Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បរិស្ថានសង្គម វប្បធម៌ សំដៅលើអ្វីៗដែលប្រសូតឡើងដោយស្នាដៃពលកម្ម ផលិតកម្ម និងការចាត់តាំងប្រកបដោយបំនិនប្រសប់ និងដោយមានការច្នៃប្រឌិតរបស់មនុស្ស ដើម្បីបំរើតាមសំនួមពរ និងតំរូវការចាំបាច់ក្នុងជីវភាពរស់នៅទាំងផ្នែកសំភារៈ និងស្មារតីព្រមទាំងការគ្រប់គ្រងដឹកនាំសង្គមឆ្ពោះទៅរកការរីកចម្រើន ។

          បរិស្ថានសង្គម វប្បធម៌ ចែកចេញជាបរិស្ថាន សង្គមមា​នជីវីត និងបរិស្ថានសង្គម វប្បធម៌គ្មានជីវីត ។

          បរិស្ថានសង្គម វប្បធម៌មានជីវីត សំដៅលើរាល់ស្ថាប័នសង្គមជាក់ស្តែង ដែលក្នុងនោះមានអ្នកដឹកនាំនិងអ្នកត្រូវគេដឹកនាំ ដើម្បីធានាសណ្តាប់ធ្នាប់និងការអភិវឌ្ឍ ។ តែវាក៏ជាសកម្មភាពសង្គមមួយដែលសង្គមមួយដែលស្មុគស្មាញដែលផ្តើមចេញពីសកម្មភាពនយោបាយនិងសេដ្ឋកិច្ច ដែលជាកត្តាសំខាន់ក្នុងចំណោមបញ្ហាសង្គម កត្តាច្នៃប្រឌិតធម្មជាតិនិងសមិទ្ធផលនានាផងដែរ

          បរិស្ថានសង្គម វប្បធម៌គ្មានជីវីត សំដៅលើ រាល់វត្ថុប្រើប្រាស់គ្របបែបយ៉ាងដូចជា ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ភូមិ រឺសំណង់នានា គ្រឿងដឹកជញ្ជូនគ្រប់ប្រភេទ និងសមិទ្ធផលវប្បធម៌ជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login