Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍សំខាន់នៃប្រជាធិបតេយ្យមាន៖

· ប្រព័ន្ធពហុបក្សៈ ដើម្បីមានប្រព័ន្ធពហុបក្សត្រូវមានគណបក្សនយោបាយច្រើនចួលរួមក្នុងការបបោះឆ្នោត ហើយគណបក្សទាំងអស់មាន​ឱកាសប្រកួតប្រជែងដូចគ្នា និងស្មើៗគ្នា ។ ប្រព័ន្ធពហុបក្សផ្តល់ឲ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជន គណបក្សនយោបាយនៅពេលបោះឆ្នោត ។ ជាប្រវត្តិសាស្រ្តនៅពេលដែលប្រទេសណាមួយមានគណបក្សតែមួយលទ្ធផលគឺផ្តាច់ការ ។ នៅក្នុងប្រព័ន្ធពហុបក្សគឺមានគណបក្សជំទាស់និងគណបក្សឈ្នះឆ្នោត និងអាចជួយផ្តល់នូវទស្សនៈផ្សេងៗទៅលើបញ្ហានានារបស់រដ្ឋាភិបាល ។

· ការបោះឆ្នោតដោយសេរីនិងទៀងទាត់ៈ វិធីមួយដែលពលរដ្ឋរបសស់ប្រទេសសំដែងសុច្ឆន្ទៈរបស់គេគឺដោយជ្រើសរើសមន្រ្តីតំណាងពូកគេនៅក្នុងរដ្ឋាភិបាល ។ របបប្រជាធិបតេយ្យតម្រូវឲ្យមន្រ្តីទាំងនៅត្រូវជ្រើសតាំងឡើងតាមរយៈការបោះឆ្នោត ហើយត្រូវដកចេញពីតំណែងដោយសន្តិវិធី និងត្រឹមត្រូវ ។ នៅក្នុងរបបប្រជាធិបតេយ្យការបោះឆ្នោតធ្វើឡើងជាទៀងទាត់ ។ ដើមម្បីអោយមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវកើតឡើងប្រជាពលរដ្ឋគ្រប់រូបទាំងអស់ចាប់ពី២៥ឆ្នាំឡើង គិតត្រឹមថ្ងៃបោះឆ្នោតមានសិទ្ធិឈរឈ្មោះប្រកួតប្រជែងយកដំណែងក្នុងរដ្ឋាភិបាល ។ លើសពីនេះទៅមិនមានឧបសគ្គពិបាកកើតមានឡើងដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតឡើយ ។

· ការទទួលស្គាល់លទ្ធផលបោះឆ្នោតក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យត្រូវមានអ្នកឈ្នះនិងអ្នកចាញ់។ជារឿយៗអ្នកចាញ់ក្នុងការបោះឆ្នោតជឿយ៉ាងមុតមាំថាគណបក្សនិងថាគណបក្សនិងបេក្ខជនរបស់ខ្លួនមានលក្ខណៈល្អប្រពៃបំផុតហើយពួកគេតែងតែបដិសេធមិនទទួលយកនៃការលទ្ធផលការបោះឆ្នោត ។ ការធ្វើបែបនេះគឹប្រឆំាងទៅនិងការបោះឆ្នោតប្រជាធិបតេយ្យប្រឆាំងទៅនិងប្រជាធិបតេយ្យផលវិបាកនៃការមិនទទួលយកលទ្ធផលនៃការបោះឆ្នោតអាចធ្វើអោយរដ្ឋាភិបាលគ្មានប្រសិទ្ធិនិងមិនអាចធ្វើសេចក្តិសម្រេចបាន ។ លើសពីនេះទៅទៀតអាចកើតមានអំពើហឹង្សាដែលមិនមែនជាវិធីដោះស្រាយក្នុងរបបប្រជាធិបតេយ្យទៀតផង ។

· ការចូលរួមរបស់ប្រជាពលរដ្ឋគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងអស់របស់ប្រជាធិបតេយ្យគឹការចូលរួមរបស់ប្រជាធិបតេយ្យគឺជាការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងរបបប្រជាធិបតេយ្យ​។ ការចូលរួមវាមិនត្រឹមត្រូវតែជាសិទ្ធិរបសស់ពួកគេប៉ុណ្ណោះទេ តែវាជាកាតព្វកិច្ចទៀតផង ។ ការចូលរួមរបស់ប្រជាពលរដ្ឋអាចធ្វើឡើងតាមទ្រង់ទ្រាយជាច្រើនរួមមានការបោះឆ្នោតកាករទទួលព័ត៌មាន ការពិភាក្សា ចូលរួម សហគមន៍រឺការចូលជួបប្រជុំប្រជាពលរដ្ឋការក្លាយជាសហជិកនៃអង្គការស្ម័គ្រចិត្តការបង់ពន្ធនិងការតវាជាដើម ។ ការចូលរួមទាំងនេះធ្វើអោយពលរដ្ឋមានចំណែកក្នុងការសម្រេចចិត្តនិងយល់ពីការសម្រេចចិត្តផងដែរ ។

· ភាពស្មើគ្នា របបប្រជាធិបតេយ្យសង្កត់ធ្ងន់លើគោលការណ៍ដែលពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នា ។ ភាពស្មើគ្នាមានន័យថាបុគ្កលទាំងអស់មានតម្លៃស្មើៗគ្នា និងមិនអាចរើសអើងកុំដោយសារ ពូជសាសន៍ សាសន៍ ក្រុមជនជាតិ ភាគតិចភេទទេ ។ល។ នៅក្នុងរបបប្រជាថិបតេយ្យបុគ្គលនិងក្រុមផ្សេងៗនៅតែមានសិទ្ធិរបស់គេឲ្យមានវប្បធម៌បុគ្កលិកលក្ខណៈភាសា និងជំនឿផ្សេងៗគ្នា ។ មនុស្សទាំងអស់ត្រូវប្រព្រឹត្តស្មើៗគ្នាចំពោះមុខច្បាប់

· ការអត់ឱននយោបាយៈ មានន័យថា នៅពេលដែលមតិភាគច្រើនគ្រប់គ្រងនៅក្នុងរបបប្រជាធិបតេយ្យសិទ្ធិនៃមតិភាគតិចនិងគណបក្សជំទាស់ត្រូវបានការពារ ។ ពលរដ្ឋត្រូវតែមានការអនុញ្ញតឲ្យរៀបចំនិងសម្តែងមតិ ។ ពលរដ្ឋម្នាក់ៗត្រូវមានការអត់ឱនឲ្យគ្នាបផងដែរ ។ តាមធម្មតារបបប្រជាធិបតេយ្យ មានពលរដ្ឋមកពីវប្បធម៌ផ្សេងៗគ្នា ពូជសាសន៍ សាសនា និងក្រុមជនជាតិភាគតិច និងសំលេងភាគតិចក្នុងនយោបាយត្រូវបានការពារដោយច្បាប់ ។

· ការទទួលខុសត្រូវក្នុងរបបប្រជាធិបតេយ្យមន្រ្តីដែលត្រូវបានតែងតាំងនិងជ្រើសតាំងត្រូវទទួលុសត្រូវចំពោះមុខប្រជាពលរដ្ឋនូវរាល់សកម្មភាពរបស់ខ្លួន ។ ពោលគឺត្រូវធ្វើសេចក្តីសម្រេចចិត្តនិងបំពេញភារកិច្ចយោងតាមឆន្ទៈនិងគោលបំណងរបស់ប្រជាពលរដ្ឋ មិនមែនខ្លួនឯងទេ ។ ប្រសិនបើមន្រ្តិទាំងនោះមិនបំពេញការងាររបស់ខ្លួនបានត្រឹមត្រូវទេប្រជាពលរដ្ឋអាចជ្រើសរើសអ្នកផ្សេងទៀត​ ។ ដូចនេះអ្នកដំណាងត្រូវតែដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ  ។

· តម្លាភាពៈ រដ្ឋាភិបាលតម្លាភាពត្រូវធ្វើការជួបជុំជាសាធារណៈចំណាត់ការនិងអោយរដ្ឋចូលរួមហើយឯកសារស្តីពីរដ្ឋាភិបាលមានជូនប្រជាពលរដ្ឋប្រសិនបើឯកសារនោះមិនប៉ះពាល់ដល់ប្រយោជន៍និងសន្តិសុខជាតិនោះទេ ។

· ការត្រួតពិនិត្យការរំលោភអំណាច របបប្រជាធិបតេយ្យខិតខំរាំងស្កាត់មន្រ្តិជាប់ឆ្នោតឬក្រុមមនុស្សដែលប្រើអំណាចខុស ឬរំលោភអំណាចគ្នា ។

· ការគោរពសិទ្ធិមនុស្សៈ សិទ្ធិមនុស្សមានន័យថាជាតម្លៃនៃការគោរពចំពោះជីវីតនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ លទ្ធិប្រជាធិបតេយ្យសង្កត់ធ្ងន់លើតម្លៃមនុស្សគ្រប់ៗគ្នា

· នីតិរដ្ឋៈ រដ្ឋដែលមានការគោរពច្បាប់ ហើយមនុស្សត្រូវគោរពច្បាប់

· សេរីភាពសេដ្ឋកិច្ចៈ អនុញ្ញាតឲ្យមានអ្វីជារបស់ផ្ទាល់ខ្លួន ។ អាចធ្វើសេដ្ឋកិច្ចដោយសេរី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login