សំណួរ

២៦- ដូចម្តេចដែលហៅថាការផ្សាព្វផ្សាយពាណិជ្ជកម្ម ?

២៧- តើការផ្សាព្វផ្សាពាណិជ្ជកម្មចែកចេញជាប៉ុន្មាន ?

២៨- តើមធ្យោបាយនៃការផ្សាយពាណិជ្ជកម្មមានអ្វីខ្លះ ?

២៩- ដូចម្តេចដែលហៅថាការដើរលក់ដោយផ្ទាល់ ?

៣០- ដូចម្តេចដែលហៅថា sell promotion ?

ចម្លើយ

២៦- ដែលហៅថាការផ្សាព្វផ្សាយពាណិជ្ជកម្ម គឺជាដំណើរនៃការឃោសនា ទំនាក់ទំនងព៌ត័មានអំពី អង្គភាព​​ ឬ​ ផលិតផល ដោយមិនប្រើមនុស្សផ្ទាល់ ហើយបញ្ជូនសារ (ដំណឹង) ទៅកាន់អ្នកស្តាប់គោលដៅ ឆ្លងតាមមធ្យោបាយផ្សាយជាទូទៅ ។

២៧- ការផ្សាព្វផ្សាពាណិជ្ជកម្មចែកចេញជា៣គឺ ៖

  • ការផ្សាយពាណិជ្ជកម្មជម្រើស ឬ ផ្លាកសញ្ញា ដើម្បីបង្កើតនៃតម្រូវការភាពចូលចិត្តរបស់អតិថិជន លើម៉ាក យីហោ ឬផលិតផល ។
  • ការផ្សាយពាណិជ្ជកម្មជជុំរុញតម្រូវការជាមូលដ្ឋាន  សំខាន់សម្រាប់ផលិតផលដែលទើបបង្កើតថ្មីក្នុងដំណាក់កាលដំបូលនៃវដ្តជីវិតរបស់ផលិតផល ។
  • ការផ្សាយពាណិជ្ជកម្មអំពីស្ថាប័ន ឬក្រុមហ៊ុន ជាការផ្សព្វផ្សាយបង្កើតអនុភាព និង កិត្តិមានយូរអង្វែងរបស់ក្រុមហ៊ុន ជាការផ្សព្វផ្សាយអំពីផលិតផលណាមួយនោះ ។

២៨- មធ្យោបាយនៃការផ្សាយពាណិជ្ជកម្មមានដូចជា ៖

  • សារព៌ត័មាន
  • ទស្សនារដ្តី
  • វទ្យុ
  • ទូរទស្សន៍
  • ផ្ទាំងប៉ាណូ ឬ​​ តាមប្រអប់សំបុត្រ ។

២៩- ដែលហៅថាការដើរលក់ដោយផ្ទាល់ ជាដំណើរការប្រព្រឺត្តិនៃការផ្សាយ និង​ផ្តល់ព៌ត័មានទាំងឡាយតាមរយៈការ សន្ទនារវាងអ្នកលក់និងអតិថិជន ។

៣០- ដែលហៅថា sell promotion គឺជាសកម្មភាពជំរុញបំផុស ឬ មធ្យោបាយលើកទឹកចិត្ត អតិថិជន បុគ្គលិកក្រុមហ៊ុន ឬ អន្តរការី បន្ថែមលើសពីរការផ្សាយពាណិជ្ជកម្ម មានការចុះថ្លៃមានផលិតផលបន្ថែម ។ល។​ 

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login