក់ៗទទួលបានជំ​នាញ វិជ្ជាជីវៈ សំរាប់ដោះស្រាយជី​វភាពរស់នៅប្រចាំ​​ថ្ងៃឲ្យមានសេចក្តីថ្លៃថ្នូរក្នុងសង្គ​មនិងគេដែរ ។

  • ជួយមនុស្សម្នាក់ឲ្យមានសីលធម៌ល្អប្រសើរក្នុងសង្គម ចេះរស់​នៅរួមសុខទុក្ខក្នុងសង្គម

  • មនុស្សម្នាក់មានសុខភាពរឹងមាំ អាយុយឺនយូរ សំរាប់បន្តការរស់នៅ

  • ការអប់រំបានជួយឲ្យគ្រូសារនីមួយៗមានការរីកចំ​រើនទាំង​ផ្នែកការរស់នៅ​សីលធម៌បំបាត់អំ​ពើហិក្សាក្នុងគ្រួសារ កសាងតែសុភមង្គល...។ ល ។

  • មានធនធានមនុស្សគ្រប់គ្រាន់សម្រប់ប្រទេសជាតិ

  • កសាងសន្តិភាព សុវត្តិភាព ស្ថេរភាព នយោបាយ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ

  • បង្កើតឲ្យមានការបង្រួបបង្រួមជាតិ ដោះស្រាយតាមសន្តិវិធី ចេះសាមគ្កីទូលំទូលាយតាមរយះធម៌ខន្តី ការរយោគយល់គ្នា និងសន្តោប្រណីចំពោះមនុស្សជាតិដូចគ្នា

  • ទាញយកបរិស្ថានជុំវិញខ្លួនមកបម្រើឲ្យមនុស្សជាតិ និងសង្គមជាតិ និងសង្គម​តាមការអប់រំ

  • បង្កើតឲ្យមានចំណង់សាមគ្គីភាពរវាងជាតិសាសន៍ និងជាតិសាសន៍ជាតិក៏ដូចជាអន្តជាតិ

  • អាថ៌កំបាំងទាំងឡាយក្នុងសង្គមជាតិត្រូវបានគេរកឃើញតាមរយះការអ​ប់រំ

  • បំបាត់ការរើសអើងជាតិសាស​ន៍ សាសនា វណ្ណៈ ពណ៌សម្បុរនៅក្នុងសង្គមជាតិ

​​ ដូច្នេះការអប់រំពិតជា មានសារៈប្រយោជន៍ច្រើនយ៉ាងនៅក្នុងសង្គមជាតីបច្ចុប្បន្ន​ក៏ដូចជាអនាគត ។

២. ការស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរបានច្បាស់លាស់ វានាំមកនូវប្រយោជ​ន៍ចំពោះសង្គមជាតិ ៖

ក.​ ខ្លឹមសារនៃវប្បធម៌ អរិយធម៍មានដូចជា ៖

+ វប្បធម៌ ន័យនៃវប្បធម៌ត្រូ​វបានគេកំណត់ច្រើនប្រភេទ ទៅតាមទស្សនៈអ្នកស្រាវជ្រាវម្នាក់ៗ ប៉ុន្តែគេកំណត់ទៅរកន័យរួមមួយការ​​ ដែលទាក់ទងជាមួ​​យការ បណ្តុះបណ្តាលសិក្សារៀនសូត្រពីជំនាន់មួយទៅជំនាន់មួយទៀត តា​មរយៈការពង្រីវប្បធម៌បេះទាំង ក្នុងសាលារៀនក៏ដូចជាសាលារៀនផងដែរ ។

​​ ​​​ ដូច្នេះវប្បធម៌មានន័យថា គឺជាការផ្សាំងបណ្តុះវិជ្ជាប្រាជ្ញាស្មារតីឲលូតលាស់ចំរុងចំរើន(ស្មារតី) ដោយផ្អែកលើវិទ្យាសាស្រ្ត សិល្បះ អក្សរសាស្រ្តជាដើម....។ ល ។

ឧទាហរណ៍

  • បសុវប្បធម៌ ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ ។

  • រុក្ខវប្បធម៌ ការបណ្តុះបណ្តាលផ្នែកការដាំរុក្ខជាតិ ។

+ អរិយធម៌ មានន័យថា ការលូតលាស់ ដុះដាល រីកចំរើន ល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូររុងរឿងក្នុងការរស់នៅប្រកបដោយបញ្ញាស្មារតី សម្ភារៈបច្ចេកទេស វិទ្យាសាស្រ្ត ។

តាមរយះអត្ថន័យនេះ វប្បធម៌ អរិយធម៌ពិតជាមានសារៈសំខាន់ណាស់ ក្នុងសង្គ​មជាតិខ្មែរពេលបច្ចុប្បន្ននេះ ។

ខ. អត្ថប្រយោជន៍នៃវប្បធម៌ អរិយធម៌ខ្មែរចំពោះសង្គមខ្មែរបច្ចុប្បន្ន ៖

  • មនុស្សបានស្គាល់ជាតិកំណើតខ្មែរ និងទឹកដីខ្មែរ និងអាយុកាលបានយ៉ាងច្បាស់

  • ​មនុស្សស្គាល់ទំនៀមទំលាប់វប្បធម៌ សាសនាបានយ៉ាងច្បាស់

  • ​មនុស្សបានស្គាល់ពីការសំយោគវប្បធម៌ខ្មែ​រ និង​វប្បធម៌បរទេសតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន

  • មនុស្សបានស្គាល់ពី តួនាទីវប្បធម៌ក្នុងការអភិវឌ្ឍស​ង្គម

  • ​មនុស្សចេះមានមោទនាភាព ចំពោះអត្តសញ្ញាណជាតិខ្លួនឯងនិងជាតិសាស្ត្រដទៃ

  • មនុស្សបានស្គាល់ ​និងបានឃើញពីការរីកចំរើនគ្រប់វិស័យ​នៅក្នុងប្រទេសកម្ពុជា​​​​​ ​ដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យគម​នាគមន៍.... ។ ល។

  • ​មនុស្សបានឃើញបញ្ញាស្មារតី ជំនាញសីលធម៌របស់មនុស្ស (ធនធានមនុស្ស) នៅក្នុងសង្គមខ្មែរ

  • បង្កើតឲ្យមានសាមគ្គី ឯកភាពជាតិ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។

ដូច្នេះ មនុស្សម្នាក់ត្រូវតែស្គាល់ឲ្យច្បាស់ពីវប្បធម៌ អរិយធម៌របស់ខ្លួនឲ្យបានច្បាស់លាស់ដើម្បីលើកកំពស់ព្រលឹងសង្គមជាតិ ។

៣. បុព្វហេតុនាំឲ្យមកដាក់ពាក្យសុំការប្រលងចូលយកក្របខណ្ឌ័ របស់ក្រសួងអប់រំ យុវជន និងកី​ឡា មកពីខ្ងុំស្រលា​ញ់មុខរបរវិជ្ជាជីវះជាគ្រូបង្រៀនព្រោះ ៖

  • ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តម និងងមានគុណ ប្រយោជ​ន៍ ចំពោះប្រទេសជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធា​នមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមជាតិដូចជាមានជាពាក្យស្លោកមួយឃ្លា បានលើកឡើងថា​​ “ ដាំក្នុងសាលាផ្លែផ្កាក្នុងសហគមន៍ ” ។

  • ជាអ្នកកសាងគ្រិះរបស់ជីវិតមនុស្សលោក

  • ជាវិស្វករនៃដួងប្រលឹង

  • ជាអ្នកកសាងសតិបញ្ញារបស់ជាតិ

  • ជាបុព្វការីជន

  • ជាអ្នកចង្អុលបង្ហាញពី សេចក្កីសុខសុវត្តិភាពសង្គម

  • ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាតិ

  • ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅរបស់ប្រទេ​សជាតិនៅលើពិភពផែនដី

  • ជាអ្ន​កលះបង់ប្រយោជន៍ផ្ទាល់ខ្លួ​ន ឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ

  • ជាអ្នកចង្អុលផ្លូវដ៏ភ្លីស្វាង និងរុង​រឿងរ​បស់ជាតិ

  • ​​ជាបុគ្គលគួរឲ្យគោរព

  • ជាឃ្លាំងនៃសតិបញ្ញារបស់មនុស្ស

  • ជាឪពុកម្តាយទីពីររបស់នៅលើផែនដី ។

៤. អ្នកដែល​បាត់បង់មនសិការរមែងតែ​ងតែនាំមកនូវសេចក្កីវិនាសដល់ខ្លួ​នឯង និងសង្គមជាតិទាំ​ងមូល ។ ការបាត់​​​បង់មនសិការបង្កវិនាសកម្ម ចំពោះខ្លួន ​ចំពោះគ្រួ​សារ និងសង្គមជាតិទាំងមូល ៖

+ ចំពោះខ្លូនឯង បាត់បង់ការសិ​ក្សា កិត្តិយស ​និងសេរីភាព ។

  • ការសិក្សានិងការងារ(សមត្ថភាព) ឧ​ទា​ហរណ៍ យុវជនបោះបង់ការសិក្សាអាចទៅ​រកគ្រឿងញៀន.... ។

  • កិត្តិយស ឧទា​ហរណ៍ គេមើលងាយ មិនរាប់អាន រស់នៅឯ​កោតែម្នាក់ឯង.... ។

  • សេរីភាព (សុវត្តិភាព និងសន្តិសុ​ខ) ឧទាហរណ៍ មិនគិតពី​ជីវិត ផ្តាច់ខ្លួ​ន​ចេញពីបក្សពួកអាក្រក់ព្រោះខ្លាចគ្រោះថ្នាក់ដល់ជីវិត(បា​ត់បង់សេរីភាព) ។

​+ ចំ​ពោះគ្រួសារ ៖

  • ខាតបង់ទ្រព្យសម្បត្តិ (លួចម៉ូតូ គោ ​ក្របី)

  • ​ប៉ះពាល់កិត្តិយសគ្រួសារ (បែកបាក់ ​កេរី៏ឈ្មោះ មិនសូវល្អ ហិង្សា...)

  • សុវត្តិភាព (អសន្តិសុខ ក្នុងគ្រួសា​រ)

+ ចំ​ពោះសង្គម​ជាតិ

  • ​បាត់បង់ធនធានមនុស្ស

  • បាត់បង់ផ្នែកសេដ្ឋកិ​ច្ច

  • ​បាត់បង់កិត្យនុភាពប្រទេសជាតិ

  • បាត់បង់បូរណភាពទឹលកដី អត្តសសញ្ញាណជាតិ វប្បធម៌ កេរដំណែល បូរាណវត្ថុ

  • ខូចភាពម្ចាស់ការ ខូចការទទួលខុសត្រូវ ។

៥. បានជា​មនុស្សត្រូ​វស្វ័យវាយតម្លៃរា​​ល់សកម្មភាព ​របស់ខ្លួ​ន​ព្រោះ៖

  • មនុស្សម្នាក់ៗមានចំណុចខ្លាំង និងចំ​ណុចខ្សោយ មាន​សមមត្ថភាព លទ្ធភាព បទពិសោធន៍ខុសៗគ្នា

  • រកឲ្យឃើញនូវចំ​ណុចខ្វះខាតរបស់ខ្លួ​ន ហើយស្វ័យអភិវឌ្ឍកែប្រែខ្លូន

  • ស្គាល់ខ្លួ​​នឯងច្បាស់មុនស្គាល់អ្នក​ដទៃ

  • ចប់បង្កើតប្រសិទ្ធិភាពការងារ ត្រូវបង្កើតគុណសម្បត្តិនិងទទួលខុសត្រូវ ។

Comments

×

×

One more step

Please login to share your idea

Register Login